ផ្អែកតាមទិន្នន័យចុងក្រោយមួយដែលធ្វើឡើងដោយ The CEICDATA ដែលជាអង្គភាពស្រាវជ្រាវសេដ្ឋកិច្ច និងទីផ្សារដ៏ល្បីល្បាញមួយទទួលស្គាល់ពីអន្តរជាតិទាំងរដ្ឋ និងឯកជននោះបានបង្ហាញថា បច្ចុប្បន្នបញ្ហាបំណុលពលរដ្ឋនៅក្នុងប្រទេសអាល្លឺម៉ង់កំពុងមានការកើនឡើងដល់កំណត់ត្រាមួយមិនធ្លាប់មានតាំងតែពីឆ្នាំ១៩៩១។

គិតត្រឹមខែមីនា ឆ្នាំ២០២២ បំណុលពលរដ្ឋរបស់អាល្លឺម៉ង់ ឬ Household Debt មានរហូតទៅដល់ ២ ២៨៧,២ពាន់លានដុល្លារដោយធៀបជាមួយនឹងត្រីមាសចុងក្រោយកាលពីឆ្នាំ២០២១មានត្រឹមតែ ២ ៣១១,៨ពាន់លានដុល្លារ។ ទំហំបំណុលនេះគឺជាកំណត់ត្រាថ្មីដែលធ្លាប់មានកាលពីខែមីនា ឆ្នាំ២០០៨ ដែលគ្រានោះមានប្រមាណជា ២ ៤០៥,៤ពាន់លានដុល្លារ ខណៈដែលបំណុលពលរដ្ឋតិចបំផុតធ្លាប់មានកាលពីឆ្នាំ១៩៩១មានត្រឹមតែ ៨៤២,៧ពាន់លានដុល្លារ។

កាលពីឆ្នាំ២០២១ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ The Business Insider បានសរសេរថា អាល្លឺម៉ង់គឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមប្រទេសអឺរ៉ុបទាំង២៣ ដែលមានបំណុលពលរដ្ឋច្រើនជាងគេ និងក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតក្នុងតំបន់។ អាល្លឺម៉់ង់មានអត្រាបំណុលពលរដ្ឋដល់ទៅ ៨២,៧៨ភាគរយធៀបទៅនឹងចំណូលរបស់ពលរដ្ឋ។
ស្ថានភាពនេះអាចនឹងមានភាពកាន់តែអាក្រក់ឡើង ពីព្រោះថាក្រៅតែពីបញ្ហាវិបត្តិដែលបន្តកើតឡើងតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មកអាល្លឺម៉ង់ហាក់ដូចជាមិនសូវទទួលបានផលចំណេញឡើយដោយសារការសម្រេចចិត្តរបស់រុស្ស៊ីលើអ៊ុយក្រែន និងអាមេរិកទៅលើរុស្ស៊ី។ វិបត្តិអតិផរណានិងវិបត្តិថាមពលបានកើតឡើងជាបន្តបន្ទាប់ និងធ្ងន់ធ្ងរឡើងនៅក្នុងប្រទេស ខណៈដែលអ្នកជំនាញសេដ្ឋកិច្ចនៅសប្តាហ៍នេះតាមរយៈការចេញផ្សាយដោយ EURO News បានព្យាករណ៍ថា ឆ្នាំនេះសេដ្ឋកិច្ចអាល្លឺម៉ង់នឹងដើរថយក្រោយជាមិនខាននៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។
ក្រៅតែពីត្រូវចំណាយថវិកាជាច្រើនដែលអាមេរិកបានព្យាយាមដាក់សំពាធក្នុងការផ្គត់ផ្គង់ជំនួយទាំងយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែនជាក់ស្តែងមានទំហំដល់ទៅរាប់ពាន់លានដុល្លារមកហើយនោះ ពេលនេះអាល្លឺម៉ង់ក៏កំពុងបញ្ចេញខ្ទង់ចំណាយរាប់ពាន់លានដុល្លារទៀតដើម្បីរាំងខ្ទប់បញ្ហាថាមពលនៅក្នុងប្រទេស។
គួរឲ្យដឹងដែរថា សប្តាហ៍នេះអាល្លឺម៉ង់បានប្រកាសបញ្ចេញប្រាក់៦៧ពាន់លានអឺរ៉ូដើម្បីផ្តល់ជាជំនួយហិរញ្ញវត្ថុដល់ក្រុមហ៊ុនថាមពលក្នុងស្រុក ដោយសារកង្វះការផ្គត់ផ្គង់នៃការនាំចូលហ្គាសធម្មជាតិពីប្រទេសរុស្ស៊ីទៀតផងដែរ ខណៈដែលកញ្ចប់ថវិកាជំនួយបែបនេះធ្លាប់បានធ្វើជាច្រើនដងមកហើយចាប់តាំងតែពីមានជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content