កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសរុស្ស៊ី លោក Nikolay Shulginov បាននិយាយថា រុស្ស៊ីនឹងមិនផ្គត់ផ្គង់ថាមពលហ្គាស និង ប្រេង ដែលមានតម្លៃក្រោមទីផ្សារដល់ប្រទេសណាមួយនោះឡើយ។

លោករដ្ឋមន្រ្តីខាងលើនេះបានពោលថា ៖
“ពួកយើងនឹងមិនព្រមលក់ខាត ឬ លក់ក្រោមតម្លៃទីផ្សារនោះទេ គឺវាមិនអាចទៅរួច។ វាជាប្រភេទនៃកិច្ចព្រមព្រៀងមួយដែលប្រឆាំងនឹងយើង ហើយយើងក៏មិនព្រមឲ្យសកម្មភាពបែបនេះកើតឡើងមកលើប្រទេសពួកយើងនោះទេ។ ពួកគេហាក់ដូចជាមិនសូវប្រុងប្រយ័ត្ននូវអ្វីដែលពួកគេកំពុងធ្វើ មានតែធ្វើឲ្យស្ថានភាពរឹតតែអាក្រក់ថែម”

កាលពីដើមសប្តាហ៍មុន គណៈកម្មាធិការសហភាពអឺរ៉ុបបានរៀបចំការផ្តល់យោបល់លើវិធានការក្នុងគោលបំណងដោះស្រាយការឡើងថ្លៃថាមពល។ សំណើទាំងនោះរួមមានការកំណត់តម្លៃហ្គាសធម្មជាតិរបស់រុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុបបានដាក់ស្នើថា ការកំណត់តម្លៃមិនគួរដាក់ចំពោះប្រទេសរុស្ស៊ីតែមួយនោះទេ ប៉ុន្តែត្រូវអនុវត្តចំពោះអ្នកផ្គត់ផ្គង់ទាំងអស់ដែលលក់ហ្គាសទៅឱ្យសមាជិកក្នុងតំបន់ ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានលើកឡើងកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ផែនការកំណត់តម្លៃនេះមិនទទួលបានការជោគជ័យនោះឡើយ។ វាមិនមានដំណោះស្រាយបាននោះទេ ពោលគឺមានតែភាពតានតឹងនៃជម្លោះនយោបាយប៉ុណ្ណោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content