នវានុវត្ត៖អឹរ៉ុបកំពុងជួបបញ្ហាវិបត្តិផ្ទួនៗជាច្រើនក្នុងនោះរួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុផងនិងជាពិសេសបញ្ហាកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់ផងពោលគឺចាប់តាំងតែពីជម្លោះរវាងរុស្សីនិងអ៊ុយក្រែនបានផ្ទុះឡើងកាលពីឆ្នាំ២០២២។
ដើម្បីដោះស្រាយបញ្ហាដ៏សំខាន់មួយនេះរដ្ឋាភិបាលបារាំងកំពុងដាក់ចេញនូវវិធានការដោះស្រាយជាច្រើនហើយក្នុងនោះក៏មានការដាក់ចេញនូវពង្រាងច្បាប់ថ្មីមួយគួរឲ្យចាប់អារម្មណ៍ផងដែរតាមរយៈការប្រើប្រាស់ទីតាំងចំណតរថយន្តនៅទូទាំងប្រទេសដើម្បីអាចយកទៅផលិតបានជាថាមពលអគ្គិសនីដ៏មានសក្តានុពលនិងមាននិរន្តភាពបំផុតមួយ។
ផែនការរបស់បារាំងគឺជាការសាងសង់ដំបូលនៅតាមចំណតរថយន្តដោយបំពាក់ជាមួយនឹងបន្ទះសូឡាសុទ្ធសាធហើយប្រសិនបើកិច្ចការងារជោគជ័យថាមពលអគ្គិសនីដែលបារាំងនឹងអាចផលិតបានមានទំហំស្មើទៅនឹងម៉ាស៊ីនរ៉េអាក់ទ័រដល់ទៅ១០ក្បាលម៉ាស៊ីនឬប្រហែលជា១១ជីហ្គាវ៉ាត (GW)។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុវត្តជាមួយនឹងទីតាំងចំណតទាំងឡាយណាដែលអាចផ្ទុករថយន្តច្រើនជាង៨០គ្រឿងហើយទោះបីជាទីតាំងនោះមិនទាន់ដំបូលឬទើបរៀបចំនិងមិនទាន់រៀបចំក្តី។
ជាទូទៅចំការសូឡាឬ Solar farm ទាមទារដីធ្លីដែលមានទំហំធំខ្លាំងដែលចាំបាច់វាស្ថិតនៅចំងាយឆ្ងាយពីទីប្រជុំជនដើម្បីឲ្យតម្លៃរៀបចំមានកម្រិតទាបប៉ុន្តែទៅថ្ងៃអនាគតវានឹងបង្កទៅជាបញ្ហាផ្សេងៗជំនួសវិញដូចជាបញ្ហាខ្វះដីធ្វើកសិកម្មនិងប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះផងដែលដូច្នេះវាទាមទារនូវការកែច្នៃទីតាំងដែលកំពុងប្រើប្រាស់ស្រាប់ដូចជាដំបូងផ្សារទំនើបទីតាំងទីសាធារណៈនិងកដ៏ដូចជាចំណតរថយន្តនេះជាដើម។
ក្រុមហ៊ុនបារាំងដែលនឹងទទួលរ៉ាប់រងការងារគម្រោងនេះគឺ NSCF ដែលជឿជាក់ថានឹងត្រៀមទីតាំងសរុបអាចរៀបចំផ្ទាំងសូឡារហូតទៅដល់១លានម៉ែត្រការ៉េនៅត្រឹមឆ្នាំ២០៣០។
គួរឲ្យដឹងដែរថាទោះបីជាបច្ចុប្បន្នគម្រោងនេះត្រូវបានអនុម័តដោយព្រឹទ្ធសភាជាតិរបស់បារាំងរួចរាល់ហើយក្តីប៉ុន្តែនឹងត្រូវឆ្លងកិច្ចប្រជុំសភាជាតិមួយទៀតដើម្បីអាចចាប់ផ្តើមការងារសាងសង់បាន៕