កសិករគួរស្វែងយល់ពីវិធីកែច្នៃថ្នាំពុលសត្វល្អិតបែបធម្មជាតិ មានប្រសិទ្ធភាព​

ការដាំដំណាំ មិនអាចខ្វះបាននោះទេនូវការមើលថែ ស្រោចទឹក និងការកម្ចាត់សត្វល្អិតតាមរយៈមធ្យោបាយផ្សេងៗ។ ក្នុងនោះ កសិករក៏ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ដោយអាចកែច្នៃនូវធនធានដែលមានស្រាប់ដើម្បីផលិតនូវថ្នាំពុលធម្មជាតិដែលចំណាយតិច ងាយស្រួល និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងកែច្នៃថ្នាំពុលធម្មជាតិ គេត្រូវការធាតុផ្សំរួមមាន មើមប្រង់ ១០គីឡូក្រាម ស្លឹកគ្រៃ ២គីឡូក្រាម ឈើភ្លើង ៥គីឡូក្រាម គ្រាប់ស្លែងធំ ៥គីឡូក្រាម មើមក្រវ៉ាញជ្រូក ៥គីឡូក្រាម មើមរំដេង ៥គីឡូក្រាម ផ្លែស្លាក់ ៥គីឡូក្រាម វល្លិ៍ពេជ្រ ១០គីឡូក្រាម មើមក្ដួច ១០គីឡូក្រាម មើមក្បៀង ៥គីឡូក្រាម ម្ទេសទុំ ២គីឡូក្រាម និងថ្នាំខ្លាំង ២គីឡូក្រាម។ បន្ទាប់មក គេយកធាតុផ្សំទាំងអស់ចិញ្ច្រាំ ហើយបុកឱ្យម៉ត់ រួចយកដាក់ក្នុងពាង យកទឹកស្អាត ២០លីត្រចាក់ចូលពាងនេះ រួចបិទគម្រប និងគ្រប់គ្រងឱ្យបានល្អ។ ត្រូវបើកកូរមួយថ្ងៃម្ដងដើម្បីឱ្យធាតុផ្សំទាំងអស់ឆាប់កាច់ និងបន្តធ្វើបែបនេះ ១៥-២០ថ្ងៃទើបអាចប្រើបាន។

បន្ទាប់ពីផ្អាប់ទុកបានរយៈពេល ១៥-២០ថ្ងៃហើយ ក្នុងការប្រើប្រាស់ យើងយកស្បៃត្រងយកកាកចេញពីថ្នាំពុល ហើយថ្នាំ ១លីត្រអាចលាយជាមួយទឹកបាន ៨-១០លីត្រ ដើម្បីបាញ់ទៅលើដំណាំ។ ក្នុងការប្រើនេះដែរ កសិករគួរបាញ់នៅពេលល្ងាចមេឃត្រជាក់ ព្រោះថ្នាំអាចជាប់លើដំណាំបានយូរ ហើយសត្វល្អិតភាគច្រើនចេញស៊ីដំណាំនៅពេលល្ងាច និងយប់ត្រជាក់។

ការបាញ់នេះផងដែរ កសិករត្រូវបាញ់ពីគល់បាចឡើងលើដើម្បីការពារសត្វល្អិត ពិសេសដង្កូវដែលភាគច្រើនវានៅក្នុងដី និងក្រោមស្លឹកដំណាំ។ សម្រាប់ថ្នាំពុលធម្មជាតិនេះ គេអាចបាញ់បានក្នុងរយៈពេល ៤-៥ថ្ងៃម្ដង។

តាមរយៈបទពិសោធរបស់កសិករគំរូ ប្រភេទដំណាំស្លឹក និងដំណាំស្រូវ ការផ្សំថ្នាំពុល យើងអាចរកធាតុផ្សំតាមតែអាចរកទៅបាន ដោយឡែកចំពោះដំណាំប្រភេទ វារ មានទង យើងមិនអាចផ្សំថ្នាំពុលមានជាតិហឹរ និងក្ដៅបានទេ ព្រោះវាអាចធ្វើឱ្យក្ដៅ និងស្លោកត្រួយ។

គួរបញ្ជាក់ដែរថា ការកែច្នៃថ្នាំពុលធម្មជាតិមានអត្ថប្រយោជន៍ច្រើន ព្រោះវាចំណាយតិច ងាយស្រួលរកវត្ថុធាតុដើម ពិសេសគឺមិនប៉ះពាល់ដល់សុខភាពនៅពេលប្រើប្រាស់ដូចជាថ្នាំពុលគីមីដែលអាចបង្កឱ្យមានបញ្ហាឈឺក្បាល ក្អួតចង្អោរ នោះទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី