ស្វែងយល់ពី វ៉ានីឡា ដែលជាដំណាំគ្រឿងទេសមានតម្លៃថ្លៃលំដាប់ទី២លើពិភពលោក

វ៉ានីឡា ជារុក្ខជាតិដ៏មានតម្លៃមួយនៅលើពិភពលោក ដោយវាឈរនៅលំដាប់ទី២ ជារុក្ខជាតិគ្រឿង​ទេស​ដែលថ្លៃបំផុតបន្ទាប់ពីសសៃផ្កា Saffron។ វ៉ានីឡា មានដើមកំណើតមក​ពី​ប្រទេសម៉ិកស៊ីកូ (Mexico) ប៉ុន្តែបច្ចុប្បន្នគឺមានការដាំដុះច្រើនជាងគេនៅក្នុងប្រទេសម៉ាដាកាស្កា ដែលស្ថិតនៅប៉ែកអាហ្វ្រីកខាងត្បូង។

វ៉ានីឡា ជាគ្រឿងទេសដែលត្រូវបានគេប្រើប្រាស់នៅក្នុងម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងសំអាង ម៉្លោះហើយតម្រូវការរបស់វាគឺមានច្រើន។ ដោយហេតុថា ដំណាំប្រភេទនេះលំបាកក្នុងការដាំ ពិបាក​ថែទាំ ត្រូវការល័ក្ខខ័ណ្ឌអាកាសធាតុសមស្រប ព្រមទាំងទាមទារកម្លាំងពលកម្មច្រើន ទើបបាន​ជា​តម្លៃរបស់វាខ្ពស់ខុសពីដំណាំគ្រឿងទេសផ្សេងៗទៀត។ ដំណាំ វ៉ានីឡា ត្រូវជាមួយនឹងល័ក្ខខ័ណ្ឌអាកាសធាតុត្រូពិក ទាមទារពន្លឺ និងសំណើមខ្ពស់ តែមិនត្រូវ​ការកម្ដៅខ្លាំង។ ចំណែកឯដំណើរការដាំ និងថែទាំទៀតសោត ក៏ត្រូវការកម្លាំងពលកម្មច្រើនដែរ ថ្វីត្បិតថាដំណាំនេះទាមទារឱ្យធ្វើដោយដៃ។ វ៉ានីឡា ក្នុងពេលបច្ចុប្បន្នច្រើនតែមានដាំនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានតម្លៃកម្លាំងពលកម្មទាប ព្រោះបើពុំនោះទេគេនឹងត្រូវចំណាយច្រើនលើការជួលកម្មករ ហើយពិបាកនឹងរកប្រាក់​ចំណេញ។ 

បើតាមការបញ្ជាក់របស់លោក ចន្ធី សុមេត្តា ប្រធានការិយាល័យជីវសុវត្ថិភាពនៃនាយកដ្ឋានជីវចម្រុះរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ដំណាំនេះត្រូវការដៃមនុស្សសម្រាប់ជួយភ្ជាប់វា ដើម្បីឱ្យវាមានដំណើរលម្អង និងអាចបញ្ចេញជាផ្កាបាន។ សម្រាប់ប្រទេសម៉ិកស៊ីកូ ការដាំដំណាំវ៉ានីឡាមានអំណោយផលច្រើនដោយហេតុថាប្រទេសនេះសម្បូរឃ្មុំដែលអាចជួយផ្សំលម្អងវ៉ានីឡាតាមធម្មជាតិបាន ហើយនេះក៏ជាមូលហេតុដែលវ៉ានីឡាដែលដាំដុះលើប្រទេស ម៉ិកស៊ីកូមានរសជាតិពិសេសជាងគេ។ ក្រៅតែពីចំណុចខាងលើនេះទៅ ដំណាំវ៉ានីឡាក៏ត្រូវការពេលយូរផងដែរទម្រាំអាចចេញផ្កាបាន ដែលជាទូទៅគេត្រូវរង់ចាំ ២ ទៅ ៣ឆ្នាំ ទើបអាចប្រមូលផលបាន។ រីឯការប្រមូលទៀតសោត ក៏មានលក្ខណៈស្មុគស្មាញទៅទៀត ដោយវាទាមទារបច្ចេកទេសខ្ពស់ក្នុងការធ្វើ។

បើតាមលោក ចន្ធី សុមេត្តា គេត្រូវទម្លាក់ទងវ៉ានីឡាចុះពីទ្រើង​ បង្អត់ទឹកក្នុងរយៈពេលសមស្របណាមួយ ហើយធ្វើឱ្យកម្ដៅនៅក្នុងរោងដាំវ៉ានីឡាឡើងក្ដៅខុសពីធម្មតា។

អ្នកជំនាញរូបនេះបកស្រាយថា៖

“នៅពេលធ្វើបែបនេះ វ៉ានីឡាគិតថាខ្លួនឯងនឹងស្លាប់ ទើបវាខិតខំបញ្ចេញផ្កាផ្លែ ដើម្បីទ្រទ្រង់វា ហើយនៅដែលវាចេញផ្កាហើយ គឺវានឹងចេញតែពេលព្រឹកប៉ុណ្ណោះ អីចឹងហើយអ្នកថែទាំត្រូវ​ចាំមើលវារហូត។ ដោយឡែក នៅពេលដែលវ៉ានីឡាចេញជាផ្លែហើយលូតលាស់រហូតដល់ទុំ ក៏គេត្រូវបេះសម្ងួតតាមលក្ខណៈបច្ចេកទេសផងដែរ ដើម្បីអាចទទួលបានវ៉ានីឡាដែលមានទាំងគុណភាព និងរសជាតិ”

បើនិយាយអំពីទីផ្សាររបស់វ៉ានីឡាវិញ វាអាចមានតម្លៃពី ៥០០ ទៅ ៧០០ ដុល្លារក្នុងមួយគីឡូក្រាម ឯណោះ ហើយដែលបច្ចុប្បន្នក្រសួងបរិស្ថានកំពុងដាំសាកល្បងនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេនផងដែរ។ ក្នុងការដាំសាកល្បងនេះ ក្រសួងបានរើសយកប្រភេទវ៉ានីឡាដែលជាតម្រូវការរបស់ពិភពលោកចំនួន ៣គឺ ប្រភេទតៃទី ប្រភេទម៉ាដាហ្គាស្យា និងប្រភេទប៉ុនកូណា ដែលគិតមកដល់ពេលនេះ ការដាំដុះគឺមាន​រយៈពេល២ឆ្នាំហើយ ហើយអ្នកជំនាញប៉ានស្មានថានឹងអាចបានទទួលផលនៅឆ្នាំក្រោយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)