អបអរសាទរ ! អាជីវកម្មថ្មី ច្នៃប្រឌិតខ្ពស់ ថែមទាំងភ្ជាប់មេត្រីភាពបរិស្ថាន

ភ្នំពេញ ៖ ស្ថិតក្នុងសម័យកាលជឿនលឿន ការបង្កើតអាជីវកម្មមួយឱ្យដំណើរការបាន គេពុំអាចគិតតែរឿងផលចំណេញមួយមុខនោះទេ ពោលគឺគេត្រូវគិតគូរពីបរិស្ថាន និងការច្នៃធនធានប្រើប្រាស់ឱ្យអស់ពីលទ្ធភាពផងដែរ។ ក្នុងនោះមានមុខអាជីវកម្មចំនួន៣ ដែលកំពុងកែច្នៃ ផលិតចេញនូវផលិតផលដែលមានប្រយោជន៍ និងចូលរួមគិតគូរពីការប៉ះពាល់ដល់បរិស្ថាន។

តួយ៉ាង  អាទិករ  ជាក្រុមហ៊ុនឯកជនខ្នាតតូច ដែលផ្តោតសំខាន់ទៅលើការផលិតនូវរបស់ប្រើប្រាស់មេត្រីបរិស្ថាន​ ដែលផ្តើមចេញពីការផលិតបំពង់បឺតបរិស្ថាន និងព្យាយាមប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិនៅក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាធានានូវសុខមាលភាពអ្នកប្រើប្រាស់ និងមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

កញ្ញា ហៃ សុជាតិវឌ្ឍនា ជាស្ថាបនិកក្រុមហ៊ុននេះបានប្រាប់ AMS ថា ៖

“ការប្រើប្រាស់បំពង់បឺតធម្មជាតិប្រភេទនេះវាអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គ្មានកាកសំណល់រឹង ហើយអាចរលាយក្នុងស្រទាប់ដីក្នុងរយៈពេល៣០ ទៅ ៤៥ថ្ងៃប៉ុណ្ណោះ។ ចំណែកតម្លៃវិញ ចន្លោះពី ១០០​-១៤០រៀល ក្នុង១ដើម អាស្រ័យទៅតាមទំហំ និងបរិមាណបញ្ជាទិញពីអតិថិជនដែលភាគច្រើនគេប្រើនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍នានា ដែលអតិថិជនគាំទ្រជាអ្នកមានឆន្ទៈក្នុងការចូលរួមថែរក្សាបរិស្ថាន កាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកតាមរយៈការងាកមកប្រើប្រាស់ផលិតផលបរិស្ថានជំនួសវិញ”

ស្រដៀងគ្នានេះដែរ កសិដ្ឋាន តាខ្មៅ ក៏ជាកន្លែងមួយដែលមានកែច្នៃកាកសំណល់ស្រកីដូងទៅជាស្រកីដូងម៉ដ្ឋដែលមានអត្ថប្រយោជន៍ចំពោះវិស័យកសិកម្មពិសេសការដាំដំណាំ។

លោក ជា ឡង់ឌី ជាម្ចាស់កសិដ្ឋាន Takhmao Farm មានទីតាំងនៅភូមិក្របៅ ឃុំកំពង់សំណាញ់ សង្កាត់តាខ្មៅ ដែលជាកន្លែងកែច្នៃស្រកីស្ងួតៗឱ្យទៅជាស្រកីដូងម៉ដ្ឋសម្រាប់បម្រើដល់ការដាំដុះបានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា ស្រកីដូងម៉ដ្ឋនេះមានអត្ថប្រយោជន៍ច្រើនមុខដែលគេអាចយកទៅលាយដីដាំដំណាំ បណ្ដុះកូនរុក្ខជាតិ ផ្សាំមែកឈើ គ្របគល់ដំណាំ ឬកែច្នៃជាផើង និងជាវត្ថុធាតុដើមសម្រាប់បម្រើដល់វិស័យផ្សេងៗទៀត។​

លោកបញ្ជាក់ថា ៖

“ស្រកីដូងនេះមានច្រើនប្រភេទអាស្រ័យលើតម្រូវការប្រើប្រាស់របស់អតិថិជន តែជាទូទៅគេនិយមតែ 2ប្រភេទគឺស្រកីដូងម៉ដ្ឋ និងលាយសរសៃហ្វាយប័រ។ តួយ៉ាងដូចជាបើបងប្អូនចង់យកវាទៅលាយដីដាំដំណាគេត្រូវប្រើស្រកីដូងម៉ដ្ឋ ចំណែកយកទៅផ្សាំមែកឈើគេយកស្រកីដូងដែលនៅសរសៃរច្រើន។ ក្រៅពីនេះគេក៏អាចយកស្រកីដូងសរសៃទៅច្នៃជា កម្រាលព្រុំ ពូក ក៏ដូចជាផើងសម្រាប់ដាំរុក្ខជាតិផងដែរ”

ទី៣ អាជីវកម្មមួយទៀតជាសិប្បកម្ម ធុងបរិស្ថាន (Eco Bin) ដែលមានកែច្នៃសំបកកង់រថយន្តចាស់ៗទៅជាធុងសំរាមដែលមានរាងស្អាត ប្លែក កាត់បន្ថយកាកសំណល់ទៅលើសំបកផែនដី និងទទួលបានការគាំទ្រច្រើន។

អ្នកស្រី សឿង សុថាវី ជាម្ចាស់សិប្បកម្មខាងលើបានមានប្រសាសន៍ថា ៖

“យើងបង្កើតសិប្បកម្មនេះឡើងដោយសារក្ដីស្រឡាញ់ការងារសង្គម ហើយយើងគិតថាអាជីវកម្មនេះអាចជួយដល់បរិស្ថាន និងអាចផ្ដល់ឱកាសការងារឱ្យប្រជាជនក្នុងតំបន់ផងនោះ គ្រួសារខ្ញុំក៏បានសម្រេចចាប់យកអាជីពជាអ្នកកែច្នៃសំណល់សម្បកកង់ឡានចាស់ៗដែលមិនងាយរលាយឲ្យក្លាយជាសម្ភារៈប្រើប្រាស់មានប្រយោជន៍តាមរយៈការបង្កើតជាធុងសំរាមបរិស្ថាននេះឡើង”

អ្នកស្រីបានបន្តទៀតថា ៖

“បច្ចុប្បន្ននេះ បងប្អូនប្រជាជនខ្មែរភាគច្រើនបានយល់ដឹងពីតម្លៃរបស់ធុងបរិស្ថាននេះ ដែលធ្វើឱ្យធុងរបស់គាត់មានការគាំទ្រច្រើន ទាំងនៅក្នុងតំបន់ និងនៅតាមបណ្តាស្រុកក្នុងខេត្ត ជាពិសេសក្នុងបុរី បានធ្វើការបញ្ជាទិញជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានអង្គការ និងក្រុមហ៊ុនមួយចំនួនធ្វើការបញ្ជាទិញរហូតធ្វើឱ្យការផលិតស្ទើរមិនទាន់”

ជាមួយមក អាជីវកម្មដែលគិតគូរពីបរិស្ថានកំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ក៏ដូចជាបងប្អូនដែលយល់ដឹងពីការប៉ះពាល់ និងសកម្មភាពនានាដើម្បីចូលរួមថែរក្សាបរិស្ថាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​