ស្វែងយល់ពីបច្ចេកទេស​សំខាន់ៗក្នុងការបំបែកពូជដំណាំ និងដាំដុះឱ្យទទួលបានទិន្នផលខ្ពស់

ក្នុងការដាំដំណាំ កត្តាចម្បងមួយដែលជួយឱ្យទិន្នផលកសិកម្មទទួលបានទិន្នផលខ្ពស់គឺការជ្រើសរើសពូជ ហើយក្នុងនោះផងដែរ ប្រជាកសិករក៏គួរយល់ដឹងពីវិធីបំបែកពូជរុក្ខជាតិសំខាន់ៗមួយចំនួន ដើម្បីទទួលបានពូជដំណាំដែលរឹងមាំ ងាយស្រួលដាំ ឆាប់បានផល និងទទួលបានទិន្នផលកាន់តែច្រើន។

ដើម្បីបំបែកពូជរុក្ខជាតិ អ្នកជំនាញកសិកម្មបានណែនាំនូវវិធីមួយចំនួនដូចជា ការសាក ការភ្ជាប់ភ្នែក ការតមែក ការភ្ជាប់មែក និងការភ្ជាប់ដើមជាដើម។ ចំពោះការសាក ជាវិធីមួយដែលគេធ្វើឱ្យមែករុក្ខជាតិកើតឫសក្នុងខណៈដែលនៅជាប់នឹងដើមមេ លុះពេលមែកចេញឫសល្អហើយទើបគេកាត់ទៅផ្សាំមុនដាំ ឬយកទៅដាំបានតែម្ដង។ វិធីសាកមានច្រើនរបៀប តែវិធីដែលគេនិយមប្រើគឺ ការសាកអាកាស (Air Layering)។ 

ក្នុងការសាកអាកាស កសិករអង្កន់បរិវេណក្រោមថ្នាំងរកុ្ខជាតិ ហើយយកសំបកចេញព្រមទាំងយកសរសៃនាំចេញ។ បន្ទាប់មកដីមករុំកន្លែងដែលចៀរសំបកចេញ ដោយមានប្រើអរម៉ូនលាយជាមួយដីសម្រាប់ជំនួយដល់ការចេញឫសត្រង់កន្លែងនោះ ទើបយកស្រកីដូងដែលបានត្រាំទឹក ២-៣ថ្ងៃមកហ៊ុមពីលើដីហើយចងឱ្យណែន បន្ទាប់មកហ៊ុមប្លាស្ទិកពីលើមួយជាន់ទៀតដើម្បីរក្សាសំណើម។

ទីពីរគឺការភ្ជាប់ភ្នែក ជាវិធីបំបែកពូជរុក្ខជាតិដែលនាំយកផែនភ្នែកពីមែកពូជល្អ ទៅភ្ជាប់ជាមួយដើមទម្រ ដើម្បីឱ្យបានពូជតាមតម្រូវការ ហើយរីកធំធាត់ជារុក្ខជាតិដើមជាមួយគ្នាបាន។ ដើមទម្រត្រូវមានលក្ខណៈរឹងមាំ ធន់នឹងជំងឺ ធន់នឹងសត្វល្អិតក៏ដូចជាស្ថានភាពប្រែប្រួលរបស់បរិយាកាសផងដែរ។

ក្នុងការភ្ជាប់ភ្នែក អ្នកដាំត្រូវឆូតសំបកដើមទម្រជាអក្សរ T ឱ្យមានប្រវែងពីរធ្នាក់ដាំរួចឆូតកាត់ទទឹងជាអក្សរ T ហើយបង្ហើបសំបកចេញសម្រាប់នាំយកភ្នែកពីដើមពូជល្អមកប្រើ។ ចំណែកភ្នែករបស់ដើមពូជត្រូវចិតយកមកជាមួយនឹងភផ្ទាំងភ្នែកជាបន្ទះវែង យកមកឆ្កឹះយកសាច់ឈើត្រង់ភ្នែកចេញ ហើយកាត់ឱ្យស៊ីជាមួយនឹងកន្លែងដែលបានចៀរទុកនៅដើមទម្រ។ បន្ទាប់មកយកផ្ទាំងភ្នែកនោះមកស៊កត្រង់កន្លែងដែលយើងបង្ហើប ក្នុងរយៈពេលខ្លីបំផុតព្រោះវាអាចបង្កឱ្យស្ងួតពិបាកក្នុងការភ្ជាប់។ បន្ទាប់ពីស៊កហើយត្រូវរុំឱ្យណែនពីក្រោមឡើងលើដោយទុកចន្លោះភ្នែកលៀនចេញ ងាយស្រួលឱ្យមែកដុះពន្លក និងមែកនៅពេលអនាគត។

ម៉្យាងទៀត គឺការតមែក ជាការនាំយកត្រួយរបស់ដើមដែលមានពូជល្អ មកដាក់លើដើមទម្រដែលមានសុខភាពល្អ ហើយការតមែកក៏មានដំណើរការប្រហាក់ប្រហែលនឹងការភ្ជាប់ភ្នែកដែរ ដោយគេប្រើត្រួយរបស់ពូជល្អទៅភ្ជាប់ជាមួយដើមទម្រ។ 

ចំណែកការភ្ជាប់ដើម គឺការប្រើដើមពីការបណ្ដុះដែលមានឫសល្អ រឹងមាំ មកភ្ជាប់ជាមួយនឹងត្រួយពូជល្អ ពិសេសគេនិយមធ្វើជាមួយដើមឈើហូបផ្លែ ដូចជាស្វាយ ខ្នុរ ទុរេន ជាដើម។ ក្នុងការភ្ជាប់ដើម គេត្រូវត្រៀមដើមដែលល្អ ដែលមានអាយុប្រមាណ ៤៥ថ្ងៃឡើងទៅ បន្ទាប់មកកាត់ដើមនេះទុកប្រវែងប្រមាណ ៤ធ្នាប់ពីគល់ ដោយចិតបញ្ឆិតសម្រាប់ដាក់ជាមួយដើមពូជល្អ។

ក្នុងការភ្ជាប់ គេត្រូវដាក់ដើមដែលបានកាត់រួចនោះមលភ្ជាប់ជាមួយមែកឱ្យណែន ទើបប្រើកាំបិតមុតចៀរមុខវាឱ្យស្មើ និងមានទំហំប៉ុនគ្នាជាមួយមុខកាត់របស់ដើមមួយទៀត។ យកមុខកាត់ទាំងពីមកចងផ្អិបគ្នាឱ្យណែន ហើយរុំប្លាស្ទិកពីក្រោមឡើងលើ ធ្វើយ៉ាងណាឱ្យសាច់ទាំងពីរស៊ីគ្នា ហើយអាចយកទៅដាំបានដោយកាត់ដើមធំចេញជាការស្រេច។

តាមរយៈបច្ចេកទេសទាំងនេះ កសិករអាចអនុវត្តបានក្នុងការបំបែកពូជរុក្ខជាតិឱ្យកាន់តែមានប្រសិទ្ធភាព អាចចំណេញពេលដាំដំណាំដោយប្រើរយៈពេលកាន់តែខ្លី និងទទួលបានទិន្នផលកាន់តែខ្ពស់ថែមទៀតផង៕ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី