ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុនវិស័យឯកជនរបស់ខ្លួនបានអនុញ្ញាតរៀបចំសេចក្ដីព្រមព្រៀងសហការជាដៃគូក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ផលិតកម្មដំណាំកសិកម្មសរីរាង្គនៅកម្ពុជា ដោយមានការទទួលយក និងបញ្ជូនកសិករកម្ពុជាទៅបណ្តុះបណ្តាលចំណេះដឹង ជំនាញផ្នែកកសិកម្មនៅកសិដ្ឋានធំៗនៅក្នុងប្រទេសអូស្ត្រាលី ហាត់រៀនអនុវត្តផ្ទាល់ ដើម្បីអាចពាំនាំយកមកផ្សព្វផ្សាយបន្តនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានសម្តែងនូវការស្វាគមន៍ ជាពិសេសគាំទ្រចំពោះបំណងដ៏ចម្បងខាងលើនេះ ជាមួយនឹងការសាទរទៅនឹងសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននៅក្នុងកសិដ្ឋាននៅកម្ពុជាក្នុងការពង្រីកសមត្ថភាពលើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ។

ឯកឧត្តមបានបន្តថា ការមានឱកាសចេញទៅសិក្សាជំនាញនៅក្រៅប្រទេសគឺជារឿងល្អបំផុត ហើយអាចនាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ករណីនេះ ឯកឧត្តមក៏បានលើកសំណើឱ្យក្រុមហ៊ុនពិនិត្យពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជាបាន និងកំពុងអនុវត្តជាមួយប្រទេសអ៊ីស្រាអែលផងដែរ។

ឯកឧត្តម វេង សាខុន បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រៀបចំសេចក្តីព្រាងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលធនធានមនុស្សដោយចែកចេញជាពីរដំណាក់កាល ៖ ទី១- ជ្រើសរើសកសិករមកធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់ និងទី២- ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបញ្ជូនកសិករទៅបម្រើការនៅកសិដ្ឋានប្រទេសអូស្រ្តាលីតែម្តង។
លោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia បានសម្តែងការគាំទ្រលើសេចក្តីព្រាង MOU នេះ ហើយប្តេជ្ញាចិត្តថា ក្រុមហ៊ុននឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការនាំយកកសិករកម្ពុជាទៅស្វែងរកបទពិសោធន៍ល្អៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសអូស្រ្តាលីនាពេលអនាគតដ៏ខ្លី។ ឆ្លៀតយកឱកាសនេះ លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបផងដែរថា ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលីបានប្រកាសបង្កើតកម្មវិធីផ្តល់ទិដ្ឋាការកសិកម្មដែលផ្តល់ឱកាសការងារជូនកសិករមកពីបណ្តាប្រទេសសមាជិកអាស៊ាន។
ក្នុងការត្រៀមខ្លួនជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនងជាមួយម្ចាស់កសិដ្ឋានធំៗនៅប្រទេសអូស្រ្តាលីដើម្បីទទួលយកកសិករកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផលប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមាលភាពរបស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ យោងតាមរបាយការណ៍របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ក្រុមហ៊ុនបាន និងកំពុងអភិវឌ្ឍកសិដ្ឋានកសិកម្មសរីរាង្គលើផ្ទៃដី ២២ហិកតា នៅតំបន់អភិវឌ្ឍន៍តេជោសែន ក្នុងស្រុកឈូក ខេត្តកំពត។ កសិដ្ឋានបានដាំដំណាំសម្រាប់កែច្នៃ ជាអាហារបំប៉នសុខភាព ដូចជាម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅ ដែលផលិតផលទាំងអស់នេះកំពុងមានទីផ្សារខ្ពស់នៅក្រៅប្រទេស ដោយរាល់បច្ចេកទេសដាំ និងកែច្នៃ ក្រុមហ៊ុនត្រូវវាយតម្លៃ និងទទួលស្គាល់អនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធ រួមមានស្តង់ដារសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី កាណាដា។ល។

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content