ជប៉ុន និងអាស៊ាន ត្រៀមចាប់ដៃគ្នាធ្វើការងារលើឧស្សាហកម្មផលិត និងលក់រថយន្តអគ្គិសនី

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន(ASEAN) និងមហាយក្សឧស្សាហកម្មជប៉ុន អាចនឹងសហការគ្នាក្នុងវិស័យផលិត និងលក់រថយន្តអគ្គិសនីដើម្បីចូលរួមចំណែកជាយុទ្ធសាស្ត្រក្នុងការទប់ទល់ទៅនឹងការហូរចូល និងហក់ឡើងខ្លាំងពេកនៃតម្លៃរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន។

អត្ថបទដែលត្រូវបានចេញផ្សាយដោយកាសែតជប៉ុន Nikkei កាលពីដើមសប្តាហ៍បានសរសេរថា កិច្ចសហការមួយនេះនឹងក្លាយទៅជាយុទ្ធសាស្ត្រជាដំបូងរបស់ជប៉ុន និងអាស៊ានក្នុងការជំរុញឧស្សាហកម្មផលិត និងលក់រថយន្តអគ្គិសនីនៅពីក្នុងតំបន់អាស៊ី ពោលគឺធ្វើយ់ាងណាអាចប្រកួតប្រជែងទៅនឹងទីផ្សារផលិត និងលក់រថយន្តអគ្គិសនីរបស់មហាយក្សចិន។

តាមផែនការ យុទ្ធសាស្ត្រដំណាក់កាលដំបូងនេះអាចនឹងដំណើរការរហូតទៅដល់ឆ្នាំ២០៣៥ ហើយវានឹងអាចចាប់ផ្តើមយ៉ាងយូរបំផុតនៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ានបូកជប៉ុននៅក្នុងខែកញ្ញាខាងមុខនាប្រទេសឡាវ។

ប្រភពដដែលបានឲ្យដឹងដែរថា កន្លងមក ជប៉ុន បានខិតខំព្រឹងប្រែងយ៉ាងខ្លាំង ជាមួយនឹងការបញ្ចេញថវិកាជំនួយប្រមាណជា១៤០ពាន់លានយេន ឬត្រូវជា ៨៩៩លានដុល្លារ ដើម្បីផ្តល់ទៅឲ្យបណ្តាប្រទេសនៅអាស៊ីខាងត្បូងមួយចំនួនរួចទៅហើយក្នុងការរៀបចំកម្មវិធីសិក្សា និងបណ្តុះបណ្តាលជំនាញនេះ។

ក្រៅតែពីការប្រឹងប្រែងរបស់រដ្ឋាភិបាលនៃទីក្រុងតូក្យូហើយនោះ ក្រុមហ៊ុនក្នុងស្រុករបស់ជប៉ុនក៏បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រនេះផងដែរដោយក្នងនោះកាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន Honda បានប្រកាសថានឹងធ្វើការវិនិយោគក្នុងទំហំដល់ទៅ២ដងទៅលើការអភិវឌ្ឍកម្មវិធី និងបច្ចេកវិទ្យាអេឡិចត្រូនិកសម្រាប់រថយន្តអគ្គិសនី ដោយគិតជាទឹកប្រាក់សរុបដល់ទៅ ៦៥ពាន់លានដុល្លារសម្រាប់អនុវត្តទៅដល់ឆ្នាំ២០៣០ ដែលអ្នកវិភាគមើលឃើញថា ក្រុមហ៊ុន Honda កំពុងប្រជែងទីផ្សារនេះយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនជាច្រើន បូករួមទាំង BYD ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី