Start-up និង SME គួរសិក្សាប្រភពទុន និងលក្ខខណ្ឌចាំបាច់មួយចំនួនដើម្បីលើកស្ទួយអាជីវកម្មរបស់ខ្លួន

ភ្នំពេញ ៖ អាជីវកម្មថ្មី (Startup) និងសហគ្រាសធុនតូច និងមធ្យម (SME) ត្រូវបានចាត់ទុកថាជាវិស័យដ៏សំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាជន និងការបង់ពន្ធជូនរដ្ឋជាដើម ប៉ុន្តែ Startup និង SME មួយចំនួនតែងតែជួបប្រទះនឹងបញ្ហាប្រភពទុន ឬហិរញ្ញវត្ថុ ក្នុងការពង្រីក ឬគាំទ្រដល់អាជីវកម្មរបស់ខ្លួន។ ដូច្នេះ ថ្ងៃនេះ យើងសូមណែនាំប្រភពទុនចំនួន ៣ ដែល SME ខ្វះប្រភពទុនអាចដាក់ពាក្យស្នើសុំ ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុផែនការអាជីវកម្មរបស់ខ្លួនដូចខាងក្រោម ៖

១. ធនាគារ SME ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណផ្លូវការជាធនាគារពាណិជ្ជ ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្តល់សេវកម្មឥណទាន ឬកម្ចីជូន SME តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។

តាមរយៈការណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការតម្រង់ទិសពីធនាគារជាតិនៃកម្ពុជា គោលបំណង និងទិសដៅជាយុទ្ធសាស្ត្រ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចធានាជូនលោកអ្នកនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការធនាគារដែលអាចទុកចិត្តបាន និងមានស្ថិរភាពជូនដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាដៃគូដ៏ទុកចិត្តនៃសហគ្រាសធុនតូច និងមធ្យមទាំងអស់នៅកម្ពុជា ធនាគារ SME ធានាសម្រេចឲ្យបាននូវគោលដៅដូចជា ៖ ផ្តល់ជូននូវការសហការ និងភាពជាដៃគូ ទៅដល់ដំណើរការអាជីវកម្មទាំងអស់ ធានាឲ្យបាននូវផលចំណេញពីការវិនិយោគ និងបង្កើនតម្លៃភាគហ៊ុនរបស់ភាគទុនិកទាំងអស់ ធានាឲ្យបាននូវភាពរីកចម្រើន និងរក្សាស្ថេរភាពអាជីវកម្មរបស់យើង ធានាឲ្យបាននូវទេពកោសល្យដែលអាចប្រកួតប្រជែង និងដឹកនាំពួកគេឲ្យឆ្ពោះទៅកាន់តំណែងនៃភាពជាអ្នកដឹកនាំ សម្រេចឲ្យបាននូវសុខុមាលភាព និងភាពរីករាយជូនដល់បុគ្គលិកទាំងអស់ និងសម្រេចឲ្យបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អាជីវកម្មធុនតូច និងមធ្យមកម្ពុជា។

២. សហគ្រិនខ្មែរ ៖ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព ហើយក៏មានគោលបំណងលើកស្ទួយវិស័យ SME ផងដែរ ។

​សហគ្រិនខ្មែរមានបេសកម្មគាំទ្រ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពប្រកបដោយភាពរស់រវើក វាអាចនាំមកនូវការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារសមរម្យ។ ដើម្បីសម្រេចអោយបាននូវបេសកម្មរបស់ខ្លួន សហគ្រិនខ្មែរ ប្រតិបត្តិដោយដើរតាមគោលការណ៍សំខាន់ៗដូចមានខាងក្រោម៖

ក- សហគាំទ្រដល់ការកសាងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិនភាព

ខ- ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម

គ- លើកទឹកចិត្តនិងជំរុញកំណើនរបស់វិស័យអាទិភាពទាំង៤

ឃ- លើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងអន្តរជាតិឱ្យវិនិយោគនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

៣. គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ ៖ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជាគឺជាប្រព័ន្ធដែលមានពីរថ្នាក់ រួមមាន វិស័យសាធារណៈ (តំណាងដោយធនាគារជាតិនៃកម្ពុជា) និងវិស័យឯកជន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានចូលរួមនៅក្នុងសកម្មភាពឥណទានជនបទ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺប្រភពទុនយ៉ាងសំខាន់សម្រាប់ប្រជាជន ឬអាជីវករ ដែលមានគោលចំណងចង់ពង្រីកអាជីវកម្ម ឬជំនួញរបស់ខ្លួន។ ដូចគ្នានេះ SME ដែលមានបំណងចង់ពង្រីកអាជីវក្មរបស់ខ្លួន អាចប្រើប្រាស់សេវកម្មឥណទាន ឬកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រីកសហគ្រាស ទៅតាមផែនការអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ មុននឹងផ្តល់កម្ចី ឬឥណទានដល់ប្រជាជន ឬអាជីវកម្មណាមួយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែងតែងពិនិត្យលើ ៥ ចំណុចពីអតិថិជន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព ដែលវាមានន័យថា ការផ្តល់កម្ចី ឬឥណទានជួយជំរុញអាជីវកម្មរបស់អតិថិជនពង្រីកសមស្របទៅតាមផែនការរបស់ខ្លួន។

ជាធម្មតា ស្ថាប័នធនាគារត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន ដែលរួមមាន ចរិតលក្ខណៈ សមត្ថភាព សាច់ប្រាក់ លក្ខខណ្ឌ និងទ្រព្យបញ្ចាំ ដែលភាគច្រើនត្រូវបានគេហៅថាការវិភាគតាមវិធានហ្វាយស៊ី (5 Cs) ។

ការវិភាគតាមវិធានហ្វាយស៊ី (5Cs) មានដូចខាងក្រាម ៖

១. ចរិតលក្ខណៈ(Character)៖ មន្ដ្រីឥណទាន ត្រូវតែមានការជឿជាក់ថា អតិថិជនត្រូវមានគោលដៅច្បាស់លាស់ ក្នុងការស្នើសុំឥណទាន ហើយមានគោលបំណងសងត្រឡប់មកវិញយ៉ាងពិតប្រាកដ។

២. សមត្ថភាព(Capacity) ៖ មន្ដ្រីឥណទានត្រូវតែច្បាស់លាស់ថា អតិថិ ជននោះមានសិទ្ធិសុំខ្ចីឥណទាន ហើយក៏មានសិទ្ធិជាផ្លូវច្បាប់ក្នុងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន។

៣. សាច់ប្រាក់(Cash)៖ តើអ្នកខ្ចីអាចមានលទ្ធភាព ដើម្បីបង្កើតសាច់ ប្រាក់បានដែររឺទេក្នុងការសងឥណទានមកវិញ? ជាទូទៅអតិថិជនដែលស្នើសុំឥណទាន មានប្រភពសាច់ប្រាក់តែបីប៉ុណ្ណោះដើម្បីសងនូវឥណទានរបស់ពួកគេគឺ៖ សាច់ប្រាក់ដែលទទួលបានពីចំណូល និងការលក់ សាច់ប្រាក់ដែលកើតចេញពីការលក់ទ្រព្យសកម្ម មូលធនដែលបានមកពីការបោះពុម្ភនូវមូលបត្របំណុល។ តើអ្វីជាលំហូរសាច់ប្រាក់ ? វាជាធម្មតាកំណត់ដូចខាងក្រោមៈ លំហូរសាច់ប្រាក់ =ប្រាក់ចំណេញសុទ្ធ + ចំណាយមិនមែនសាច់ប្រាក់

៤.លក្ខខណ្ឌ (Condition)៖ មន្ដ្រីឥណទាន និង អ្នកវិភាគត្រូវដឹងអំពី និន្នាការថ្មីនៃឧស្សាហកម្មរបស់អ្នកខ្ចី និងការផ្លាស់ប្ដូរស្ថានភាព សេដ្ឋកិច្ច ដែលជៈឥទ្ធិពលលើឥណទាន។ វាគួរយកចិត្ដទុកដាក់ លើ ឯកសាលិខិតស្នាម ការធ្លាក់ចុះនៃចំណូលឬការលក់របស់អតិថិជន។

៥. ទ្រព្យបញ្ចាំ(Collateral)៖ ក្នុងការវាយតម្លៃទ្រព្យបញ្ចាំរបស់ឥណទាន មន្ដ្រីឥណទានត្រូវសួរថា តើអ្នកខ្ចីមានលទ្ធភាព ចំពោះមូលធន របស់ខ្លួនគ្រាប់គ្រាន់ដែរឬទេ ឬក៏មានទ្រព្យសម្បត្តិដែលមានគុណភាពល្អគ្រាប់គ្រាន់ដែររឺទេ?៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)