ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer Fresh Milk Co., Ltd. («គិរីសួគ៌») បានរៀបចំពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចសហការដ៏យូរអង្វែងរវាងភាគីទាំងពីរ។
ក្រោមភាពជាដៃគូនេះ ធនាគារ អ អេច ប៊ី នឹងផ្តល់សេវាឥណទាន និងហិរញ្ញប្បទានដ៏ទូលំទូលាយ ព្រមទាំងសេវាធនាគារប្រតិបត្តិការហិរញ្ញវត្ថុដល់ក្រុមហ៊ុន គិរីសួគ៌។ កិច្ចសហការនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងភាពជាដៃគូ និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃកំណើន និងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន គិរីសួគ៌។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយមានការចូលរួមចុះហត្ថលេខា តំណាងដោយ លោក អ៊ីវ រ៉ាណ្ណារិទ្ធ តំណាងធនាគារ អ អេច ប៊ី និងលោក ម៉ៅ សាវិន ប្រធានក្រុមហ៊ុន Kirisu ព្រមទាំងមានការចូលរួមធ្វើជាសាក្សីពីសំណាក់ក្រុមថ្នាក់ដឹកនាំនៃធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌ ទាំងសងខាង។

ក្នុងនាមជាម៉ាកទឹកដោះគោស្រស់របស់កម្ពុជា ដែលមានមោទនភាពចំពោះអត្តសញ្ញាណជាតិ ក្រុមហ៊ុន គិរីសួគ៌ បានបង្ហាញពីសក្តានុពលរបស់សហគ្រាសក្នុងស្រុកក្នុងការអភិវឌ្ឍផលិតផលប្រកបដោយគុណភាព និងពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក។ ភាពជាដៃគូរវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រអាជីវកម្មដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

«គិរីសួគ៌ គឺជាតំណាងឱ្យមហិច្ឆតា និងសមត្ថភាពរបស់សហគ្រាសដែលបង្កើតឡើងក្នុងស្រុករបស់កម្ពុជា។ យើងមានមោទនភាពដែលបានក្លាយជាដៃគូធនាគាររបស់ក្រុមហ៊ុន និងបានចូលរួមគាំទ្រដល់ដំណើរការរីកចម្រើនរបស់ក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ន។ នៅពេលដែលក្រុមហ៊ុនឈានចូលដំណាក់កាលថ្មីនៃការពង្រីកអាជីវកម្ម យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់មហិច្ឆតារបស់ក្រុមហ៊ុន។ តាមរយៈការប្រើប្រាស់ចំណេះដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក និងសមត្ថភាពដ៏ទូលំទូលាយរបស់ ធនាគារ អ អេច ប៊ី គ្រុប យើងខិតខំផ្តល់ដំណោះស្រាយដែលសមស្របតាមតម្រូវការអាជីវកម្មដែលកំពុងវិវឌ្ឍរបស់អតិថិជន»។ នេះបើយោងតាមការលើកឡើងរបស់លោក អ៊ីវ រ៉ាណ្ណារិទ្ធ។

ធនាគារ អ អេច ប៊ី បានផ្តល់សេវាកម្មជូនអតិថិជន និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ ភាពជាដៃគូជាមួយក្រុមហ៊ុន គិរីសួគ៌ នេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ធនាគារក្នុងការគាំទ្រដល់អ្នកផលិតក្នុងស្រុក សហគ្រិន និងសហគ្រាសនានា តាមរយៈការបំពេញតម្រូវការផ្នែកហិរញ្ញប្បទាន និងសេវាកម្មធនាគាររបស់ពួកគេ។

ធនាគារ អ អេច ប៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែល RHB Banking Group («ធនាគារ អ អេច ប៊ី គ្រុប») កាន់កាប់ភាគហ៊ុនទាំងស្រុង។ ធនាគារ អ អេច ប៊ី គ្រុបធនាគារ អ អេច ប៊ី គ្រុប គឺជាក្រុមធនាគារឈានមុខគេក្នុងតំបន់ ដែលមានប្រវត្តិ និងបទពិសោធន៍ក្នុងវិស័យធនាគារជាង ១០០ ឆ្នាំ។ មានទីស្នាក់ការកណ្តាលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនផ្តល់ដំណោះស្រាយហិរញ្ញវត្ថុយ៉ាងទូលំទូលាយ រួមមាន សេវាធនាគារសហគមន៍ សេវាធនាគារសម្រាប់អាជីវកម្ម សេវាធនាគារឥស្លាម សេវាធនាគារវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាធានារ៉ាប់រង។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ធនាគារ អ អេច ប៊ី គ្រុប មានទ្រព្យសកម្មសរុបប្រមាណ ៣៧៩ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៩២.៩ ពាន់លានដុល្លារអាមេរិក) មូលធនភាគទុនិកចំនួន ៣៤ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៨.៣ ពាន់លានដុល្លារអាមេរិក) ឥណទានសរុបមុនដកសំវិធានធនចំនួន ២៥៨ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៦៣.២ ពាន់លានដុល្លារអាមេរិក) និងប្រាក់បញ្ញើរបស់អតិថិជនចំនួន ២៦៨ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៦៥.៧ ពាន់លានដុល្លារអាមេរិក)។
ម្ចាស់ភាគហ៊ុនធំបំផុតរបស់ ធនាគារ អ អេច ប៊ី គ្រុប គឺមូលនិធិ Employees Provident Fund (EPF) របស់ប្រទេសម៉ាឡេស៊ី ដែលជាមូលនិធិសោធននិវត្តន៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានទ្រព្យសកម្មសរុបក្រោមការគ្រប់គ្រងចំនួន ១.៥៤ ទ្រីលានរីងហ្គីតម៉ាឡេស៊ី (ស្មើនឹង ៣៥០ ពាន់លានដុល្លារអាមេរិក)។​ មូលដ្ឋានដ៏រឹងមាំក្នុងតំបន់នេះ រួមផ្សំជាមួយចំណេះដឹងស៊ីជម្រៅរបស់ធនាគារ អ អេច ប៊ី អំពីទីផ្សារក្នុងស្រុក ជួយឱ្យធនាគារអាចគាំទ្រដល់អាជីវកម្មនានាក្នុងការពង្រីកប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗសម្រាប់ការរីកចម្រើន។

ទន្ទឹមនឹងការគាំទ្រដល់សហគ្រាសក្នុងស្រុក ធនាគារ អ អេច ប៊ី បន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាទិភាពផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) តាមរយៈសកម្មភាពផ្តល់ហិរញ្ញប្បទាន និងការវិនិយោគ។ សកម្មភាពទាំងនេះរួមមាន ការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យខ្នាតធំ និងការវិនិយោគលើសញ្ញាបណ្ណសង្គម។ លើសពីនេះ ធនាគារក៏គាំទ្រដល់អាជីវកម្មដែលពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងវិស័យផលិតកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យផលិតកម្មរបស់ប្រទេសកម្ពុជាផងដែរ។


«ការប្តេជ្ញាចិត្តរបស់ ធនាគារ អ អេច ប៊ី គ្រុប ចំពោះប្រទេសកម្ពុជា គឺជាការប្តេជ្ញាចិត្តក្នុងរយៈពេលវែង។ តាមរយៈការគាំទ្រអាជីវកម្មក្នុងស្រុក និងគម្រោងនានាដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព យើងមានគោលបំណងចូលរួមបង្កើតតម្លៃប្រកបដោយនិរន្តរភាពសម្រាប់អតិថិជន និងសហគមន៍ទាំងមូល។ យើងទន្ទឹងរង់ចាំបន្តដំណើរនៃកិច្ចសហការនេះជាមួយក្រុមហ៊ុន គិរីសួគ៌»។ នេះបើតាមការបន្ថែមរបស់លោក អ៊ីវ រ៉ាណ្ណារិទ្ធ។
ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌ ក្នុងការកសាងទំនាក់ទំនងអាជីវកម្មប្រកបដោយភាពរឹងមាំ និងយូរអង្វែង ព្រមទាំងគាំទ្រដល់ការបន្តរីកចម្រើនរបស់ម៉ាកយីហោដែលមានមោទនភាពចំពោះអត្តសញ្ញាណជាតិខ្មែរ។

ធនាគារ អ អេច ប៊ី ផ្តល់ជូនអតិថិជនអាជីវកម្ម និងអតិថិជនពាណិជ្ជកម្មនូវដំណោះស្រាយសេវាធនាគារសម្រាប់អាជីវកម្ម (Wholesale Banking) ដែលមានលក្ខណៈរួមបញ្ចូល និងទូលំទូលាយ រួមមាន ហិរញ្ញប្បទាន សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្រាក់បញ្ញើ សេវាធនាគារប្រតិបត្តិការ ការគ្រប់គ្រងសាច់ប្រាក់ និងសន្ទនីយភាព ដំណោះស្រាយរតនាគារ និងសេវាផ្ទេរប្រាក់។

ដោយប្រើប្រាស់បណ្តាញប្រតិបត្តិការក្នុងតំបន់ និងសមត្ថភាពដ៏ទូលំទូលាយរបស់ ធនាគារ អ អេច ប៊ី គ្រុប ធនាគារនឹងបន្តស្វែងរកឱកាសអាជីវកម្មក្នុងវិស័យថាមពលកកើតឡើងវិញ កសិកម្ម និងផលិតកម្មចំណីអាហារ ឧស្សាហកម្មផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម សុខាភិបាល និងវិស័យផ្សេងៗទៀត ដែលរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។


អំពីធនាគារ ធនាគារ អ អេច ប៊ី
ធនាគារ អ អេច ប៊ី គឺជាសមាជិកនៃ ធនាគារ អ អេច ប៊ី គ្រុប ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុចម្រុះដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ បង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ធនាគារ អ អេច ប៊ី ផ្តល់ជូននូវដំណោះស្រាយធនាគារយ៉ាងទូលំទូលាយសម្រាប់អតិថិជនបុគ្គល អតិថិជនព្រីមៀ អតិថិជនអាជីវកម្ម និងអតិថិជនធនាគារលក់ដុំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ផលិតផល និងសេវាកម្មរបស់ធនាគាររួមមាន សេវាប្រាក់បញ្ញើ ហិរញ្ញប្បទាន កាត សេវាផ្ទេរប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ សេវាធនាគារប្រតិបត្តិការ និងសេវាធនាគារឌីជីថលតាមរយៈ goWave by RHB និង RHB Reflex។ ដោយប្រើប្រាស់សមត្ថភាព និងបណ្តាញទំនាក់ទំនងក្នុងតំបន់របស់ ធនាគារ អ អេច ប៊ី គ្រុប ធនាគារ អ អេច ប៊ី ប្តេជ្ញាចិត្តក្នុងការគាំទ្រអតិថិជន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.rhbgroup.com.kh



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ

សេដ្ឋកិច្ច​អាម៉េរិក​កើន​ ​៣​.​៤​%​ ​លើសការ​រំពឹង ​ប៉ុន្តែ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​៣ ​បាន​កើនឡើង​ ​៣​.​៤​ ​ភាគរយ ​លើ​សការ​ព្យាករណ៍​ ​៣​.​២ ​ភាគរយ ​ប៉ុន្តែ​ការ​កើនឡើង​នៃ​អតិផរណា​ ​និង​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​បង្កើត​ក្តី​បារម្ភ​អំពី​ស្ថិរ​ភាព​សេដ្ឋកិច្ច​រយៈពេល​វែង

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)