ស្ថាប័នចំនួន ៤ បានរួមគ្នាលើកម្ពស់ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនដល់សាធារណជន

ភ្នំពេញ ៖ ក្រុមការងារនៃអប្សរាមេឌាសឺវីស (AMS) រួមជាមួយ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានរៀបចំធ្វើបទបង្ហាញពីកម្មវិធីវិថីហិរញ្ញវត្ថុ (Financial Street) ក្នុងគោលបំណងដើម្បីលើកម្ពស់ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុតាមរយៈការផលិតវីដេអូអប់រំផ្នែកហិរញ្ញវត្ថុជូនដល់សាធារណជន។

ការរៀបចំធ្វើបទបង្ហាញពីកម្មវិធីវិថីហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយស្ថាប័នទាំង ៤ ខាងលើ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣  ដោយមានអ្នកចូលរួមចំនួនជិត ១០០ នាក់ មកពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

វិថីហិរញ្ញវត្ថុ (Financial Street) គឺជាកម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយ ដែលផ្តួចផ្តើមឡើងដោយក្រុមការងារ AMS និងសហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ហើយនិងទទួលបានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃសកម្មភាពជាច្រើនផ្សេងទៀតរបស់សមាគមធនាគារនៅកម្ពុជា។

ទន្ទឹមនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា កាន់តែភាពរឹងមាំទាំងនាពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា កម្មវិធីវិថីហិរញ្ញវត្ថុ ត្រូវបានសម្ពោធកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ អស់រយ:ពេលជាង ៤ខែនេះ ក្រុមការងារ AMS រួមជាមួយ ABC CMA និង CBC បានធ្វើការយ៉ាងសកម្មក្នុងការផលិតវីដេអូអប់រំផ្នែកហិរញ្ញវត្ថុឱ្យសម្រេចបានតាមផែនការ ដែលមាន២០ វីដេអូ។ កម្មវិធីវិថីហិរញ្ញវត្ថុនឹងចាក់ផ្សាយវីដេអូជាបន្តបន្ទាប់ចាប់ពីដើមខែសីហា ខាងមុខនេះតទៅ។ ជាមួយគ្នានេះ យុទ្ធនាការនៃកម្មវិធីវិថីហិរញ្ញវត្ថុ គឺជាការចូលរួមចំណែកមួយផ្នែកទៀត ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។

ជាការពិតណាស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជារបៀបវារៈដ៏សំខាន់ ដែលមាននៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញវត្ថុឆ្នាំ ២០១៩-២០២៥ ។ ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់នៃរបៀបវារៈនេះ និងបានជំរុញសមាគមទាំងពីរ និងសមាជិករបស់ខ្លួនឱ្យបង្កើនសកម្មភាព លើរបៀបវារៈដ៏សំខាន់នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/12/2024

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។

រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/12/2024

ស្របពេលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមានការវិវត្តន៍ក្នុងល្បឿនលឿនហួសពីការរំពឹងទុក រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ

កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួនទៅកាន់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

មន្ត្រីនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Justin Trudeau កំពុងពិភាក្សាអំពីលទ្ធភាពនៃការដំឡើងពន្ធលើការនាំចេញលើទំនិញដូចជា អ៊ុយរ៉ាញ៉ូម ប្រេង និងប៉ូតាស្យូម។ មធ្យោបាយនេះត្រូវបានលើក​ឡើង​ បន្ទាប់ពី Donald Trump ប្រកាសពីការដាក់​ពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។

ពោតលីងអប់បាត់ដំបង រសជាតិប្លែក​ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 13/12/2024

ពោតលីងអប់ ជាអាហារសម្រន់មួយប្រភេទរបស់សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិលក្ខណៈគ្រួសារមួយនៅខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងតំបន់ទាំងចាស់ទាំងក្មេង

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែ ដើមឆ្នាំ ២០២៤ បានកើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក មានកំណើនជាង១៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសា​សន៍៦ ចំណុច ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​ និងពង្រីកទីផ្សារឱ្យកាន់តែទូលាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងធានាឱ្យផលិតផលកម្ពុជាមានទីផ្សារយ៉ាងទូលំទូលាយ

ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/12/2024

Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ

ស្ថាប័ន​រដ្ឋចំនួន ២ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ដាក់​ដំណើរការ​ជាផ្លូវការ​នូវកម្ម​វិធី​អន្ត​រ​ក​ម្ម​ផ្លា​ស់​ប្តូ​រ​ទិ​ន្ន​ន័​យ​រ​ប​​ស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/12/2024

ការ​ដាក់ឱ្យ​ប្រើប្រាស់នូវ​ប្រព័ន្ធចែក​រំលែក​ កម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្ន​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួយ​សម្រួលដល់វិស័យ​ហិរញ្ញវត្ថុ និងអចលនទ្រព្យ

សម្តេចមហាបវរធិបតី ណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីមានការព្យាករណ៍អំពីកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,១៥ ភាគរយ ឬ ៧៣,៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣៨ ភាគរយ ឬ ៧០ ដុល្លារក្នុងមួយបារ៉ែល