អ៊ុយក្រែន ជាប្រទេសដើរតាមទីផ្សារសេរី ដែលសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកខ្លាំងទៅលើធនធានធម្មជាតិដ៏ហូរហៀរ មានដូចជា ប្រេងហ្គាស ធ្យូងថ្ម វារីអគ្គិសនី ព្រមទាំងវត្ថុធាតុដើមដ៏កម្រជាច្រើនមុខសម្រាប់ផលិតជាឥន្ធនៈនុយក្លេអ៊ែរ ជាពិសេស អ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូម។

កាលពីឆ្នាំ២០១៩ អ៊ុយក្រែន គឺជាអ្នកផលិតរ៉ែដែកធំបំផុតជាងគេទី៧របស់ពិភពលោក ជាអ្នកផលិតរ៉ែម៉ង់ហ្គាណែសច្រើនបំផុតទី៨របស់ពិភពលោក ជាប្រទេសផលិតរ៉ែទីតាញ៉ូមទី៦របស់ពិភពលោក និងជាអ្នកផលិតសារជាតិអ៊ុយរ៉ាញ៉ូមទី៩របស់ពិភពលោកកាលពីឆ្នាំ២០១៨។

ក្រៅពីនោះអ៊ុយក្រែនក៏ជាអ្នកផ្គត់ផ្គង់ធនធានហ្គាសប្រភេទអ៊ីយូន Neon ដល់ទៅ៥០ភាគរយនៃទំហំសរុបនៅក្នុងទីផ្សារពិភពលោក និង៤០ភាគរយនៃហ្គាសប្រភេទគ្រីបតុន (krypton) នៃទីផ្សារពិភពលោក ដែលហ្គាសទាំងពីរប្រភេទនេះគឺជាធនធានផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់ផលិតកម្មផលិតបន្ទះឈីបរបស់អាមេរិកប្រមាណជា៩០ភាគរយ។

សេដ្ឋកិច្ចអ៊ុយក្រែននៅចន្លោះពីឆ្នាំ២០០០ ទៅឆ្នាំ២០០៨ ទទួលបានកំណើនយ៉ាងខ្លាំងក្លាមុនពេលដែលវិបត្តិសេដ្ឋកិច្ចសកលបានកើតឡើង និងបានបណ្តាលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះដុនដាប២ឆ្នាំទើបអាចងើបឡើងវិញបន្តិចៗម្តងពីឆ្នាំ២០១០រហូតដល់ឆ្នាំ២០១៣។ ចន្លោះពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ សេដ្ឋកិច្ច និងពាណិជ្ជកម្មបានជួបបញ្ហាធ្ងន់ធ្ងរអំឡុងពេលនៃការវាយលុករបស់រុស្សីដណ្តើមយកតំបន់ក្រាយមៀ (Crimea) ហើយក៏ជាពេលដែលប្រទេសបានបាត់បង់ដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មធំបំផុតរបស់ខ្លួនគឺរុស្ស៊ីផងដែរចាប់តាំងពីពេលនោះមក។
ឆ្នាំ២០១៥ និងឆ្នាំ២០១៦ សេដ្ឋកិច្ចក៏ចាប់ផ្តើមងើបឡើងវិញម្តងទៀត ប៉ុន្តែក្នុងកម្រិតប្រហែលជាពាក់កណ្តាលនៃកំណើនដែលធ្លាប់បានទទួលកាលពីឆ្នាំ២០១៣ប៉ុណ្ណោះ។ សកម្មភាពសេដ្ឋកិច្ចបានរីកចម្រើនល្អឡើងជារៀងរាល់ឆ្នាំ ជាពិសេសឆ្នាំ២០១៨ ដែលសេដ្ឋកិច្ចអ៊ុយក្រែនបានឡើងទៅដល់ចំណុចខ្លាំងឡើងវិញគឺស្មើទៅនឹង៨០ភាគរយនៃទំហំសេដ្ឋកិច្ចដែលធ្លាប់មានកាលពីឆ្នាំ២០០៨។
ដោយឡែកសម្រាប់វិស័យពាណិជ្ជកម្មវិញរុស្ស៊ីធ្លាប់ជាដៃគូដ៏ធំបំផុតរបស់អ៊ុយក្រែនកាលពីឆ្នាំ២០១២ ដែលគ្រានោះការនាំចេញរបស់អ៊ុយក្រែនមានទៅដល់ ២៥.៧ ភាគរយនៃចំណែកទីផ្សារសរុប រីឯការនាំចូលពីរុស្ស៊ីមានប្រមាណជា ៣២,៤ភាគរយនៃចំណែកសរុប។ នាឆ្នាំបន្តបន្ទាប់រុស្ស៊ី និងអ៊ុយក្រែនបានបន្តធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មរវាងគ្នាពោលគឺមានត្រឹមតែ ១៤,៥ភាគរយនៃការនាំចូលពីរុស្សី និង៩ភាគរយនាំចេញទៅរុស្ស៊ីកាលពីឆ្នាំ២០១៧។
បច្ចុប្បន្ន សេដ្ឋកិច្ចអ៊ុយក្រែនបានដួលរលំស្ទើរតែទាំងស្រុងដោយការវាយប្រហារពីសំណាក់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ប៉ុន្តែក្នុងនោះអ្នកជំនាញដូចជាធនាគារ Goldman Sachs ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់រុស្ស៊ីក៏នឹងដាំក្បាលចុះ៧ភាគរយនៅក្នុងឆ្នាំ២០២២នេះដោយសារតែការសម្រេចចិត្តបង្កបញ្ហាជាមួយនឹងអ៊ុយក្រែន និងដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ពីអឺរ៉ុបនិងពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content