ភ្នំពេញ ៖ វិស័យកាត់ដេរកម្ពុជានៅក្នុងឆ្នាំ២០២២នេះ ត្រូវបានអ្នកជំនាញដាក់ការរំពឹងថា អាចមានកំណើនរឹងមាំក្នុងរង្វង់ ៨,១% បន្ថែមទៀត ដោយសារភាពល្អប្រសើរនៃតម្រូវការសកល និងបន្តបានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ជាពិសេសការទាក់ទាញអ្នកវិនិយោគ ។ នេះបើតាមឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម វង្សី វិស្សុត នៅក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២កន្លងទៅបានបញ្ជាក់ថា វិស័យកាត់ដេរទំនងជាមិនទាន់មានការវិវត្តផ្លាស់ប្ដូរទៅណានោះដែរ ពោលគឺវិស័យនេះ នឹងបន្ដកំណើននៅរយៈពេលយូរតទៅទៀត ប៉ុន្ដែអ្វីដែលរដ្ឋាភិបាលកំពុងជំរុញនោះ គឺការធ្វើពិធិធកម្មវិស័យនេះ ដោយជំរុញឱ្យមានការផលិតផលទំនិញដែលមានតម្លៃបន្ថែមខ្ពស់។

តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកាត់ដេរ ឆ្នាំ២០២១-២០២៥ រាជរដ្ឋាភិបាលនឹងខិតខំជំរុញឱ្យវិនិយោគខ្មែរងាកមកវិនិយោគលើវិស័យកាត់ដេរឱ្យបានច្រើនបន្ថែមទៀត ព្រោះវិស័យនេះ គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ការនាំចេញ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបច្ចុប្បន្ន រោងចក្រកាត់ដេរនៅកម្ពុជាចំនួន ៩៥% គឺជាការវិនិយោគពីបរទេស ខណៈមានតែ ៥%ប៉ុណ្ណោះ គឺជាជនជាតិខ្មែរ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត។
ឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅឆ្នាំ២០២១ វិស័យកាត់ដេរត្រូវបានវាយតម្លៃមានកំណើន ៨% ពីកំណើនធ្លាក់ចុះក្នុងអត្រាដក ៦,៤% ក្នុងឆ្នាំ២០២០។ កំណើនល្អប្រសើរនេះ ឆ្លុះបញ្ចាំងនូវតម្រូវការខាងក្រៅ ជាមួយនឹងការទទួលបានការបង្វែរបញ្ជាទិញពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។

ជាក់ស្តែង នៅឆ្នាំ២០២១ វិស័យកាត់ដេរកើនឡើងក្នុងរង្វង់ ១៥% បន្ទាប់ពីធ្លាក់ចុះក្នុងរង្វង់ ១០% ឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក រក្សាបានកំណើនខ្ពស់រង្វង់ ៣៥% ធៀបនឹងអត្រា ៣,៦% ក្នុងឆ្នាំ២០២០។ ចំពោះការនាំចូលវត្ថុធាតុដើម មានកំណើនខ្ពស់ដែរក្នុងអត្រា ២៤,៣% ឆ្នាំ២០២១ ធៀបនឹងអត្រាដក ១៣,៤% ក្នុងឆ្នាំ២០២០ ដែលនេះឆ្លុះបញ្ចាំងពីនិន្នាការនាំចេញផលិតផលកាត់ដេរនាពេលខាងមុខ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឈាង វណ្ណារិទ្ធ។
ចំណែកការនាំចេញផលិតមិនមែនកាត់ដេរ ក៏មានការកើនឡើងខ្ពស់ផងដែរ។ ក្នុងនោះផលិតផលដែលមានតម្លៃបន្ថែមខ្ពស់មានដូចជា គ្រឿងសង្ហារឹម បន្ទះសូឡា គ្រឿងបង្គំអេឡិចត្រូនិក កង់ខ្សែភ្លើង និងខ្សែអុបទិចជាដើម។ ឯកឧត្តម ឈាង វណ្ណារិទ្ធ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២១ ការនាំចេញផលិតផលមិនមែនកាត់ដេរ កើនឡើងក្នុងអត្រា ៤១% ធៀបនឹង ២៦%ក្នុងឆ្នាំ២០២០។
ទន្ទឹមនឹងនេះ វិនិយោគក្នុងអនុវិស័យនេះ ក៏មានការកើនឡើងពី ៥៤០លានដុល្លារ ក្នុងឆ្នាំ២០២០ ទៅ ៧២០ លានដុល្លារ ឆ្នាំ២០២១។ សម្រាប់ឆ្នាំ២០២២ វិស័យនេះ ត្រូវបានព្យាករណ៍ថា នឹងបន្តមានកំណើនរឹងមាំក្នុងអត្រា ១២.២% ដោយសារការបន្តកើនឡើងនៃតម្រូវការខាងក្រៅ និងកើនឡើងនៃអ្នកវិនិយោគមកកាន់កម្ពុជា និងការផ្លាស់ប្តូរចង្វាក់ផលិតកម្ម គ្រប់គ្រងតំបន់ រួមផ្សំនឹងការដាក់ចេញច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងជួយបង្កើនបរិយាកាសសេដ្ឋកិច្ចឱ្យកាន់តែមានភាពទាក់ទាញប្រសើរជាងមុខ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ចំណូលពីការនាំចេញផលិតផលមិនមែនកាត់ដេរវិញមានជាង ៤ពាន់លានដុល្លារ ដែលផលិតផលទាំងនោះរួមមានគ្រឿងបន្លាស់រថយន្ត ផលិតផលឧស្សាហកម្ម គ្រឿងបំណែកអេឡិចត្រូនិក បន្ទះសូឡា គ្រឿងបង្គំអេឡិចត្រូនិក កង់ខ្សែភ្លើង និងខ្សែអុបទិច។ ចំណែកការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ មានការកើនឡើងចំនួន១៥% បើប្រៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីអគ្គនាយកគយ និងរដ្ឋាការកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content