Topolytics អាជីវកម្មបែប AI ថ្មី បង្កើតភាពងាយស្រួលក្នុងវដ្តនៃការកែច្នៃសំណល់ឡើងវិញ

តួលេខកាលពីក្នុងឆ្នាំ២០២០ បានបង្ហាញថា ពិភពលោកទទួលរងនូវកាកសំណល់ជាគ្រឿងអេឡិចត្រូនិកដល់ទៅជាង ៥៣លានតោន ប៉ុន្តែក្នុងនោះមានតែ១៨ភាគរយប៉ុណ្ណោះដែលអាចយកមកធ្វើការកែច្នៃឡើងវិញ។

OECD (The Organisation for Economic Co-operation and Development) ក៏បានរកឃើញដែរថា កាកសំណល់ជាប្លាស្ទិកដល់ទៅរាប់រយលានតោន បានកកើតឡើងជារៀងរាល់ឆ្នាំ ហើយមានតែ៩ភាគរយប៉ុណ្ណោះដែលបានកែច្នៃឡើងវិញ។​ មានមនុស្សតិចតួចណាស់ដែលមើលឃើញកាកសំណល់ទាំងនោះគឺជាទ្រព្យ ឬធនធានដែលមាននៅលើភពផែនដីស្រាប់ក្នុងការទាញយកអត្ថប្រយោជន៍ ប៉ុន្តែបែរជាបន្តបោះបង់វាចោល ហើយមិនព្យាយាមក្នុងការប្រើប្រាស់គំនិតកែច្នៃប្រឌិតថ្មីទៅវិញ។

ទោះបីជាយ៉ាងណាក្តី មានអ្នកជំនាញខ្លះបាន និងកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនការងារអភិវឌ្ឍរបស់ខ្លួនធ្វើយ៉ាងណាអាចបង្កើនការកែច្នៃកាកសំណល់របស់ពិភពលោកទាំងនោះឲ្យអាចមកជាវត្ថុដ៏មានប្រយោជន៍ឡើងវិញ។ ជាក់ស្តែងអាជីវកម្មថ្មីមួយដែលមានឈ្មោះថា Topolytics កំពុងមានភាពទាក់ទាញពីចំណាប់អារម្មណ៍របស់អ្នកធ្វើការងារនៅក្នុងវិស័យនេះយ៉ាងខ្លាំងដោយអាចជួយសម្រួលកិច្ចការងារគ្រប់គ្រងកាកសំណល់បានមួយផ្នែកធំ និងមិនធ្លាប់មានអ្នកណាអាចធ្វើបាននៅឡើយ។

Topolytics ដោយប្រើប្រាស់បច្ចេកវិទ្យា AI បានអភិវឌ្ឍបានជាកម្មវិធីដ៏ឆ្លាតវ៉ៃមួយដែលមានឈ្មោះថា WasteMap អាចជួយឲ្យបណ្តា ក្រុមហ៊ុនអាជីវកម្មទាំងអស់ធ្វើការគ្រប់គ្រងនូវកាកសំណល់របស់ពួកគេបានងាយស្រួល និងល្អប្រសើរខ្លាំងជាងមុន។ បច្ចេកវិទ្យារបស់ Topolytics នេះ អាចធ្វើការត្រួតពិនិត្យទៅលើដំណើរការនៃការប្រមូល និងការកែច្នៃកាកសំណល់ដោយពេលវេលាច្បាស់លាស់ផងដែរ។

WasteMap អាចផ្តល់ជាសញ្ញាបានយ៉ាងត្រឹមត្រូវ និងតាមពេលវេលាច្បាស់លាស់ទៅក្រុមអ្នកប្រមូលសំរាម និងទៅដល់ក្រុមអ្នកជំនាញកែច្នៃសំរាមផងដែរ ដែលវាបានបង្កើតទៅជាប្រព័ន្ធត្រួតពិនិត្យដំណើរការកាកសំណល់ចាប់រាប់ពីពេលដែលត្រូវបានគេបោះចោលរហូតទៅដល់ពេលវាត្រូវបានកែច្នៃឡើងវិញយ៉ាងមានតម្លាភាព និងប្រសិទ្ធភាពបំផុត។ បច្ចុប្បន្ន Topolytics បានដាក់ឲ្យអនុវត្តនូវមុខងារចំនួន ៣ សម្រាប់ WasteMap ក្នុងការធ្វើកិច្ចសហការជាមួយគ្នាដោយក្នុងនោះមាន WasteMap សម្រាប់បណ្តាក្រុមហ៊ុនអ្នកផលិតកាកសំណល់ WasteMap សម្រាប់ក្រុមអ្នកកែច្នៃ ឬទិញកាកសំណល់ និង WasteMap សម្រាប់រដ្ឋាភិបាលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ