កេសរកូល គួរត្រូវបានយកចិត្តទុកដាក់អភិរក្ស ចៀសវាងការបាត់បង់ទៅថ្ងៃខាងមុខ

កេសរកូល ត្រូវបានគេស្គាល់ថាជារុក្ខជាតិថ្នាក់ខ្ពស់ ដែលទាក់ទាញភ្នាក់ងារនាំលំអងដូចជា ឃ្មុំ កន្លង់ និងសត្វស្លាបជាដើម។ រុក្ខជាតិនេះក៏ជាសូចនាករដែលវាស់ពីសុខភាពនៃប្រព័ន្ធអេកូឡូស៊ីផងដែរ ដោយវត្តមានរបស់វាបង្ហាញ​អំពីភាពសម្បូរសប្បាយ និងភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ី។

កេសរកូល ក៏ជារុក្ខជាតិដែលស្រស់ស្អាត និងមានបែងចែកជាច្រើនប្រភេទ ដែលប្រភេទនីមួយៗ មានភាពស្រស់ស្អាតផ្សេងៗគ្នា។ កេសរកូលខ្លះក៏ធំ ខ្លះទៀតក៏តូច ខ្លះក៏ពណ៍ផ្កាឈូក ខ្លះក៏ ពណ៍ស្វាយ ខ្លះក៏មានពណ៍លាយចម្រុះគ្នា ហើយខ្លះទៀតក៏មានក្លិនក្រអូប ដែលគេអាចស្រាវ ជ្រាវផលិតជាទឹកអប់ទៀតផង។ ប៉ុន្តែ រុក្ខជាតិកេសរកូលនេះរើសទីតាំងក្នុងការលូតលាស់ណាស់ ដោយវាដុះតែនៅតាមតំបន់ត្រូវពិក ក្នុងព្រៃទឹកភ្លៀង ដែលត្រជាក់ និងសើមជាប់ជានិច្ច។ នៅកម្ពុជា កេសរកូលមានដុះច្រើននៅតាមជួរ ភ្នំក្រវាញ ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ។

បច្ចុប្បន្ន ប្រទេសថៃដែលនៅក្បែរខាងកម្ពុ ជាបានរកឃើញកេសរកូល ឬអរគីដេប្រមាណជាង ១០០០ប្រភេទ ខណៈដែលនៅកម្ពុជាត្រូវបានគេប៉ានស្មានថាមានប្រហែល ៥០០ប្រភេទ។ ប៉ុន្តែជាក់ស្ដែង កេសរកូលដែលបានកំណត់អត្តសញ្ញាណរួចរាល់គឺមានជាង ២០០ប្រភេទប៉ុណ្ណោះ ម្លោះហើយបានជាអ្នកជំនាញ ក៏ដូចជាក្រសួងបរិស្ថានកំពុងខិតខំប្រឹងប្រែងរុករក កេសរកូលព្រៃ ដើម្បីយកវាមករក្សាទុកនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវកេសរកូល។

ដោយសារតែភាពស្រស់ស្អាតរបស់វា មនុស្សជាច្រើនបានចូលព្រៃដើម្បីដកយកពូជកេសរកូលមកធ្វើ អាជីវកម្ម ហើយសកម្មភាពទាំងនេះ តិចឬច្រើន ក៏បានប៉ះពាល់ទៅដល់ការស្រាវជ្រាវកំណត់​អត្តសញ្ញាណ​របស់អ្នកជំនាញផងដែរ។ ប្រសិនបើសកម្មភាពដកហូតយកកេសរកូលនេះមិនមាន ការបញ្ឈប់ទេ វាអាចទៅរួច ដែលថាពូជកេសរកូលព្រៃរបស់កម្ពុជាមានកាន់តែខ្សត់ទៅៗ និងអាចឈានដល់ការបាត់បង់ពីធម្មជាតិទៀតផង។ ផ្ទុយទៅវិញ បើសិនជាសកម្មភាពដកហូតរបស់ឈ្មួញនេះបានថយចុះវិញ ទៅថ្ងៃអនាគត កម្ពុជាអាច​ស្រាវជ្រាវ​កំណត់អត្តសញ្ញាណកេសរកូលបានច្រើនប្រភេទ ហើយអាចមានលទ្ធភាពបង្កាត់ចេញជា​កេសរកូល​ប្រភេទថ្មីទៀត យើងអាចទាញប្រយោជន៍ពីវាបានជាច្រើនទៀត។ ជាឧទាហរណ៍​នៅប្រទេសសិង្ហបុរី ក្នុងមួយឆ្នាំមានភ្ញៀវ​ទេសចរ ជាង៤លាននាក់ចូលទៅទស្សនា សួនរុក្ខសាស្ត្រ​សិង្ហបុរី (Singapore Botanic Gardens)។ ម្យ៉ាងទៀត វាក៏ជួយទៅដល់ការសិក្សាផ្នែកបច្ចេកទេសនៃការធ្វើចំណាត់ថ្នាក់ (Taxonomy) ដែលជំនាញនេះនៅកម្ពុជាកំពុងមានតិចតួចនៅឡើយ​ ដែលជាហេតុធ្វើឱ្យការស្រាវជ្រាវកំណត់អត្ត សញ្ញាណកេសរកូលប្រព្រឹត្តទៅដោយសន្សឹមៗ។

ក្រៅពីនោះ គេក៏អាចបង្កាត់ពូជថ្មីៗ ដែលមានរូបរាងស្រស់ស្អាត និងមានក្លិនក្រអូប ដែលវាអាច​ចំណេញដល់ការធ្វើអាជីវកម្មលក់ផ្កា និងផលិតជាទឹកអប់ផងដែរ។ ប៉ុន្តែអ្វីដែលក្រសួងបរិស្ថាន​កំពុងយកចិត្តទុកដាក់ គឺការធ្វើអាជីវកម្មលើកេសរកូលព្រៃ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន