កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេសចិន​ជាង​ ៥៤៨​លានដុល្លារអាមេរិក​ក្នុងខែដំបូង​ ឆ្នាំ២០២៥​

ភ្នំពេញ ៖ ដើមឆ្នាំ២០២៥​នេះ ចិន​នៅតែឈរ​លំដាប់ទី​១ ជាវិនិយោគិន​ដែល​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​​​ច្រើនជាង​គេ ជាក់ស្ដែង​ក្នុងខែមករា ឆ្នាំ២០២៥ កម្ពុជា​ទទួលបានទុនវិនិយោគ​​សរុប​ប្រមាណ ៧៤៨​លាន​ដុល្លា​រអាមេរិក ក្នុ​ងនោះ​មានប្រភពទុនវិនិយោគពី​ប្រទេស​ចិនប្រមាណ ៧៣,៣៥​ភាគរយ​ ឬប្រមាណជា ​៥៤៨​លាន​ដុល្លារអាមេរិកទៅហើយ ។ នេះ​បើតាមរបាយការណ៍របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

បើតាម​របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាបានឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៦៨​គម្រោង ក្នុងនោះគម្រោង​វិនិយោគ​ថ្មី​មានចំនួន ៦៤​គម្រោង​ និងគម្រោងពង្រីក​ផលិតកម្មមានចំនួន​៤គម្រោង ដែល​គម្រោងទាំង​នេះ មាន​ទុន​វិ​និ​យោ​គចំនួន​ ៧៤៨លានដុល្លារ​ ។

ក្នុង​ចំណោម​គម្រោង​វិនិយោគទាំង​៦៨គម្រោង​​ គឺសុទ្ធតែជា​គម្រោ​ង​​ក្នុងវិស័យឧស្សាហកម្ម​  ដោយក្នុងនោះខេត្ត​កំពង់ស្ពឺ​ទទួលបានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ ដែល​មានរហូតដល់១៩​គម្រោង​ បន្ទាប់មក​ខេត្ត​ស្វាយរៀង មានចំនួន​១៣​គម្រោង ភ្នំពេញ​១០​គម្រោង ​ ព្រះសីហនុ​៩គម្រោង កោះកុង​៨​គម្រោង តាកែវ ៤គម្រោង និងខេត្ត​មួយចំនួនទៀត​ទទួលបាន​គម្រោង​វិនិយោគតែ១​គម្រោងៗប៉ុណ្ណោះ ។

ក្រៅពី​ប្រភពទុន​ដែលបានមក​ពីប្រទេស​ចិននៅក្នុង​ខែមករាកន្លងទៅនេះដែរ ក៏មាន​ប្រភព​ទុន​ក្នុងស្រុក​​ប្រមាណ ១៣,១៧ភាគរយក្នុងចំណោម​ប្រភពទុនសរុប ទុនមកពី​ប្រទេស​វៀតណាមប្រមាណ ​៥,៥២​ភាគរយ មកពីពីកោះ ​Cayman ប្រមាណ ៣,២៨ភាគរយ​  និងប្រទេសមួយចំនួន​ទៀតដូចជាប្រទេស​អង់គ្លេស ប្រទេស​សិង្ហបុរី អាមេរិក អូស្ត្រាលី ម៉ាឡេស៊ីជាដើម ។

​បើតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញថា​ កាលពី​ឆ្នាំ២០២៤កន្លងទៅ​ ក្រុម​ប្រឹក្សា​អ​ភិវ​​ឌ្ឍន៍​បានចុះបញ្ជី​គម្រោង​វិនិយោគ​សរុប​ប្រមាណជាង​៤០០​គម្រោង ដោយទទួលបានទុនវិនិយោគ​ប្រ​មា​ណជិ​ត​​៧ពាន់លានដុល្លារ​អាមេរិក ដែល​ជា​ទុនវិនិយោគ​ច្រើន​មិនធ្លាប់​មានកន្លងមក ។ នេះគឺជាសញ្ញា​វិជ្ជ​មាន​​មួ​យ​ស​ម្រាប់​កម្ពុជា​ទទួលបានការ​វិនិយោគពី​ក្រៅ​ និងក្នុង​ប្រទេស ។

ឯកឧត្តម ​គង់ វិមាន អគ្គ​លេខាធិការ​នៃអគ្គ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ​នៅ​ចុ​ង​ឆ្នាំ​២០២៤​កន្លងទៅ ជាការ​កត់សម្គាល់​ឃើញថា​មាន​វិនិយោគិន​បរទេស​ ជាពិសេស​មកពីប្រទេស​ចិន​ចូល​​មក​កម្ពុជា និងស្វែងរកទីតាំង​សម្រាប់ការ​វិនិយោគ​របស់ពួកគេ​នៅកម្ពុជា​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​តំបន់​​សមុទ្រ​ ។

ឯកឧត្តម​បានលើកឡើងថា​ តាមរយៈវត្តមាន​វិនិយោគិនជនជាតិចិន នឹងធ្វើឱ្យការ​វិនិយោគ​នៅកម្ពុជា​នឹង​កាន់តែល្អប្រសើរ​ និងអាចចូលរួមជំរុញ ដល់កំណើន​សេដ្ឋកិច្ច​ជាតិ លើក​ស្ទួយ​ប្រាក់ចំណូលរបស់ពលរដ្ឋ​​កម្ពុជា​បាន​បន្ថែមមួយ​កម្រិត​ទៀត ។​

បើតាម​អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញទស្សន​ស្រដៀង​គ្នាថា ការ​វិនិយោគ​នៅកម្ពុជា​ក្នុងឆ្នាំ២០២៥ និងឆ្នាំបន្ត​បន្ទាប់ ក្នុងវិស័យ​អចលនទ្រព្យ ភាគច្រើន​នៅផ្នែកឧស្សាហកម្ម និងកសិកម្ម ព្រោះផ្នែកទាំងពីរ​នេះនៅមាន​តម្រូវការ​ខ្ពស់​នៅលើទីផ្សារ​​ក្រៅ​ប្រទេស ។​ ចំណែក​សំណង់លំនៅឋាន អគារ​ខ្ពស់​ៗ ត្រូវការពេលវេលា​ចន្លោះពី​២ទៅ៣ឆ្នាំទៀត ទើបអាច​ល្អប្រសើរ​​។ ​ក្នុងដំណាក់​កាលនេះ សំណង់លំនៅឋាន អគារ​ខុនដូ ការិយាល័យ​ ជាពេលវេលា​ស្វែងរក​ម្ចាស់​ឬអ្នកកាន់​កាប់ ដូច្នេះ​ចន្លោះ​២ទៅ៣ឆ្នាំនេះ ការ​វិនិយោគ​ថ្មីៗ​ប្រហែលជាមិនទាន់មានច្រើនទេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *