ភ្នំពេញ ៖ ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥.៥៤៤.៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រកាសលំអិតអំពី លទ្ធផលនៃការនាំចេញកសិផល ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥.៥៤៤.៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២.៦២១.៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២.៩២៣. ៣២៨,៨៤តោន។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ មានចំនួន ៣ ៦៣៦ ៤៩៥,៣៥តោន កើនឡើងចំនួន ១ ១៦១ ៣៦៩,៥១តោន ស្មើនឹង ៤៦,៩២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៤៧៥ ១២៥,៨៤តោនរួមមាន៖ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៣ ៩០៣,១២តោន (កើនឡើងចំនួន ១២,១៧%)។ដំឡូងមីស្រស់មានចំនួន ៤៦៩ ៣០០តោន (ថយចុះចំនួន -៤,៦៦%)។ម៉្សៅដំឡូងមីមានចំនួន ១៨ ៧០១,០៤តោន (កើនឡើងចំនួន ៦,៣៦%)។ កាកសំណល់ដំឡូងមីមានចំនួន ៥ ៦៦៣,៥០តោន (ថយចុះចំនួន -៣៤,២៥%)។
បន្ថែមលើនេះ គ្រាប់ស្វាយចន្ទីមានចំនួន ៨៧៦ ៥២១,១៩តោន (កើនឡើងចំនួ៣៤០,៦១%) គ្រាប់ពោតមានចំនួន ១៥២ ២០៤,១៩តោន (ថយចុះចំនួន -២១,៣៨%)ផ្លែចេកស្រស់មានចំនួន ៣១០ ១៨៣,២៨តោន (កើនឡើងចំនួន ៥៦,៧៩%)ផ្លែស្វាយស្រស់មានចំនួន ១៦៣ ៨២៨,៥៥តោន (កើនឡើងចំនួន ២៥១,០៣%)ម្រេចមានចំនួន ២៤ ៨៤៧,៤៥តោន (កើនឡើងចំនួន ៥៥១,៧៣%)។
ដោយឡែកឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថាប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៣៤៣.៤៤៧ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះធ្លាក់ចុះ ២៣,៣៧ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្កើតប្រាក់ចំណូលជិត ២៩២ លានដុល្លារអាមេរិក។ តួលេខនេះត្រូវបាន បញ្ជាក់ពីការធ្លាក់ចុះដោយសារកង្វះកុងទីន័រផ្ទុកនិងការកើនឡើងថ្លៃដឹកជញ្ជូន។ ក្នុងកំឡុងពេលនេះកម្ពុជាបាននាំចេញអង្ករជាង ២,៣៨ លានតោនទៅប្រទេសវៀតណាមដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ ៨៥.៩៣ ភាគរយស្មើនឹង ១.១០១.៤៣១ លានតោននិងទទួលបានចំណូលប្រមាណ ៣៩៣ លានដុល្លារអាមេរិក។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ៨៨.២៧១តោន ថយចុះចំនួន ៦១.៥៧៧តោន ស្មើនឹង -៤១,០៩% ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦៥.៦១២តោន (កើនឡើងចំនួន ៦…៣៥៩តោន ស្មើនឹង ៣,៩៩%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៣៥.៥៥៣តោន(ថយចុះចំនួន ២៥.៣៨០តោន ស្មើនឹង -៤១,៦៥%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៥៤.០១១តោន (ថយចុះចំនួន ២៤.១៥៨តោន ស្មើនឹង -៣០,៩០%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៤៧.៩០៣ តោន (៧២,១៨%) និងក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ ៩៥.៥៤៤តោន (២៧,៨២%)។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម តម្លៃនៃការនាំចេញកសិផល ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣.២៣២.៤៤៥.៧៦៧ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៩១.៩២៩.៩៥០ដុល្លារអាមេរិក – ការនាំចេញស្រូវមានចំនួន ៣៩៣.២១៩.៧៥០ដុល្លារអាមេរិក ។ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៤៧ ២៩៦ ០៦៧ដុល្លារអាមេរិក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content