ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារផ្តល់ជំនួយជាមួយនឹងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិនលើគម្រោងអភិវឌ្ឍន៍មួយចំនួន ហើយក្នុងនោះក៏មានការរៀបចំសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ ។

ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់កម្ពុជា កាលពីយប់ថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៨ ដល់១១ ខែវិច្ឆិកា។ ក្រៅតែពីបំពេញទស្សនកិច្ចផ្លូវការហើយនោះ លោក លី ខឺឈាង ក៏នឹងបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាមួយអាស៊ានផងដែរ។
ផ្តើមចេញពីទំនាក់ទំនងល្អនេះ ធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែមានភាពរស់រវើក។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានប្រមាណជាង ១១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ហើយ ៩ខែ ឆ្នាំ២០២២ ជិត ៩ពាន់លានដុល្លារ។ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ ប្រទេសទាំងពីរបានសម្រេចបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយចូលជាធរមាននៅខែមករា ឆ្នាំ២០២២នេះ ដែលបើកលំហពាណិជ្ជកម្មកាន់តែធំ។ ប្រទេសទាំងកំណត់គោលសម្រេចការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។

ចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសាកលនិងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា ដោយចិនបានរួមចំណែកផ្តល់ជំនួយ និងកម្ចីគ្មានការប្រាក់ជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍នៅកម្ពុជា។ របាយការណ៍ បានបញ្ជាក់ថា គិតពីឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន ផ្តល់កម្ចីគ្មានការប្រាក់ និងជំនួយជាង ២ពាន់លានដុល្លារដល់កម្ពុជា។ឆ្នាំ ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន បានផ្តល់កម្ចីជាង ៥ពាន់លានដុល្លារ។
យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តក្នុងកំឡុងឆ្នាំ ១៩៩៤-២០១៩ ភាគរយធំបំផុតគឺមកពីប្រទេសចិន (២១.៨១%)។ នៅបណ្តាឆ្នាំដំបូងៗ ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធានធម្មជាតិ។ នៅឆ្នាំ ២០១៧ កម្ពុជាទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ប្រមាណជា ៤.២ពាន់លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណង និងកម្ចីសម្បទានពីប្រទេសចិន។
ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនបានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងការវិនិយោគដែលតាមរបាយការណ៍បង្ហាញថា ឆ្នាំ២០២០ ទុនវិនិយោគចិន នៅកម្ពុជាមានជាង ១.៦ពាន់លានដុល្លារ ឆ្នាំ២០២១ មានជាង ២.៤ពាន់លានដុល្លារ កើនឡើង៦៧% បើធៀបនឹងឆ្នាំ២០២០ ហើយរយៈពេល៩ខែ ឆ្នាំ២០២២ មានជាង ១.៥ពាន់លានដុល្លារ។
កម្ពុជាក៏រក្សាទំនាក់ទំនងល្អជាមួយប្រទេសចិនក្នុងកម្រិតពហុភាគីក្នុងក្របខណ្ឌអាស៊ានផងដែរ ដូចជា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន+១ អាស៊ាន+៣ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាដើម ទាំងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌពហុភាគី ទំនាក់ទំនងកម្ពុជា-ចិន បន្តធ្វើពិពិធកម្មនិងពង្រឹងលើគ្រប់វិស័យដែលមានផលប្រយោជន៍រួម។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងចិន ត្រូវបានកត់សម្គាល់ នូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន ចាប់តាំងពីការចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានាជាបន្តបន្ទាប់ ។ ដូច្នេះទំនាក់ទំនងចិន-អាស៊ាន ក៏បានឈានចូលទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
ចាប់តាំងពីឆ្នាំ២០១០ទំហំពាណិជ្ជកម្មអាស៊ាន-ចិនបានកើនឡើងទ្វេដង ពីទំហំប្រមាណជា២៣៥,៥ ពាន់លានដុល្លារទៅដល់៥០៧,៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៩ ប្រមាណជា១៨ ភាគរយ នៃចំណែកសរុបរបស់ពាណិជ្ជកម្មទូទាំងតំបន់អាស៊ាន។ កាលពីឆ្នាំ២០២១ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានមានប្រមាណជា៨៧៨,២ពាន់លានដុល្លារឬស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ២៨,១ភាគរយ ខណៈដែលការនាំចេញរបស់ចិនទៅអាស៊ានមាន៤៨៣,៦៩ពាន់លានដុល្លារឬអត្រាកំណើន២៦,១ភាគរយនិងការនាំចូលពីអាស៊ានវិញមានប្រមាណជា៣៩៤,៥១ពាន់លានដុល្លារស្ថិតនៅក្នុងអត្រាកំណើន៣០,៨ភាគរយ។
ជាការកត់សម្គាល់ ប្រធានអាស៊ានប្តូរវេន សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើឱ្យភាគីចិន កាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ នានា តាមរយៈសុន្ទរកថា កាលពីថ្ងៃទី១៦កញ្ញា ក្នុងពិធីបើកសម្ពោធពិព័រ ណ៍ចិន-អាស៊ាន លើកទី១៩ នៅទីក្រុងណាននីន ក្រោមប្រធានបទៈ «ការចែករំលែកកាលានុវត្តភាពថ្មីដែល ទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់១.០ និងទម្រង់ ២.០ ទៅជាទម្រង់ថ្មី៣.០»។
សម្តេចតេជោ ហ៊ុន សែន បានយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ដោយអាស៊ាន នឹងមានចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនទៅមហាអំណាចសេដ្ឋកិច្ចលេខ៣ក្នុងទ្វីបអាស៊ី និងជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី៦នៅ ក្នុងពិភពលោក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content