ញូវយ៉ក ៖ ជារៀងរាល់ឆ្នាំការកើនឡើងនៃចំនួនពលរដ្ឋនៅលើពិភពលោកកំពុងបានដាក់បន្ទុកកាន់តែធ្ងន់ធ្ងរទៅលើធម្មជាតិដែលយើងកំពុងរស់នៅជាមួយ ខណៈដែលមនុស្សត្រូវការទាញយកធនធានធម្មជាតិដើម្បីមកទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃបូករួមទាំងចំណីអាហារ និងទីជម្រកផងដែរ ហើយក្នុងនោះក៏មានសកម្មភាព និងតម្រូវការប្រើប្រាស់ព្រៃឈើកើតមានស្ទើរគ្រប់ទីកន្លែងនៅទូទាំងពិភពលោក។

ដោយមើលឃើញពីភាពប្រឈម និងជាដំណោះស្រាយទៅលើផលប៉ះពាល់ ជាពិសេសពាក់ព័ន្ធទៅនឹងកត្តាបម្រែបម្រួលអាកាសធាតុ និស្សិតជនជាតិអាមេរិកម្នាក់បានធ្វើការស្រាវជ្រាវរកឃើញនូវផលិតផលដ៏អស្ចារ្យម្យ៉ាង ហើយសង្ឃឹមថាតាមរយៈផលិតផលកែច្នៃប្រភេទនេះនឹងអាចក្លាយទៅជាបដិវត្តថ្មីសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងអាចជួយកែប្រែពិភពលោកកាត់បន្ថយសកម្មភាពប្រើប្រាស់ព្រៃឈើបានផងដែរ។

ជាលទ្ធផលនៃការស្រាវជ្រាវរបស់និស្សិតអាមេរិកខាងលើនេះ បានបង្កើតឈើសិប្បនិម្មិតកែច្នៃចេញពីកាកសំណល់ច្រើនប្រភេទដែលត្រូវបានគេបោះបង់ចោល និងមានគុណសម្បត្តិគ្រប់គ្រាន់១០០ភាគរយសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដូចទៅនឹងសាច់ឈើធម្មតាយ៉ាងដូច្នោះ។

សាច់ឈើសិប្បនិម្មិតនេះត្រូវបានដាក់ឈ្មោះថា Pyrus ដែលបានកើតចេញពីការកែច្នៃប្រឌិតរបស់និស្សិតអាមេរិក មានឈ្មោះថា Gabe Tavas ហើយក៏ជាផលិតផលដែលទទួលបានពានរង្វាន់ James Dyson Award នៅអាមេរិកផងដែរ។
ជាទូទៅ សាច់ឈើធម្មតាគឺកើតឡើងចេញពីសារធាតុ២យ៉ាងរួមបញ្ចូលគ្នា ដោយក្នុងនោះរួមមាន សារធាតុសេលុយឡូស (Cellulose) ដែលជាអ្នកបង្កើតភាពរឹងម៉ាំ ហើយមួយទៀតជាសារធាតុលីកនីន (Lignin) មានតួនាទីបង្កើតភាពស្អិតជាប់គ្នានៅក្នុងសាច់ឈើ។
តាមគំរូនេះសាច់ឈើសិប្បនិម្មិតនេះត្រូវបានផលិតឡើងដោយមានការច្របាច់បញ្ចូលគ្នានៃបាក់តេរីម្យ៉ាងដែលមាននៅក្នុងកាកសំណល់នៃដំណើរការផលិតតែបិត Kombucha ដែលជាកាកសំណល់មានសារធាតុសេលុយឡូស(Cellulose)ច្រើន ជាមួយនឹងសារជាតិគិមីដែលមានឈ្មោះថា Agar។ ឈើសិប្បនិម្មិតប្រភេទនេះមានភាពរឹងម៉ាំដូចទៅនឹងឈើធម្មតា ជាពិសេសគឺអាចយកទៅប្រើប្រាស់ក្នុងការកាត់ជ្រៀក និងប៉ូលាបានដូចទៅនឹងឈើធម្មតា១០០ភាគរយដែរ។ គួរឲ្យដឹងដែរថា បច្ចុប្បន្ន Pyrus កំពុងតែស្ថិតនៅក្នុងបញ្ជីបេក្ខភាពក្នុងការប្រកួតប្រជែងយកពានរង្វាន់ James Dyson Award អន្តរជាតិដែលមានការចូលរួមពីសំណាក់ម្ចាស់ពានរង្វាន់នៅតាមបណ្តាប្រទេសចំនួន២៧ផ្សេងទៀតផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content