ភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជាអាចមានលទ្ធភាពក្នុងការគ្រប់គ្រងសម្ពាធអតិផរណាបានក្នុងកម្រិតទាបជាង ៣ ភាគរយ ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ប្រែប្រួលទាបជាង ២ភាគរយ ខណៈដែលកម្រិតនៃគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់ ដែលអាចធានាដល់ការនាំចេញទំនិញ និងសេវាប្រមាណបានយ៉ាងល្អ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរក្សាបានកម្រិតខ្ពស់លើការគ្រប់គ្រាន់ទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញ និងសេវាប្រមាណ ១០ខែ ជាមួយការគ្រប់គ្រងសម្ពាធអតិផរណាបានក្នុងកម្រិតទាបជាង ៣ភាគរយ ក៏ដូចជាការទប់អត្រាប្តូរប្រាក់ប្រែប្រួលទាបជាង ២ភាគរយនេះ ដោយសារកម្ពុជាអនុវត្តនូវវិធានការសំខាន់ៗមួយចំនួន។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ជាពិសេស បានជួយដល់វិស័យដែលទទួលរងនូវផលប៉ះពាល់ ក៏ដូចជាជួយសម្រាលបន្ទុកប្រជាជនដែលងាយរងគ្រោះផងដែរ។
អគ្គនាយកក្រុមហ៊ុនហ្វតតេ លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ប្រាប់ AMS ថា ការគ្រប់គ្រងអតិផរណាក្នុងកម្រិតទាបជាង ៣ភាគរយនេះ គឺជាការគ្រប់គ្រងលើចរាចរណ៍សាច់ប្រាក់ទៅលើតម្លៃទំនិញគ្រប់មុខលើទីផ្សារប្រចាំថ្ងៃ។ បានន័យថា អតិផរណា ជាកម្លាំងទាញនៃតម្លៃសាច់ប្រាក់ ដែលបានប្រើប្រាស់ទៅលើការទិញមុខទំនិញ ក៏ដូចជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។
លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា ៖
« អតិផរណា ប្រទេសយើងស្ថិតក្នុងកម្រិតទាបជាង ៣ភាគរយ ជារឿងដែលយើងអាចទទួលយកបាន នេះបានន័យថា វាមិនខ្ពស់នោះទេសម្រាប់អតិផរណានេះ។ នៅប្រទេសខ្លះអាចឡើងទៅដល់ ៥-៧ភាគរយក៏មានដែរ ហើយបើមិនឡើងសោះក៏វាកើតជាបញ្ហាដែរ»
អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងរូបនេះបានបញ្ជាក់ទៀតថា សម្រាប់ស្ថិរភាពអត្រាប្តូរប្រាក់ ដែលប្រែប្រួលទាបជាង ២ភាគរយ ក៏ស្រដៀងគ្នាដែរ ដោយធៀបទៅនឹងរូបិយវត្ថុ (ប្រាក់ដុល្លារ) ដែលវាតែងមានការឡើងចុះ(តម្លៃការប្តូរប្រាក់) ជាទូទៅមិនលើស២ភាគរយនោះទេនៅក្នុងទីផ្សារលក់រាយ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content