ដំណាំពោតបារាំងងាយស្រួលដាំ​ ធន់នឹងអាកាសធាតុ និងឱ្យផលលឿន

ភ្នំពេញ ៖ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពោតបារាំង ឬហៅថា អូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger ជាដំណាំធន់នឹងអាកាសធាតុរាំងស្ងួតខ្លាំង មិនរើសដី និងដាំឆាប់បានផល ដែលកសិករយើងគួរងាកមកសាកល្បងដាំនៅលើដីដែលទំនេរចោលនៅជុំវិញផ្ទះ។  

ក្នុងការដាំដំណាំនេះ កសិករត្រូវការប្រើទឹកតិចបំផុត មិនត្រូវការជីបំប៉នច្រើន មានដំណុះខ្ពស់ ងាយស្រួលដាំដុះ និងថែទាំ មិនសូវមានការបំផ្លាញពីជំងឺ និងកត្តាចង្រៃផ្សេងៗទៀតនោះទេ។ បន្ថែមពីលើនេះ គេអាចប្រមូលផលពោតបារាំងនៅអាយុត្រឹម ៥០ ទៅ ៦០ថ្ងៃ ក្រោយពេលដាំ និងបន្តប្រមូលផលជាបន្តបន្ទាប់រហូតអស់ផ្លែតែម្ដង។ ដោយឡែក ផ្លែពោតបារាំងងាយទៅជាចាស់ណាស់ ហេតុនេះអ្នកដាំត្រូវប្រមូលផលឱ្យបានទៀតទាត់ជារៀងរាល់ថ្ងៃ ឬមួយថ្ងៃខានមួយថ្ងៃ ព្រោះបើប្រមូលផលមិនទាន់ ផ្លែនឹងទៅជារឹង មិនអាចលក់នៅលើទីផ្សារបានថ្លៃនោះទេ។

ជាទូទៅ កសិករដាំពោតបារាំងដោយវិធីសាស្ត្រយកគ្រាប់កប់ផ្ទាល់ទៅក្នុងរណ្តៅដែលបានទ្រាប់បាតដោយជីរួចរាល់ ប៉ុន្តែមុនពេលដាំ គ្រាប់ពូជត្រូវដាស់ដំណេកដោយការត្រាំទឹកក្តៅអ៊ុនៗជាមុនសិន ព្រោះថា ការធ្វើបែបនេះ គ្រាប់នឹងមានដំណុះល្អ ហើយចំណេញពេលវេលា។ ពោតបារាំងដែលកំពុងដាំដុះនៅក្នុងប្រទេសកម្ពុជាយើងមានច្រើនពូជខុសៗគ្នា ដូចជាផ្លែពោតបារាំងមានពណ៌បៃតងខ្ចី ពណ៌បៃតងចាស់ និងពណ៌ស្វាយ ដែលមានការដាំដុះតិចតួចនៅឡើយ។

គួរបញ្ជាក់ដែរថា ដំណាំពោតបារាំង វាត្រូវបានដាំដុះច្រើនជាងគេនៅតំបន់ត្រូពិចនៅជុំវិញពិភពលោក ដែលមានបរិមាណផលប្រមាណ ១០.៥លានតោនក្នុងមួយឆ្នាំ លើផ្ទៃដីដាំដុះប្រហែល ២.៥លានហិកតា ដែល ៦០.៤ភាគរយ ដាំដុះនៅប្រទេសឥណ្ឌា។ នេះបើយោងតាមរបាយការណ៍របស់ FAO ក្នុងឆ្នាំ២០២០។

សម្រាប់អត្ថប្រយោជន៍របស់ដំណាំប្រភេទនេះវិញ ពោតបារាំងសម្បូរសារធាតុចិញ្ចឹមច្រើនដូចជា វិតាមីនA វីតាមីនC វីតាមីនB ក៏ដូចជាសារធាតុប្រឆាំងអ៊ីកស៊ីតកម្មផ្សេងៗ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ប្រឆាំងជំងឺមហារីក កាត់បន្ថយជាតិស្ករក្នុងឈាម និងមានប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់