ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន ពិសេសក្នុងវិបត្តិកូវីដ-១៩ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ភាពរីកចម្រើននេះ គឺដោយសារតែមានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែត ក្នុងចំណោមយុវជន និងការកើនឡើងនូវចំណេះដឹង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យឌីជីថល ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ដែលជាផ្នែកមួយនៃការអនុវត្តដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួនរបស់រាជរដ្ឋាភិបាល។ កម្ពុជាក៏បានដាក់ចេញជាផ្លូវការនូវច្បាប់ស្តីពី ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម សុខ សុភ័ក្ត្រ បានបញ្ជាក់ថា ចំណុចអាទិភាពរបស់កម្ពុជាលើរំហូរទិន្នន័យឆ្លងកាត់ព្រំដែន គឺភាពចាំបាច់នៃក្របខ័ណ្ឌគតិយុត្តិសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាពនៃការផ្លាស់ប្ដូរ ឬបញ្ជូនទិន្នន័យឆ្លងកាត់ព្រំដែន ព្រមទាំងបានលើកឡើងអំពីសារសំខាន់ការនៃការរៀបចំប្រព័ន្ធ ecosystem ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាព និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ លើការកំណត់ទីតាំងបរិក្ខារកុំព្យូទ័រក្នុងស្រុក។
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងពីការគាំទ្រវឌ្ឍនភាពនៃកិច្ចព្រមព្រៀងក្របខណ្ឌឌីជីថលអាស៊ាន ការបណ្តុះបណ្តាលក្នុងវិស័យឌីជីថលសម្រាប់កម្ពុជា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីក្នុងវិស័យឌីជីថលជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ជាដើម។
សូមជម្រាបជូនផងដែរថា UNCTAD eCommerce Week គឺជាវេទិកាដ៏សំខាន់សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធុរជន អង្គការអន្តរជាតិ ក៏ដូចជាសង្គមស៊ីវិល ធ្វើការពិភាក្សាលើកាលានុវត្តភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content