សាន់ហ្វ្រានស៊ីស្កូ គឺជាទីក្រុងដ៏ស៊ីវិល័យមួយ និងមានទ្រព្យច្រើនជាងគេបំផុតរបស់សកលលោក ប៉ុន្តែប្រសិនបើមិនមានឯកសារស្រាវជ្រាវ និងមានវិដេអូដែលត្រូវបានផលិតឡើងដោយទូរទស្សន៍ BBC ទេនោះ មនុស្សភាគតិចណាស់ដែលអាចមើលឃើញថាតំបន់ដែលស្ថិតនៅក្នុងទីក្រុងឆើតឆាយនេះអត់សណ្តាប់ធ្នាប់ ដែលបច្ចុប្បន្នកំពុងបង្កបញ្ហាជាច្រើនដល់ទីក្រុងទាំងមូលរួមទាំងវិបត្តិមនុស្សធម៌ផង និងបញ្ហាអាណាធិបតេយ្យផង។

ពលរដ្ឋញៀនថ្នាំដោយសារជាតិហ្វេតានីល និងពលរដ្ឋគ្មានទីជម្រកមានចំនួនកើនឡើងជាបន្តបន្ទាប់ ទោះបីជានៅតាមដងផ្លូវ និងតាមទីសាធារណៈមួយចំនួននៅក្នុងទីក្រុងត្រូវបានអភិបាលក្រុង លោកស្រី London Breed បានទទួលស្គាល់ថា បញ្ហាទាំងនេះដែលកំពុងកើតឡើងនៅក្នុងទីក្រុង ហើយក៏ជាបញ្ហាដ៏ចម្រូងចម្រាសបំផុតរបស់ទីក្រុងផងដែរ។

លោកស្រីបន្តថា ៖
“គិតត្រឹមបញ្ហាដែលពលរដ្ឋប្រើប្រាស់ថ្នាំញៀនសារជាតិហ្វេតានីលប៉ុណ្ណោះ ចំនួននៃអ្នកបាត់បង់ជីវិតដោយសារការប្រើប្រាស់ជ្រុលពេកមានរហូតទៅដល់២នាក់ជារៀងរាល់ថ្ងៃ ហើយនេះមិនទាន់គិតដល់បញ្ហាផ្សេងទៀតដែលបានរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលផងនៅឡើយ ខណៈដែលកាលពីខែធ្នូកន្លងមកទីក្រុងបានប្រកាសអាសន្នចំពោះបញ្ហានេះទៀតផង”
អ្នកយកការណ៍របស់ BBC បានបង្ហាញថា តំបន់នេះមិនសូវត្រូវបានបង្ហាញទៅកាន់ពិភពលោកឡើយ ពីព្រោះថាការប្រើប្រាស់កាម៉េរានៅទីនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត។ អ្នកប្រើប្រាស់សារជាតិហ្វេតានីលត្រូវបានមើលឃើញមាននៅស្ទើរគ្រប់ទីកន្លែងតាមទីសាធារណៈដោយមិនសូវខ្លាចរអារជាមួយនឹងច្បាប់ ឬសូម្បីតែប៉ូលីសនោះឡើយ។

ផលប៉ះពាល់ផ្សេងៗទៀតដែល BBC រកឃើញថាមិនត្រឹមតែជារូបភាពបែបអាណាធិបតេយ្យនោះទេ ក្រុមពលរដ្ឋដែលញៀនថ្នាំបានប្រែក្លាយរូបភាពពីទីក្រុងដ៏គួរឲ្យចង់រស់នៅ និងចង់ទៅលេងកំសាន្តក្លាយទៅជាទីកន្លែងដ៏រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ និងគ្មានសុវត្ថិភាព។ ដោយឡែក ផលប៉ះពាល់ដោយប្រយោលវិញ មានពលរដ្ឋជាច្រើនដែលរស់នៅតំបន់នេះគេសង្កេតឃើញថា ពួកគេមានអត្តចរិតហាក់ដូចជាមានភាពកាចសាហាវ និងឆាប់ខឹងមួរម៉ៅ ហើយព្រមទាំងសកម្មភាពឃោរឃៅ មានអំពើហិង្សាច្រើនជាងតំបន់ផ្សងៗទៀត។
គួរឲ្យដឹងដែរថា ហ្វេតានីលគឺជាសារជាតិប្រើប្រាស់សម្រាប់ជាជំនួយដល់ការបំបាត់អាការឈឺចាប់របស់អ្នកជំងឺ និងមិនស្ថិតនៅក្នុងបញ្ជីថ្នាំញៀនដែលត្រូវបានហាមប្រាមឡើយ ប៉ុន្តែដោយសារតែវាតម្លៃធូរថ្លៃខ្លាំងជាងសារជាតិញៀនផ្សេង ការប្រើប្រាស់សារជាតិនេះកាន់តែកើនឡើងច្រើន និងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ។ មានការតស៊ូប្រឆាំងមតិគ្នាទៅលើដំណោះស្រាយដែលចាំបាច់ត្រូវតែធ្វើជាមួយនឹងពលរដ្ឋក្រុមនេះ ប៉ុន្តែ BBC តាមរយៈវិដេអូស្រាវជ្រាវបានបង្ហាញអំពីភាពខ្វែងគំនិតគ្នារវាងអជ្ញាធរ និងក្រុមអ្នកជំនាញ ក៏ដូចជាក្រុមការងារពាក់ព័ន្ធ ពីព្រោះថា វាគឺជាវិបត្តិដ៏រ៉ាំរ៉ៃជាយូរមកហើយ និងទាមទារឲ្យមានការប្រើប្រាស់ថវិកាយ៉ាងច្រើនទាំងការសាងសង់លំនៅដ្ឋានថ្មីសម្រាប់ពួកគេ ហើយបូករួមទាំងសេវាថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត ការចំណាយទៅលើសេវាផ្សេងៗដែលពាក់ព័ន្ធដើម្បីធ្វើឲ្យចំនួននៃអ្នកប្រើប្រាស់សារជាតិញៀនទាំងនោះថយចុះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content