សហគ្រិនខ្មែរ និងផ្សារទំនើប អុីអន បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១០ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី​១៤ ខែធ្នូ នៅផ្សារអុីអនទាំង ៣ សាខា រួមមាន អុីអនភ្នំពេញ, សែនសុខ, និង មានជ័យ

ពិព័រណ៍នេះបន្តបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរក្នុងការពង្រឹងទីផ្សារក្នុងស្រុក និងលើកកម្ពស់ផលិតផលកម្ពុជា ឱ្យកាន់តែទូលំទូលាយ។​ ពិព័រណ៍ក៏បានជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលកម្ពុជា បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗរវាងអ្នកផលិត និងអ្នកទិញ។ ពិព័រណ៍បានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនជាតិ និងអន្តរជាតិដែលបានចូលរួមទិញផលិតផលពីសហគ្រិនក្នុងស្រុកជាង ៧០ សហគ្រាសដែលបង្ហាញពីសក្តានុពលនៃផលិតករជាតិ ក្នុងទីផ្សារទំនើប។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បានបន្តគាំទ្រសហគ្រាសធុនតូច និងមធ្យមជាច្រើន ដោយការផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងវេទិកាភ្ជាប់ជាមួយទីផ្សារ ដើម្បីជួយ ឱ្យសហគ្រាសអាចបម្លែងសក្តានុពលរបស់ខ្លួន ទៅជាលទ្ធផលពាណិជ្ជកម្ម។ ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់វេទិកាឱ្យផលិតករ អាចបង្ហាញផលិតផលរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្ម និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យមាន ភាពរឹងមាំ និងភាពប្រកួតប្រជែង»។

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ «ផ្សារទំនើបអុីអន មានកិត្តិយសក្នុងការបន្តកិច្ចសហការជាមួយសហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ទៅកាន់អតិថិជនឲ្យបានកាន់តែ ទូលំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងនៅតែបន្តប្តេជ្ញា ក្នុងការស្វែងរកទីផ្សារប្រកបដោយនិរន្តរភាពសម្រាប់ម្ចាស់សហគ្រាសនៅក្នុងស្រុក ដោយបញ្ចូលផលិតផលក្នុងស្រុកឲ្យបាន កាន់តែច្រើនទៅក្នុងផ្សារទំនើបរបស់យើង ក៏ដូចជារៀបចំការតាំងលក់ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើនដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនេះជាដើម។  ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០ នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យើងក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនការលក់ដល់សហគ្រាសធុនតូច និងមធ្យម។ យើងនឹងបន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ជាចុងក្រោយ ផ្សារទំនើប អុីអន សូមថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែបន្តក្នុងការគាំទ្រ ផ្សារទំនើបរបស់យើងខ្ញុំ»។

លោក គីមូរ៉ា អេអ៉ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ «ពិព័រណ៍ក្នុងស្រុកនេះ បង្ហាញពីគោលការប្តេជ្ញារបស់ផ្សារទំនើប អុីអន ម៉ល ក្នុងការគាំទ្រទំនិញផលិតក្នុងស្រុក និងបង្កើនបទពិសោធន៍ទិញទំនិញរបស់អតិថិជន តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ពីសហគ្រាសតូច និងមធ្យមក្នុងស្រុក។  យើងនឹងបន្តបង្កើតកម្មវិធីផ្សេងៗ ដើម្បីឱ្យសហគ្រាសក្នុងស្រុកអាចបង្ហាញផលិតផលរបស់ខ្លួន បានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៍ និងសហប្រតិបត្តិការនានា នៅពេលអនាគតផងដែរ»។

ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែល ប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា – ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការ ប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកា ពិព័រណ៍ និងពិធីប្រគល់រង្វាន់ ដែលសហគ្រិនអាចទទួលបាន ចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ។

សូមបន្តគាំទ្រផលិតផលខ្មែរជាមួយគ្នា ពង្រឹងសេដ្ឋកិច្ចជាតិ និងជម្រុញសហគ្រិនក្នុងស្រុកឱ្យរីកចម្រើន!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *