គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ភ្នំពេញ ៖ ចំនួនអ្នក​ប្រើប្រាស់​ទូរសព្ទ​ចល័ត និង​សេវាអ៊ីនធើណេតនៅក្នុង​ប្រទេស​កម្ពុជា​បានកើនឡើង​ជា​បន្ត​បន្ទាប់ ជាក់ស្ដែង​គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង ចំណែកអ្នក​ប្រើ​ប្រាស់​សេ​វាទូរសព្ទ​ក៏បានកើនឡើងដល់​ចំនួន​១៩លាន​ ។

ឯកឧត្តម​​ ជា​ វ៉ាន់​ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍ បាន​មានប្រសាសន៍​នៅក្នុងពិធីបិ​ទស​ន្និ​បា​ត​កាលពីរសៀលថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុង​រយៈ​ពេល​៥ឆ្នាំចុងក្រោយនេះ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បានផ្ដល់​អាជ្ញាបណ្ណ​ប្រតិបត្តិការ​ទូរគមនា​គមន៍សរុប​ចំនួន៥៩​ ក្នុងនោះ​អាជ្ញាបណ្ណទូរសព្ទ​ចំនួន​៤អាជ្ញា​បណ្ណ​ ខ្សែកាបអុប​ទិកក្រោម​បាត​សមុទ្រ​ចំនួន២ អាជ្ញាបណ្ណ ខ្សែកាប​អុបទិក​លើគោក​ចំនួន​៥ និងអ៊ីនធើណេត​ចំនួន​៣៩​អាជ្ញាបណ្ណ ។

ឯកឧត្តម​បន្តថា ៖ គិតត្រឹមឆ្នាំ២០២៤​ អ្នកប្រើប្រាស់​សេវា​ទូរសព្ទ​មានចំនួនប្រមាណ ​២០,៦​លាន​ និងសេវាអ៊ីន​ធើណេតចំនួន ១៩​លាន​ ។ ដើម្បីជំរុញ​ និងសម្រួល​ដល់ការ​ប្រើប្រាស់​កាន់តែ​ងាយស្រួល ​និងលឿនរហ័ស ក្រ​សួ​ង​បានជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល​ រួមមាន​បង្គោល​អង់​តែនទូរសព្ទ បណ្ដាញ​ខ្សែ​កាប​អុបទិក​ក្រោម​បាតសមុទ្រ​ និងលើគោក ។ ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំមកនេះ ក្រសួង​បាន​សង់​បង្គោលអង់​តែន​ទូរសព្ទ​សរុបចំនួន ១១​៥១១​បង្គោល ហើយក្រសួង​មានផែនការជំរុញ​សាងសង់​បង្គោលអង់តែន​ទូរសព្ទ​បន្ថែម​ចំនួន​ ៣ ៦៧៤​ ដែល​មានចំនួន​ស្ថានីយ៍អង់តែន​សរុប ៦ ៣៥៥ ត្រឹមឆ្នាំ២០២៧ ។ដោយឡែក​នៅ​រា​ជ​ធា​នីភ្នំពេញ ក្រសួងបានសាងសង់​បង្គោល​អង់តែន​បន្ថែម​ចំនួន ៤១៦​ ក្នុង​ចំណោម​១០០០​បង្គោល ហើយ​ក្រសួង​បាន​ចាត់ក្រុមការងារ​ចមនួន៩​ក្រុម​ ចុះត្រួតពិនិត្យ​អគារ​កម្ពស់​ចាប់ពី​៦ជាន់ឡើង ដើម្បីជំរុញ​សេវា​ទូរសព្ទ​ និងអ៊ីនធើណេត​​នៅក្នុងអគារ ។

ឯកឧត្តម​បន្ថែមថា ក្រៅពីនៅរាជធានីភ្នំពេញ ក្រសួង​បានសាងសង់​បង្គោល​អង់តែន​នៅ​ខេត្ត​តាកែវ ខេត្ត​កណ្ដាល និងខេត្តសៀមរាបចំនួន១៩២​ ក្នុង​ចំណោម​ផែនការ​ ៣៩៤បង្គោល​ និង​បន្តសាងសង់​បន្ថែមទៀត​នៅតាមទីរួម​ខេត្ត​ ទីរួម​ស្រុក​ និង​តំបន់ប្រជុំជន​នៅតាមឃុំ សង្កាត់ នៃ​បណ្ដាខេត្តនានា​ព្រមទាំង​នៅតាមតំបន់​ទេសចរណ៍ដាច់​ស្រយាល ដោយប្រើ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល ។ ​ដោយឡែក​សម្រាប់​បណ្ដាញ​ខ្សែកាបអុបទិក​​លើគោក​ក៏បាន​សាងសង់បាន​ប្រវែង​ប្រមាណ ៣៤ ៤៩១គីឡូម៉ែត្រ ក្នុងនោះ​បំពង់​កប់​ក្រោម​ដី​មានប្រវែង ២ ៩២៣​គីឡូម៉ែត្រ និងក្រោមបាត​សមុទ្រ​ប្រវែង ២៦ ៣០០​គីឡូម៉ែត្រ​ និង​គ្រោង​សាង​បណ្ដាញ​ថ្មី​ប្រវែង ២ ៨៨៧​គីឡូម៉ែត្រ​នៅឆ្នាំ ២០២៦ ។​

ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់ថា​ ដើម្បីលើក​កម្ពស់​គុណភាព​ និង​ការពារ​អ្នកប្រើប្រាស់​សេវា​ទូរគមនាគមន៍​ ក្រសួ​ងបានបំពាក់​ឧបករណ៍វាស់ស្ទង់​សេវាលើ​រថយន្ត​ចំនួន​៥គ្រឿង សម្រាប់វាស់​ស្ទង់សេវា​ និង​បញ្ចៀស​ការ​ឆ្លងរំខាន និងបានដាក់ដំណើរការ​កម្មវិធីទូរសព្ទ​ MPTC Speed Test ដើម្បីឱ្យ​អ្នក​ប្រើប្រាស់​អាច​វាស់​ល្បឿន​សេវា​អ៊ីនធើណេត​ដោយខ្លួន ។

ទន្ទឹមនឹង​នេះដែរ ក្រសួង​ក៏បានជួបប្រឈម​នឹង​បញ្ហា​មួយចំនួន​ក្នុងការ​ពង្រឹងគុណភាពសេវា​ ដើម្បី​សម្រួល​ដល់ការ​ប្រើប្រាស់ ដូចជា​ការ​ដំឡើង​បង្គោល​អង់តែន​សេវា​នៅតាមតំបន់​មួយចំនួន ជាពិសេស​គឺការ​ប្រ​​ឆាំ​ង​ជំទាស់​របស់ពលរដ្ឋ ដោយពួកគាត់មិនអនុញ្ញាតឱ្យសង់បង្គោល​អង់តែន​នៅក្បែរ​​ផ្ទះ​ឬ​តំ​ប​ន់​​រប​ស់ពួ​ក​គា​ត់រ​ស់​នៅ ដោយពួកគាត់លើកឡើងថា​ធ្វើឱ្យ​ប៉ះពាល់ដល់សុខភាព ខណៈការ​សាងសង់​បង្គោល​អង់តែនេះ ​មិ​ន​បា​នធ្វើ​​​ឱ្យប៉ះពាល់​អ្វីដល់ការរស់នៅទេ ផ្ទុយទៅវិញ​ វា​នឹងធ្វើឱ្យ​កា​រប្រើប្រាស់សេវា​ទូរសព្ទ​ និងអ៊ីនធើណេត​កាន់តែងាយស្រួលទៅវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *