ភ្នំពេញ ៖ នៅក្នុងរយៈពេល៣ខែ នៃត្រីមាសដំបូង ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចូលត្បូងគ្រប់ប្រភេទ និងគ្រឿងអលង្ការមកពីទីផ្សារអន្តរជាតិមានតម្លៃសរុបប្រមាណ ១ ៣១៧លានដុល្លារអាមេរិក ខណៈដែលការនាំចេញវិញមានទំហំត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ ។

តាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបានធ្វើការនាំចូលផលិតត្បូងចំរុះ និងគ្រឿងអលង្ការនានាពីបណ្តាទីផ្សារអន្តរជាតិមានតម្លៃសរុបប្រមាណ ១ ៣១៧លានដុល្លារ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពី២០២១ ថយចុះ ៤៦,២ភាគរយ ខណៈដែលគិតតែក្នុងខែមីនា ការនាំចូលមានតម្លៃ ១៣៥លានដុល្លារ ធ្លាក់ចុះប្រមាណ ៨៧,៨ភាគរយ។

នៅក្នុងទិន្នន័យដដែលបានបង្ហាញទៀតថា នៅក្នុងរយៈពេល៣ខែដូចគ្នានេះ កម្ពុជាបានធ្វើការនាំចេញត្បូងគ្រប់ប្រភេទ និងគ្រឿងអង្ការទៅទីផ្សារក្នុងតំបន់ និងអន្តរជាតិមានតម្លៃសរុប ៩១លានដុល្លារ កើនឡើងប្រមាណ ១៣៨៧,៥ភាគរយ ខណៈដែលគិតតែក្នុងខែមីនា ការនាំចេញមានទំហំ ៥៥លានដុល្លារ កើនឡើង ២៨៤១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹម១លានដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា តាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ផលិតផលមានតម្លៃ រួមមានដូចជាផលិតផលត្បូងចំរុះ និងគ្រឿងអលង្ការនានាដែលបាននាំចេញចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ មានដូចជា គុជខ្យងធម្មជាតិ ឬចិញ្ចឹម, ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យម, លោហៈធាតុមានតម្លៃ លោហៈធាតុស្រោបដោយលោហៈធាតុមានតម្លៃ គ្រឿងអលង្ការកាឡៃ និងកាក់ ជាដើម។
ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ទីផ្សារគ្រឿងអលង្ការ និងត្បូងកម្ពុជា ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងស្ដីពីការប្រារព្វពិធីតាំងពិព័រណ៍នៅប្រទេសសិង្ហបុរីក្នុងខែកក្កដា ឆ្នាំ២០២២ ទៅដល់បណ្តាធុរកិច្ចលើវិស័យគ្រឿងអលង្ការ ដើម្បីចុះឈ្មោះចូលរួមផងដែរ។
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថាយ៉ាងដូច្នេះថា ក្រុមហ៊ុនរៀបចំពិព័រណ៍ និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022″ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1 ប្រទេសសិង្ហបុរី។ នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ និងទទួលបានជោគជ័យអស់រយៈពេល ១៦ឆ្នាំរួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍អន្តរជាតិជាង២២០ ក្រុមហ៊ុន មកពីប្រទេសចំនួន២២ ផ្សេងៗគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលការងារពិព័រណ៍ជូនគណៈកម្មការរៀបចំពិព័រណ៍ របស់ប្រទេសសិង្ហបុរី សូមអញ្ជើញលោក-លោកស្រី ជាម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ សូមទាក់ទងដោយត្រង់ទៅលោកស្រី Judy Lee អគ្គនាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ តាមរយៈអ៊ីម៉ែល៖ judy®cems.com.sg ទូរស័ព្ទ (+65) 96 60 99 38 ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19gmail.com ៕


ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content