ផ្លែបំពេញរាជ្យ ជាដំណាំតាមផ្ទះដែលមានតម្រូវការទីផ្សារខ្ពស់ និងតម្លៃថ្លៃគួរសម 

គ្រាន់តែនិយាយដល់ផ្លែបំពេញរាជ្យ គេតែងតែនឹកឃើញដ​​ល់រសជាតិផ្អែម ជូរ និងចត់ របស់ផ្លែឈើប្រភេទនេះ ដែលគេនិយមទទួលទានជាគ្រឿងម្ជូរ ឬត្រាំប្រឡាក់អំបិលដើម្បីបង្កើនរសជាតិឆ្ងាញ់យ៉ាងជក់មាត់ទើបធ្វើឱ្យដំណាំប្រភេទនេះមានតម្រូវការទីផ្សារខ្ពស់ និងតម្លៃថ្លៃគួរសម។

អ្នកស្រី តូ កក្កដា ជាអាជីវករលក់ផ្លែបំពេញរាជ្យម្នាក់នៅភូមិបឹងព្រួលលើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ប្រាប់ AMS Economy ឱ្យដឹងថា៖

«តាមពិតទៅយើងលក់ផ្លែឈើតាមរដូវកាល ដែលប្រមូលទិញមកពីកសិករក្នុងតំបន់យើងនេះផ្ទាល់តែម្ដង ហើយបំពេញរាជ្យយើងទើបតែលក់ថ្មីៗនេះទេ ដោយសារនៅពេលចុះទៅតាមភូមិឃើញបំពេញរាជ្យផ្លែល្អ ទើបទទួលទិញពីបងប្អូនកសិករយើង»។

អ្នកស្រីបន្ថែមថា៖

«បំពេញរាជ្យអាចលក់បានក្នុងតម្លៃ ៦០០០រៀល ក្នុង១គីឡូក្រាម ចំណែកបំពេញរាជ្យមួយដើមអាចបេះបានចន្លោះពី ៣០-៤០គីឡូក្រាម ហើយនៅពេលវាទុំភាគច្រើននៅខែឧសភានេះផ្ទាល់តែម្ដង ដែលយើងដើរបេះ និងផុសលក់តាមបណ្ដាញសង្គមផង បោះឱ្យតាមម៉ូយនៅតាមខេត្តផ្សេងៗដូចជា ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង តាកែវ និងភ្នំពេញផងដែរ»។  

ពាក់ព័ន្ធនឹងអាជីវកម្មនេះដែរ អ្នកស្រីក៏បានលើកឡើងពីផលលំបាកមួយចំនួនដែរថា អ្វីដែលយើងប្រឈមភាគច្រើនទាក់ទងនឹងការដឹកជញ្ជូន ដែលយើងត្រូវផ្ញើទៅតាមខេត្តឆ្ងាយៗ តាមរយៈសេវាកម្មដឹកជញ្ជូន ធ្វើឱ្យផលិតផលខ្លះអាចខូចជាំ។

គួររំឭកដែរថា ម្ចាស់អាជីវកម្មខាងលើបានចាប់ផ្ដើមអាជីវកម្មលក់ផ្លែឈើហូបផ្លែនេះនៅឆ្នាំ២០២១ ក្រៅពីបំពេញរាជ្យ អ្នកស្រី កក្កដាក៏មានលក់នូវផ្លែឈើ និងដំណាំហូបផ្លែផ្សេងទៀតដូចជា ចេកក្រមួន ឪឡឹកលឿង ស្វាយ និងប៉ិកួៈ ដែលជាកសិផលក្នុងស្រុក ប្រមូលទិញពីបងប្អូនក្នុងតំបន់មានរសជាតិ គុណភាព និងសុវត្ថិភាពដល់អ្នកទទួលទាន។

គួរបញ្ជាក់ដែរថា បំពេញរាជ្យជាផ្លែឈើហូបផ្លែមានរសជាតិជូរអែម និងផ្ដល់អត្ថប្រយោជន៍ចំពោះអ្នកទទួលទានដូចជា ផ្ទុកនូវវីតាមីន C  ជួយការពាររាងកាយពីជំងឺផ្សេងៗ ផ្ទុកជាតិដែក ជួយបង្កើនកោសិកាឈាមក្រហមក្នុងរាងកាយ ផ្ទុកជាតិសរសៃ និងអ៊ីដ្រាតជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ ជួយក្នុងការសម្រកទម្ងន់ ផ្ទុកជាតិកាលស្យូម ជួយបំប៉នឆ្អឹង ជួយការពារពីជំងឺពុកឆ្អឹង ផ្ទុកជាតិប៉ូតាស្យ៉ូមជួយដល់ប្រព័ន្ធសរសៃប្រសាទ ហើយគេក៏អាចយកវាទៅផ្សំធ្វើជាឱសថសម្រាប់ព្យាបាលជំងឺថែមទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)