គណៈស្ថាបត្យករកម្ពុជារៀបចំកិច្ចប្រជុំតែងតាំង និងដាក់បញ្ចូលសមាជិកថ្មី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម បានបើកកិច្ចប្រជុំវាយតម្លៃដើម្បីដំឡើងឋានៈ ពីស្ថាបត្យករគ.ស.ក.ចំនួន ២រូប ទៅជាបេក្ខជនស្ថាបត្យករអាស៊ាន និងស្ថាបត្យករចុះចញ្ជីចំនួន ៦រូប ទៅជាស្ថាបត្យករគ.ស.ក.ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម និងសមាគមស្ថាបត្យករនៃកម្ពុជា និងសមាគមស្ថាបត្យករអង្គរ។

ឯកឧត្តម​ ហង្ស សុតសំភារ អគ្គលេខាធិការស្ថាបត្យករកម្ពុជាមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដល់ស្ថាបត្យករកម្ពុជាថ្មីៗ ឱ្យពួកគាត់បានបង្ហាញស្នាដៃការងារក៍ដូចជាបទពិសោធន៍ ដើម្បីឱ្យគណៈកម្មាធិការធ្វើការវាយតម្លៃ មុនដាក់បញ្ចូលជាសមាជិកគណៈស្ថាបត្យករកម្ពុជា។ ចំណែកសមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពោលគឺមានបទពិសោធន៍ ចំណេះ ជំនាញការងារគ្រប់គ្រាន់ នឹងត្រូវវិនិច្ឆ័យដាក់បញ្ចូលទៅជាសមាជិកស្ថាបត្យករអាស៊ានក្នុងក្របខណ្ឌអន្តរជាតិតែម្តង។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា គោលដៅនៃគណៈស្ថាបត្យករ ធ្វើយ៉ាងណាគ្រប់គ្រងស្ថាបត្យករ​ដែលមានវិជ្ជាជីវៈនៅទូទាំងប្រទេស ដើម្បីលើកកំពស់គុណតម្លៃ ក៏ដូចជាការ​ពង្រឹង​វិជ្ជាជីវៈ ក្នុងក្របខណ្ឌថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ គណៈស្ថាបត្យករកម្ពុជា ក៏ជាអង្គភាពបណ្តុះបណ្តាលពង្រឹងធនធានមនុស្ស គោលដៅជួយជំរុញឱ្យវិស័យនេះ បានបំរើការងារនៅក្នុងកិច្ចការងសង្គមជាតិទាំងមូល។  

ជាលទ្ធផល អង្គប្រជុំសម្រេចឯកភាពគ្នាដំឡើងឋានៈស្ថាបត្យករគ.ស.ក.ចំនួន ២រូប ទៅជាស្ថាបត្យករអាស៊ាន និងស្ថាបត្យករចុះចញ្ជីចំនួន ៦រូប ទៅជាស្ថាបត្យករគ.ស.ក. មានដូចខាងក្រោម ៖

១. លោកស្ថាបត្យករ ហេង តូក្យូ ស្ថាបត្យករគ.ស.ក. ទៅជាបេក្ខជនស្ថាត្យករអាស៊ាន
២. លោកស្ថាបត្យករ ហួរ វេង ស្ថាបត្យករគ.ស.ក. ទៅជាបេក្ខជនស្ថាត្យករអាស៊ាន
៣. លោកស្ថាបត្យករ លី ប្រេនដុន ស្ថាបត្យករចុះបញ្ជីទៅជាស្ថាបត្យករគ.ស.ក.
៤.លោកស្ថាបត្យករ ពឹង ពុធពិសិដ្ឋ ស្ថាបត្យករចុះបញ្ជីទៅជាស្ថាបត្យករគ.ស.ក.
៥.លោកស្ថាបត្យករ ពុទ្ធ ចាន់ធូ ស្ថាបត្យករចុះបញ្ជីទៅជាស្ថាបត្យករគ.ស.ក.
៦.លោកស្ថាបត្យករ ហង្ស ភិរក្ស ស្ថាបត្យករចុះបញ្ជីទៅជាស្ថាបត្យករគ.ស.ក.
៧.លោកស្រីស្ថាបត្យករ ប្រាក់ បូថាវី ស្ថាបត្យករចុះបញ្ជីទៅជាស្ថាបត្យករគ.ស.ក.
៨. លោកស្ថាបត្យករ លឹម ពុទ្ធីណា ស្ថាបត្យករចុះបញ្ជីទៅជាស្ថាបត្យករគ.ស.ក. ។

គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ គណៈស្ថាបត្យករកម្ពុជា មានស្ថាបត្យករចំនួន ២០៤៧ រូប ចុះបញ្ជីចំនួន ១៩៦១ រូប ស្ថាបត្យករអាជីពចំនួន ១០៦រូប និងស្ថាបត្យករកម្រិតអាស៊ានចំនួន ៤៨រូប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *