អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ចេញផ្សាយវីដេអូថ្មីមួយមានរយៈពេល ជាង១៣ នាទី ក្រោមចំណងជើងថា «ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល» ដែលបានបង្ហាញពីខ្លឹមសារដ៏មានខ្លឹមសារ និងអត្ថន័យជាច្រើន។

នៅក្នុងវីដេអូខ្លីដែលបានបង្ហាញនេះ បានរំលេចនូវការងើបឡើងវិញនៃរោគរាតត្បាតកូវីដ-១៩នៅកម្ពុជា ជាពិសេស «បញ្ហាប្រឈមនៃវិបត្តិប្រេងឥន្ទនៈ» ដែលបច្ចុប្បន្នពិភពលោកបាន និងកំពុងឆ្លងកាត់ព្យុះសង្ឃរាដ៏គ្រោះថ្នាក់ដែលបង្កើតជាវិបត្តិសាកលយ៉ាងធំធេងដោយគ្មានប្រទេសណាមួយអាចគេចផុតបានឡើយ។ មិនថាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេសអ្នកមាននោះទេ គឺសុទ្ធសឹងតែកំពុង ទទួលរងនូវឥទ្ធិពលក្នុងកំរិត និងទំហំខុសៗគ្នាពីវិបត្តិសាកលនោះ។

បញ្ហាទី១ ៖ គឺជំងឺកូវីដ-១៩ ដែលរហូតមកទល់ពេលនេះ ពិភពលោកនៅមិនទាន់អាចប្រយុទ្ធយកឈ្នះលើជំងឺនេះបាននៅឡើយ។ ជំងឺឆ្លង លាក់មុខដ៏កាចសាហាវនេះ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកស្ទើរតែទប់ខ្លួនមិនជាប់។
បញ្ហាទី២៖ ខណៈដែលពិភពលោកកំពុងប្រយុទ្ធ តទល់ជាមួយកូវីដ-១៩ យ៉ាងសកម្មក្លៀវក្លា ដោយចំណាយទាំងថវិកា និងកម្លាំងធនធាន មនុស្សយ៉ាងសម្បើមស្ទើរតែអូសជើងទៅហើយនោះ ស្រាប់តែសង្គ្រាមនៅអ៊ុយក្រែន ក៏បាន និងកំពុងផ្ទុះកក្រើកឡើងមួយទៀត។ ប៉ុន្តែ ងាកមកមើលព្រះរាជាណាចក្រកម្ពុជាយើងវិញ គឺពិតជាភ័ព្វសំណាងល្អណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបញ្ហាកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទប់ទល់ និងគ្រប់គ្រងបានយ៉ាងល្អ និងមានប្រសិទ្ធភាពខ្ពស់។ លទ្ធផលដ៏គាប់ប្រសើរ ដែល ទទួលបាននេះ ក៏ដោយសារការបោះជំហានដើរពីដំណាក់កាលមួយទៅដំណាក់កាលមួយ ក៏ដូចជាវិធានការឆ្លើយតបនានាត្រូវបានដាក់ចេញយ៉ាងត្រឹមត្រូវ និងទាន់សភាពការណ៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងនោះនយោបាយចាក់ស្រោចវ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។
បទពិសោធន៍ដ៏ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ថា មានកត្តាសំខាន់២ រួមបញ្ចូលគ្នាទើបអាច សម្រេចលទ្ធផល ល្អប្រសើរ បែបនេះបាន ៖ ទី១ គឺរាជរដ្ឋាភិបាលសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងទី២៖ ការជឿទុកចិត្ត និងការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
ដោយសារការទប់ទល់ជាមួយជំងឺកូវីដ-១៩ បានល្អ សេដ្ឋកិច្ចកម្ពុជាក៏បានចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ។ ប៉ុន្តែទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវប្រឈមមុខដោះស្រាយវិបត្តិប្រេងឥន្ធនៈដែលជាឥទ្ធិពលនៃសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន។ វិបត្តិនេះក៍កំពុងតែវាយលុកនៅពេញពិភពលោក ដែលធ្វើឲ្យប្រទេសនានាជួបប្រទះការលំបាកយ៉ាងខ្លាំង ដោយសារតែតម្លៃប្រេង និងឧស្ម័ន ដែលជាតម្រូវការចាំបាច់របស់មនុស្សជាតិនៅលើពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ។
ដូច្នេះ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈក្នុងកាលៈទេសៈនេះ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងសង្គម គឺជាកត្តាចាំបាច់និងមិនអាចខ្វះបានឡើយ។ ពេលនេះរាជរដ្ឋាភិបាលបាន និងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈតាមរយៈការបង្កើនស្តុកប្រេងឲ្យបានច្រើន និងការធានាឲ្យមានប្រេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាការរក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់ និងសុទិដ្ឋិនិយមថា ដោយមានការគាំទ្រដ៏រឹងមាំ និង ការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន យើងពិតជានឹងអាចទប់ទល់ និងពុះពារដោះស្រាយឆ្លងកាត់នូវវិបត្តិសកល នេះបានដោយជោគជ័យជាក់ជាមិនខាន ដើម្បីរួមគ្នាបន្តដំណើរកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា និងក្រុមគ្រួសារយើងតទៅមុខទៀតក្រោមម្លប់នៃសុខសន្តិភាព៕ សូមអញ្ជើញទស្សនាវីដេអូ៖

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content