រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបង្កើនភាពធន់ ទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម

ភ្នំពេញ៖ ក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្ម និងភាពតានតឹងនៃសេដ្ឋកិច្ចសកល អាស៊ាន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបង្កើនភាពធន់ ទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងស្វែងរកភាពរីកចម្រើនរួមគ្នា។ នេះជាការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នៅថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសទទួលជួបគណៈប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ខណៈដែលពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីបំណងរបស់ក្រសួងក្នុងការពន្លឿនការរៀបចំអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងប្រទេសកម្ពុជា-ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ឯកឧត្តម ONN Shaharuddin ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញារបស់ម៉ាឡេស៊ី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយនឹងការលើកឡើងពី“កម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP)”។ កម្មវិធីនេះ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល ផ្តល់អាហារូបករណ៍ និងសេវាប្រឹក្សាយោ​បល់​ ផ្អែកលើបទពិសោធន៍អភិវឌ្ឍន៍របស់ម៉ាឡេស៊ី។ ម៉ាឡេស៊ី គឺជាដៃគូដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា ។ បច្ចុប្បន្ន ម៉ាឡេស៊ី កំពុងវិនិយោគ​លើរោងចក្រចំនួន ២៧មូលដ្ឋាន ដែលផ្តល់ការងារជាង ១២ ៧០០ កន្លែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន បន្ថែមលុយជាង២០០លានដុល្លារពីលើកុងត្រាចាស់ជាង៣០០លានដុល្លារ ដើម្បីទិញមីស៊ីលពីឥណ្ឌា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ប្រទេសឥណ្ឌាគឺជាអ្នកនាំចូលអាវុធច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែក៏កំពុងព្យាយាមក្នុងការបង្កើនការនាំចេញសព្វាវុធដែលផលិតបាននៅក្នុងស្រុករបស់ខ្លួនផងដែរ

ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាដើមទុនដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋ

ជំនួញ, ព្រឹត្តិការណ៍

• 14/02/2025

ដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងតាមរយៈការជំរុញឱ្យមានលទ្ធភាពពង្រីកមុខរបររកស៊ីក្រោយពីទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ចំការម្រេច សុធី បើកទទួលទេសចរ ដើម្បីបង្ហាញពីដំណើរការផលិតម្រេចល្អបំផុតនៅលើពិភពលោក

ជំនួញ, ព្រឹត្តិការណ៍

• 14/02/2025

ផលិតផលម្រេចបានចាប់កំណើតនៅក្នុងខេត្តកែប ប្រមាណជាជាង១០០ឆ្នាំមកហើយ ពោលគឺតាំងពី​ខេត្តកែបមិនទាន់បំបែកចេញពីខេត្តកំពត

កម្ពុជា និងហ្វីលីពីន សហការគ្នាស៊ើបអង្កេតលើការងារបច្ចេកទេសឆ្លងដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និង ហ្វីលីពីន ចុះ MoU សហការគ្នាលើការស៊ើបអង្កេត និង ការងារបច្ចេកទេសឆ្លងដែន ដើម្បីសម្របសម្រួល និងការស៊ើបអង្កេតរួមគ្នា

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំង២

Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/02/2025

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា

គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/02/2025

គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកជំរុញឲ្យមានកិច្ចពិភាក្សាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,៣៦ ភាគរយ ឬ ៧៥,១៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ២,៦៦ ភាគរយ ឬ ៧១,៣៧ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋ​បាលខេត្ត​មណ្ឌលគីរី ប្ដេជ្ញា​ក្នុងការ​បញ្ចប់ការវាស់​វែង និង​ចុះបញ្ជី​ដីធ្លីទៅតាម​ការ​គ្រោងទុក​របស់​ក្រសួង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/02/2025

ការងារ​ចុះបញ្ជីដីធ្លី​​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​​នៅសល់តិច​តួច ហើយរដ្ឋបាល​ខេត្ត​មណ្ឌល​គីរី​នឹង​ខិតខំធ្វើ​យ៉ាង​ណា​ឱ្យការងារ​នេះ​បានបញ្ចប់​រួច​រាល់​ទៅតាម​ផែនការ​របស់​ក្រសួង​រៀបចំដែន​ដី នគរូបណីយកម្ម ​និង​សំណង់

ក្រសួងរៀបចំដែនដី បានធ្វើបទបង្ហាញជូនគណៈកម្មាការទី៩ នៃព្រឹទ្ធសភា នូវផែនទីឯកភាពការងាររបស់ក្រសួង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/02/2025

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានធ្វើបទបង្ហាញជូនគណៈកម្មាការទី៩ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ នូវផែនទីឯកភាពការងាររបស់ក្រសួង

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *