យុវតីវ័យក្មេង បន្តរបរពីម្ដាយដើម្បីរកទីផ្សារលក់ផលិតផលធ្វើពីផ្ដៅនិងរពាក់

សៀមរាប ៖ ផលិតផលធ្វើពីផ្ដៅ និងរពាក់ ជាប្រភេទការងារហត្ថកម្មខ្មែរមួយប្រភេទដែលមានអ្នកចេះត្បាញតែនៅតាមតំបន់ ឬក៏សហគមន៍តូចៗតែប៉ុណ្ណោះដែលធ្វើឱ្យទីផ្សាររបស់វាហាក់នៅតូចចង្អៀតនៅឡើយ។ ដោយមើលឃើញពីផលលំបាក និងភាពប្រឈមការបាត់បង់ ក៏ដូចជាចង់ជួយដល់ស្ត្រីតម្បាញផ្ដៅរពាក់នេះ យុវតីម្នាក់បានសម្រេចចិត្តបន្តរបរពីម្ដាយក្នុងការជួយប្រមូលទិញក៏ដូចជារកទីផ្សារដើម្បីលក់ផលិតផលផ្ដៅរពាក់របស់ខ្មែរ​។

កញ្ញា រិន សុភានិច្ច អាយុ២១ឆ្នាំ ជាអ្នកប្រមូលទិញ និងលក់ផលិតផលខ្មែរធ្វើពីវល្លិ៍រពាក់ និងផ្ដៅស្ថិតនៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ AMS ថា កញ្ញាបានចាប់ផ្ដើមធ្វើការចុះប្រមូលទិញ និងលក់ផលិតផលរពាក់នេះរយៈពេលប្រមាណ៣ឆ្នាំហើយ ខណៈដែលម្ដាយរបស់កញ្ញាបានចាប់ផ្ដើមអាជីវកម្មមួយនេះអស់រយៈពេលជិត៣០ឆ្នាំមកហើយ។

កញ្ញាបានបន្តថា ៖

“មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើវា ព្រោះនាងខ្ញុំស្រលាញ់ និងគាំទ្រនូវស្នាដៃផលិតផលខ្មែរយើង ក៏ដូចជាបានផ្ដល់ឱកាសការងារជូនបងៗស្រ្តីដែលមានកូនតូចៗ និងស្ត្រីមានវ័យចំណាស់ ដែលពួកគាត់មិនអាចទៅធ្វើការនៅឆ្ងាយបាន ហើយងាកមកត្បាញផលិតផលថ្មីៗសម្រាប់លក់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ”

កញ្ញា សុភានិច្ច បានបន្ថែមទៀតថា ៖

“ក្រៅពីជួយទិញផលិតផលដែលធ្វើឡើងដោយដៃរបស់បងប្អូនក្នុងសហគមន៍ យើងក៏បានផ្ដល់ជាយោបល់ ក៏ដូចជាការបង្ហាញពីម៉ូដថ្មីៗដល់អ្នកផលិត ដើម្បីឱ្យពួកគាត់ចេះត្បាញម៉ូដថ្មីៗ ស្អាតៗ ទាន់សម័យតាមការចង់បានរបស់អតិថិជន ដោយសារយើងមិនអាចធ្វើតែមួយមុខៗបានទេ គឺត្រូវតម្រូវតាមចិត្តអតិថិជនដែលគាត់ចង់បានផ្សេងៗគ្នា”

សម្រាប់សហគមន៍ដែលកញ្ញា និងគ្រួសារជួយរកទីផ្សារឱ្យនៅពេលនេះគឺមានសរុបប្រមាណ ៥០-៦០គ្រួសារ នៅតាមភូមិឃុំផ្សេងៗ ដោយមួយភូមិមានសិប្បករប្រមាណ៥គ្រួសារប៉ុណ្ណោះ។  រីឯចំនួនផលិតផលគឺមានច្រើនប្រភេទ ច្រើនទំហំ ណាមួយក៏មានប្រភេទដែលអតិថិជនគាត់កម្ម៉ង់ផ្សេងទៀត ដែលមានតម្លៃចាប់ពី ១ ០០០-៨ ០០០រៀលសម្រាប់ខ្នាតតូចៗ និងចាប់ពី ១០ ០០០ – ៥០ ០០០រៀលទៅតាមទំហំនិងការកម្ម៉ង់ផ្ទាល់ ។ ចំណែកប្រភេទដែលពេញនិយមនៅក្នុងស្រុកជាងគេគឺជាប្រភេទកន្ត្រកយួរដៃសម្រាប់ដាក់ផ្លែឈើ ឬភេសជ្ជៈជាដើម ហើយក្រៅពីនេះក៏មានផលិតផលខ្លះដូចជាកន្ត្រក ឬជាលដាក់សំរាម ដែលភាគច្រើននាំចេញទៅប្រទេសថៃ ហើយអតិថិជនដែលនិយមគាំទ្រផលិតផលក្នុងស្រុកភាគច្រើននៅរាជធានីភ្នំពេញ និងមានតាមបណ្ដាខេត្តផ្សេងៗ ដូចជាខេត្តបាត់ដំបង កំពង់ចាម និងខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ដែរថា កញ្ញា រិន សុភានិច្ច បានចាប់ផ្ដើមរបរនេះក្នុងដើមទុនប្រមាណ១លានរៀលដើម្បីដើរប្រមូលទិញយកផលិតផលរបស់បងប្អូនតាមសហគមន៍យកមកលក់ឱ្យឈ្មួញក៏ដូចជាលក់នៅលើទីផ្សារដោយផ្ទាល់ ហើយដើមទុនក៏នៅតែចោទជាបញ្ហារហូតមកដល់ពេលបច្ចុប្បន្នដោយសារតែកញ្ញាត្រូវឱ្យថ្លៃកក់មុន ហើយពេលខ្លះក៏មានការយឺតយ៉ាវធ្វើឱ្យរាំងស្ទះចរន្តសាច់ប្រាក់ ហើយក្រៅពីនេះក៏មានការខ្វះខាតវត្ថុធាតុដើមដើម្បីផលិតផងដែរ។

ជាចុងក្រោយ កញ្ញាសូមថ្លៃអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលដែលជាស្នាដៃរបស់ស្ត្រីក្នុងសហគមន៍ ខណៈដែលកញ្ញាក៏មានគម្រោងចង់ពង្រីកការប្រមូលទិញនេះឱ្យកាន់តែធំដើម្បីជួយផ្ដល់ឱកាសការងារឱ្យបងប្អូនក្នុងសហគមន៍កាន់តែច្រើន ក៏ដូចជាបន្តរក្សាស្នាដៃនៃការងារត្បាញផ្តៅ រពាក់ខ្មែរនេះ ជាពិសេសអាចជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងសហគមន៍ និងសង្គមផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​