កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ភ្នំពេញ៖ ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។

ដើម្បីគាំទ្រទៅនឹងអាទិភាពនេះ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ ២០២៦ បានរៀបចំកម្មវិធី “ទិវាសុវត្ថិភាពឌីជីថល” ក្រោមមូលបទ “ការពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា”។ វេទិកានេះ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និយ័ត​ករ អ្នកជំនាញផ្នែកសន្តិសុខសាប័រ ភ្នាក់ងារអនុវត្តច្បាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ។ 

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ក៏អាចបង្កើនហានិភ័យនៃការរំខានទៅដល់ប្រព័ន្ធ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត ការក្លែងបន្លំ/ការឆបោក បទល្មើសបច្ចេកវិទ្យា និងការលេចធ្លាយទិន្នន័យផងដែរ។ ឧប្បត្តិហេតុទាំងនេះ អាចបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ប៉ុន្តែអ្វីដែលផ្តល់ផលប៉ះពាល់ដ៏ធំបំផុតនោះគឺទំនុកចិត្ត។

លោកប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា៖

“ទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះរបស់វិស័យធនាគារ។ ប្រសិនជាទំនុកចិត្តត្រូវបានបំផ្លាញ គឺពិបាកក្នុងការស្តារឡើងវិញណាស់។ ដូច្នេះសុវត្ថិភាពឌីជីថល មិនគ្រាន់តែជាបញ្ហាបច្ចេកវិទ្យាតែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែគឺជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិករបស់ស្ថាប័នគ្រប់លំដាប់ថ្នាក់។”

ស្របពេលដែលសេដ្ឋកិច្ចឌីជីថលកម្ពុជាបន្តរីកចម្រើន សុវត្ថិភាពឌីជីថល (Cybersecurity) បានក្លាយជាអាទិភាពដ៏សំខាន់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ កិច្ចការពារអ្នកប្រើប្រាស់ និងទំនុកចិត្តផ្នែកសេដ្ឋកិច្ច។ ការពង្រឹងភាពធន់នឹង សាយប័រ ទាមទារឱ្យមានកិច្ចសហការប្រកបដោយនិរន្តរភាពរវាងស្ថាប័នហិរញ្ញវត្ថុ និយ័តករ ភ្នាក់ងារអនុវត្តច្បាប់ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអ្នកប្រើប្រាស់។  តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ កម្ពុជាអាចកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព ទំនុកចិត្ត និងភាពធន់ជាងមុន។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ៥០០នាក់ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ និយ័តករ ស្ថាប័នហិរញ្ញវត្ថុ ដៃគូបច្ចេកវិទ្យា និងសាធារណជន មានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ រកឱ្យឃើញ និងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណិត។

ថ្លែងសុន្ទរកថាបើកជាផ្លូវការ លោក លន់ សំអុល អគ្គនាយករងត្រួតពិនិត្យ និងជាតំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថិរភាព ភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារ។

លោកសំអុល បានបន្តថា៖

“ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យា នៅដើមឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងសាយប័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហៅកាត់ថា TCRMG 2026 ដែលបានធ្វើបច្ចុប្បន្នកម្មពីសេចក្តីណែនាំចាស់ស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា (TRMG)ឆ្នាំ២០១៩។”

លោកសំអុលបន្តទៀតថា សេចក្តីណែនាំថ្មី មិនត្រឹមតែជាការរឹតបន្តឹងផ្នែកបទប្បញ្ញត្តិនោះទេ ប៉ុន្តែបានដាក់ចេញនូវគោលការណ៍ច្បាស់លាស់ និងតម្រូវការចាំបាច់នានាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យសាយប័រឱ្យស្ថិតនៅកម្រិតទាបំផុត តាមរយៈការវាយតម្លៃហានិភ័យប្រចាំ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការពារ និងការរៀបចំផែនការឆ្លើយតបពេលមានឧប្បត្តិហេតុ។

ព្រឹត្តិការណ៍នេះ ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ក្នុងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងការដោះស្រាយហានិភ័យតាមអ៊ីនធើណិត និងគាំទ្ររបៀបវារៈបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយរបស់កម្ពុជា។ ការពិភាក្សាបានផ្តោតលើមូលដ្ឋានគ្រឹះសន្តិសុខសាយប័រ ទិដ្ឋភាពនៃការគំរាមកំហែងដែលកំពុងវិវឌ្ឍន៍ ក្របខណ្ឌបទប្បញ្ញត្តិ ការការពារទិន្នន័យ ការការពារការក្លែងបន្លំ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយស្ថាប័នហិរញ្ញវត្ថុរកឃើញ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រកាន់តែមានប្រសិទ្ធភាព។

លោក Sharad Jain នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៃក្រុមហ៊ុន Mastercardបានថ្លែងថា៖ សុវត្ថិភាពឌីជីថល គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្តក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន។ នៅពេលដែលសេវាហិរញ្ញវត្ថុកាន់តែមានភាពប្រទាក់ក្រឡាគ្នា ភាពធន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីគឺចាំបាច់បំផុត ដើម្បីការពារអ្នកប្រើប្រាស់ អាជីវកម្ម និងស្ថាប័ន។

លោក Sharad Jain បានបន្តថា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ក្រុមហ៊ុន Mastercard ប្តេជ្ញាពង្រឹងភាពធន់ តាមរយៈការពង្រឹងសមត្ថភាព និងគាំទ្រកិច្ចសហការអន្តរវិស័យ។ ជាចុងក្រោយ នេះជួយកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែមានសុវត្ថិភាព និងភាពធន់ជាងមុន ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវទំនុកចិត្តកាន់តែខ្លាំងលើការទូទាត់តាមប្រព័ន្ធឌីជីថល។

ទិវាសុវត្ថិភាពឌីជីថលឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពធន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដោយធានាថានវានុវត្តន៍ និងបរិវត្តកម្មឌីជីថលត្រូវបានគាំទ្រដោយកិច្ចសហការយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារអ្នកប្រើប្រាស់ និងរក្សាទំនុកចិត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *