ផ្សារទំនើបលក់រាយខ្នាតអន្តរជាតិល្បីៗកំពុងដាក់ផែនការប្រកួតប្រជែងគ្នានៅកម្ពុជា

បាងកក ៖ 7 Eleven ដែលជាម៉ាកយីហោដ៏ល្បីមួយលើពិភពលោក ទើបតែបានប្រកាសបើកដំណើរការសាខាទី១

របស់ខ្លួនក្នុងក្រុងភ្នំពេញមិនទាន់បានប៉ុន្មានផងនោះ ពេលនេះផ្សារទំនើបខ្នាតយក្សមួយទៀត Big C ក៏បានបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញ ជាមួយនឹងផែនការចម្បងក្នុងកិច្ចដំណើរការរយៈពេល៥ឆ្នាំក្នុងការប្រកួតប្រជែង។

ប្រធានប្រតិបត្តិរបស់ផ្សារទំនើបលក់រាយ Big C លោក Gary Hardy បានបញ្ជាក់ថា ៖​ ជាមួយនឹងផែនការរយៈពេល៥ឆ្នាំនៅកម្ពុជាជាលើកដំបូងនៅពេលនេះ Big C នឹងក្លាយទៅជាទីផ្សារទំនើបលក់រាយដ៏ធំបំផុត ទាំងទំហំនៃការផ្គត់ផ្គង់ ទាំងតម្លៃ និងគុណភាព ខណៈដែលក្រុមហ៊ុនបានស្គាល់ពីទឹកចិត្តរបស់អតិថិជនកម្ពុជា ហើយក្រុមហ៊ុននឹងបន្តបើកដំណើរការទីតាំងលក់រាយទាំងតូចទាំងធំ និងមធ្យមជាច្រើនកន្លែងទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗក្នុងប្រទេសកម្ពុជា រួមមានដូចជាខេត្តសៀមរាប និងបាត់ដំបង ជាដើម។

យ៉ាងណាក៏ដោយ បើទោះបីជាមិនបានបញ្ជាក់អំពីទំហំនៃការវិនិយោគក្តី ប៉ុន្តែប្រធានប្រតិបត្តិរូបនេះបានអះអាងថា ការពង្រីកខ្លួននៅពេលបច្ចុប្បន្ននេះនឹងធ្វើឡើងដោយផ្ទាល់ជាប្រាក់វិនិយោគរបស់ក្រុមហ៊ុន ខណៈដែលម៉ូដែលនៃការលក់យីហោ ឬ Franchise នឹងអាចធ្វើឡើងក្នុងពេលខាងមុខ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះទីតាំងផ្សារ Big C ដំបូងគេបង្អស់នៅក្នុងទីផ្សារកម្ពុជាគឺមានមួយកន្លែងនៅក្បែរនឹងផ្សារដេប៉ូក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងពេលដែលកម្ពុជាទើបមានឈ្មោះជាទីផ្សារទី៣របស់ខ្លួនប៉ុណ្ណោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីទីផ្សារនៅប្រទេសថៃ និងប្រទេសឡាវ។ ដោយឡែកសម្រាប់ផលិតផលដែលត្រូវបានដាក់លក់នៅក្នុងផ្សារ Big C ប្រមាណជា ៨០ភាគរយ ជាផលិតផលនាំចូលពីប្រទេសថៃ​ ហើយប្រមាណ២០ភាគរយប៉ុណ្ណោះដែលជាផលិតផលនៅក្នុងប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច