ក្រសួង​បរិស្ថាន​រៀបចំ​គម្រោង​រេដបូក​​​បន្ថែម​លើផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា ដើម្បីជំរុញ​ការ​លក់​ឥណ​ទាន​កាបូន​

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា​ រាជ​រដ្ឋា​ភិបាលកម្ពុជា បាន និងកំពុង​​ជំរុញ​ការ​លក់​ឥណទាន​កាបូនដោយដាក់​គោល​ដៅ​​នៅ​លើតំបន់​ការ​ពារ​ធម្មជាតិ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​​ក្រសួង​បរិស្ថាន​​ កំពុង​រៀបចំ​គម្រោង​រេដបូក​​​បន្ថែម​ទៀត លើផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា ដែល​នឹង​ធ្វើឱ្យ​ផ្ទៃដី​គម្រោង​រេដ​បូក​សរុប​នឹង​មាន​ចំនួន ២,៤៦ លាន​ហិកតា (ស្មើ​នឹង ៣៤,១ ភាគ​រយ​នៃផ្ទៃ​ដីតំបន់​ការពារ​ធម្មជាតិ​ទាំង​អស់)។  ​

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេ​ខាធិការ ​និង​ជាអ្នកនាំ​ពាក្យក្រ​សួង​បរិស្ថាន បានថ្លែងដូច្នេះ ​ក្នុង​សន្និសីទ​សារព័ត៌​មាន​អំពីការ​បើ​កយុទ្ធ​នាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជាលើក​ទី​៦ នៅខេត្ត​រតនគិរី កាល​ពីថ្ងៃទី​ ៣ ខែកញ្ញា​​ ដោយបានគូសបញ្ចាក់​ថា ចាប់ពី​ឆ្នាំ២​០​​១៦ កន្លង​មក​ក្រសួង​បរិស្ថាន​បាន​រៀប​ចំ និង​កំពុង​អនុវត្ត​គម្រោងរេដ​បូក​ចំនួន ៣ រួម​មាន គម្រោង​រេដបូក​កែវ​សីមា ​គម្រោ​ងរេដ​បូក​ក្រវា​ញខាង​ត្បូង និង​គម្រោង​រេដបូក​ព្រៃឡ​ង់។

គម្រោង​រេដបូក​ ទាំង​ ៣ ខាង​លើនេះ ​គ្របដណ្ត​ប់ទៅ​លើ​ផ្ទៃដីប្រ​មាណ ១,២៧ លានហិក​តា ស្មើនឹ​ង ១​៧,៦ ភាគ​រយ ​នៃផ្ទៃ​ដីតំប​ន់ការពា​រធ​ម្មជាតិ​ទាំងអ​ស់  និងបាន​ទទួល​ថវិកា​ពីការ​លក់​ឥណទា​ន​កាបូនចំនួ​ន​ប្រមា​ណ ​១១,៦ លានដុល្លារអា​មេរិក ដែល​ថវិកា​ទាំងនេះ​ត្រូវ​បាន​បែង​ចែក​លើកា​រងារ​អភិរ​ក្សប​រិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍​ថា ​៖

“បច្ចុប្បន្ននេះ កម្ពុជាបានឈានដល់របត់ថ្មីមួយ ដោយបានទទួលចំណូលពីការអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានកំពុងរៀបចំគម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២,៤៦ លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)”

ឯកឧត្តម រដ្ឋលេ​ខាធិការ បានលើកឡើងថា ៖

“ការជំរុញ​ឱ្យការ​លក់​ឥណ​ទាន​កាបូន​នេះ គឺគោល​ដៅ​របស់​យើង ដោយ​ពង្រីក​នៅ​លើតំបន់​ការ​ពារ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ជា​មួយ​នឹង​កត្ដាសុខ​សន្ដិភាព​ពេញ​លេញ និង​លទ្ធភាព​ពេញ​លេញ​ ធ្វើឱ្យការ​អភិរក្ស​របស់​យើងមាន​ភាព​ប្រសើរ​។ ​យើងមា​នឱកាស​គ្រប់​គ្រា​ន់ និងមាន​ធន​ធាន​សម្រាប់កា​រងារ​អភិរក្ស​ ហើយ​ដោយ​សា​រ​តែ​ភាព​ប្រសើរ​ឡើង​នៃកា​រអ​ភិរក្ស​នេះ បាន​ធ្វើឱ្យ​កម្ពុជា​អាច​រកចំណូល​បាន​ពីការ​អភិរក្ស​រប​ស់ខ្លួ​ន តាម​រយៈ​ការ​លក់​ឥណទាន​កាបូន​ (Carbon Credit) ក្នុង​គម្រោង​រេដ​បូក គ​ម្រោង​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​វិស័យ​ព្រៃឈើ និង​ការ​បង់​សេវា​ប្រព័ន្ធ​អេកូ​ឡូស៊ី​ (Payment Ecosystem Service)”

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថាន កំពុងរៀបចំការលក់លឥណទានកាបូននេះ នៅដែនជម្រកសត្វព្រៃសំកុស នៅក្នុងភូមិសាស្រ្ដខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ក៏កំពុងធ្វើនៅដែនជម្រកសត្វព្រៃមួយចំនួនទៀតដែលកំពុងរកអង្គការដៃគូ ក្នុងនោះមានដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពជាដើម។

​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​លើការ​លក់​ឥណទាន​កាបូន​នេះ ដោយបាន​ទប់​ទល់​ជាមួយ​នឹង​យុទ្ធនា​ការបង្អូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា ក្នុង​រូប​ភាព​ថា កម្ពុជា​មាន​បទ​ល្មើស​ព្រៃឈើ​ច្រើន​ជាង​គេលើពិភព​លោ​ក​ និងបាន​លើក​តម្កើង ​នូវ​កិត្យានុភាព​ជាតិ​កម្ពុជា​លើឆាក​អន្តរ​ជាតិ ដែល​មិន​មាន​ប្រទេស​ច្រើន​ទេក្នុ​ង​ពិភព​លោក​អាច​ធ្វើ​បាន ​ ​។

ឯកឧត្តម នេត្រ ភក្រ្ដាបានថ្លែងថា៖

“ខ្ញុំជឿថា តាមរយៈផលចំណូលចេញពីឥណទានកាបូននេះ នឹងធ្វើឱ្យសហគមន៍ និងភាគីពាក់ព័ន្ធនានាមើលឃើញអំពីតម្លៃនៃការថែរក្សាការពារធនធានធម្មជាតិរបស់យើង ដើម្បីជាផលប្រយោជន៍ និងលុបបំបាត់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ហើយអ្វីដែ​លក្រ​សួង​បរិ​ស្ថាន ​និ​ងអ​ង្គកា​រដៃ​គូ​កំពុ​ងតែ​ធ្វើនៅ​ក្នុង​កា​រជំរុ​ញបន្ថែ​ម គឺដែន​ជម្រក​សត្វ​ព្រៃលំ​ផាត់​នៅក្នុ​ងខេ​ត្តរត​នគិ​រី ​ដែន​​ជម្រកស​ត្វព្រៃស្រែ​ពក ​និង​ដែន​ជម្រ​កស​ត្វព្រៃ​ភ្នំព្រេ​ច នៅ​មណ្ឌ​លគិ​រី​”៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ