របរដាំត្របែកគីឡូ ងាយស្រួលដាំ បានផលពេញមួយឆ្នាំ និងមានទីផ្សារល្អ

កណ្ដាល ​៖ ត្របែក ជាដំណាំហូបផ្លែមួយប្រភេទដែលជាទូទៅមនុស្សភាគច្រើននិយមទទួលទាន មិនថាជាប្រភេទស្រស់ ឬជ្រក់នោះទេ ដែលអាស្រ័យតាមចំណង់ចំណូលចិត្តរបស់ម្នាក់ៗ ដោយក្នុងនោះ ពូជត្របែកគីឡូ ជាប្រភេទត្របែកដែលងាយស្រួលដាំ ងាយទទួលបានផលច្រើន និងមានទីផ្សារខ្ពស់។

អ្នកស្រី គាង លក្ខិណា ជាម្ចាស់ចំការត្របែកគីឡូមួយកន្លែងស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល បានមានប្រសាសន៍ថា ៖

«ខ្ញុំដាំត្របែកប្រភេទនេះជាង ១០ឆ្នាំមកហើយដោយសារយើងមានជំនាញជាមួយនឹងពូជនេះស្រាប់ វាងាយស្រួលថែ ធន់នឹងអាកាសធាតុ ទោះបីថ្ងៃក្ដៅខ្លាំង ការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ក៏មិនអីដែរ ណាមួយវាមានសំបកក្រាស់សត្វល្អិតក៏មិនងាយបំផ្លាញបានដែរ ជាពិសេសវាមានទីផ្សារល្អ ហើយសម្រាប់អ្នកយកទៅលក់បន្ត ទុកបាន៣ថ្ងៃក៏សាច់របស់ត្របែកនៅរឹងល្អ»។

អ្នកស្រីបន្តថា ៖

«បច្ចុប្បន្ន ចំការយើងមានត្របែកជាង ២០០០ដើម ដែលខែពេញប្រមូលផលយើងអាចបេះបានពី ៧០០-៨០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយមានទីផ្សារមិនខ្វះនោះទេ ដោយមានឈ្មួញចាំយកទៅលក់បន្ត តែតម្លៃអាចឡើងចុះបន្តិច ហើយខែដែលស្រួលលក់គឺចាប់ពីខែសីហា។  សម្រាប់ការដាំ យើងអាចដាំដោយប្រើការផ្សាំមែក ឬបណ្ដុះកូន​ ហើយយើងរើសយកវិធបណ្ដុះកូន ដោយសារមានអាយុវែងជាង ដំណាំល្អជាងដោយសារវាមានឫសកែវ ធន់នឹងបញ្ហាលិចទឹកជាងការដាំដោយផ្សាំមែក ដែលបងប្អូនដែលមានដីទាបលិចទឹកក៏អាចដាំបានព្រោះដំណាំត្របែកនេះធន់ ទឹកលិចល្មមៗក៏អាចរស់បាន»។​

អ្នកស្រីបានបន្តឱ្យដឹងថា សម្រាប់ការថែទាំគឺងាយស្រួលជាងដំណាំដទៃទៀត ដោយការដាំត្របែកគេត្រូវការដាក់ទឹក ដាក់ជី កាត់ត្រួយ សម្អាតស្មៅ កាត់មែកក្រោមៗចេញ និងខ្ចប់ផ្លែកុំឱ្យសត្វល្អិតបំផ្លាញ ហើយការដាក់ជីក៏រឹតតែសំខាន់ ដោយសារត្របែកមានរសជាតិផ្អែមឆ្ងាញ់នៅពេលប្រើជីធម្មជាតិ តែបើប្រើជីគីមីត្របែកអាចនឹងមានរសជាតិសាប អត់ឆ្ងាញ់។ នេះជាអ្វីដែលអ្នកស្រី លក្ខិណា បានលើកឡើង។

ជាងនេះទៅទៀត ម្ចាស់ចំការត្របែករូបនេះបន្ថែមថា ក្រៅពីត្របែក កសិករក៏អាចដាំដំណាំវិលជុំផ្សេងទៀតបានដែរ ដូចជាដំណាំពោត ដោយសារកុំឱ្យខាតការថែទាំ និងដាក់ជី ពោលគឺកុំឱ្យខាតការចំណាយដោយចាយតែម្ដង អាចបានផលដល់ទៅពីរមុខដំណាំ។

យ៉ាងណាមិញ ការដាំត្របែកក៏អាចជួបប្រទះនូវបញ្ហាមួយចំនួនដូចជា បញ្ហារលាកផ្លែ និងសត្វក្រា ដែលអាចប៉ះពាល់ដល់ផ្លែត្របែក ហេតុនេះដើម្បីបង្ការការរលាកផ្លែ គេត្រូវបេះផ្លែណាដែលមានបញ្ហាចោលចៀសវាងឆ្លងដល់ផ្លែដទៃ ហើយធ្វើការសម្អាតដើមត្របែកដោយប្រើសាជូរខៀវ លាយជាមួយជី PN ឯបញ្ហាក្រា កសិករអាចប្រើសាប៊ូលាងចាន ម្សៅសាប៊ូ ប្រេងឆា ថ្នាំជក់ លាយជាមួយទឹកដើម្បីបាញ់ដើមឱ្យសព្វពីលើដល់គល់។

ចុងក្រោយ អ្នកស្រី គាង លក្ខិណា ក៏សូមលើកទឹកចិត្តដល់អ្នកដែលចាប់អារម្មណ៍នឹងការដាំដំណាំ ឬមានដីទំនេរជុំវិញផ្ទះគឺអាចសាកល្បងដំាត្របែកគីឡូនេះបាន ហើយមិនថាតែត្របែកនោះទេ ពោលគឺឱ្យតែមានដីទំនេរគួរតែដាំដំណាំហូបផ្លែ បានច្រើនមុខ ដែលអាចបេះលក់បាន និងកាត់បន្ថយការចំណាំយប្រចាំថ្ងៃបានច្រើនថែមទៀតផង៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក