ក្រសួងដែនដី ទទួលបានការស្នើសុំវិនិយោគលំនៅឋាន​តម្លៃស​មរម្យ​ចំនួន ២ គម្រោង ដែលមានផ្ទះសរុបជាង ​៩ម៉ឺន​ ២ពាន់​ខ្នង

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍​លំនៅឋាន​តម្លៃសមរម្យ​ចំនួន​ ២ បានដាក់ពាក្យស្នើ​សុំ​អនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី​វិនិយោគ​ និងផ្គត់​ផ្គង់​ដល់ពលរដ្ឋ​ដែលមានប្រាក់ចំណូល​ទាប និងមធ្យម ជាពិសេស​មន្ត្រីរាជការ ខណៈគម្រោងទាំង​ ២ នេះ ​មានចំនួនលំនៅឋានសរុបរហូតដល់ជា​ង ​៩២ ០០០ខ្នង ។

បើតាម​របាយការណ៍របស់​អគ្គនាយកដ្ឋានលំនៅឋាន​ នៃក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា​ គិតត្រឹមចុង​ឆ្នាំ២០២៥ មានគម្រោង​អភិវឌ្ឍន៍​លំនៅឋានតម្លៃសមរម្យ​ចំនួន​៤គម្រោង ដែលសាងសង់​លំនៅឋាន​តម្លៃសមរម្យ​បានចំនួន ៥ ២៨៥ឯកតា​  (ផ្ទះ )  ហើយក៏មាន​គម្រោង​ថ្មីចំនួន ២ បន្ថែមទៀតដែរ ដោយក្នុងនោះមាន​ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិច​ផត ទទួលបាន​គោលការណ៍អនុញ្ញាត​វិនិយោគលំនៅឋាន​ចំនួន ៩១ ៦០៧ផ្ទះ ក្នុងនោះ​លំនៅឋាន​ដែលមានតម្លៃក្រោម​ ៣ម៉ឺន​ដុល្លារ​ មានចំនួន ៦២ ២៩៦​ ផ្ទះ ស្មើនឹង​៦៨ភាគរយ ។ គម្រោង​នេះ មានទីតាំង​នៅ​ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។​ ដោយឡែក គម្រោងអភិវឌ្ឍន៍លំនៅឋាន​​មួយ​ទៀតដែល​បានសុំ​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យនេះដែរ គឺក្រុមហ៊ុន ​ឡេង យី ស្នើ​សុំ​សាងសង់លំនៅឋាន​ចំនួន ៥០០ផ្ទះ មាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែល​ជាតំបន់​អភិវឌ្ឍន៍ថ្មីមួយនៅប៉ែកខាងជើង ជាយរាជធានីភ្នំពេញ ។

អគ្គនាយកដ្ឋាន​លំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានរំលឹក និង​បង្ហាញ​ពីគម្រោង​ចំនួន​៤ ​ដែលបានធ្វើសកម្មភាពអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ​កាលពីពេលកន្លងទៅផងដែរ រួមមាន ទី១. គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន World Bridge Home មានផ្ទះសរុប​ចំនួន ២ ៤៥៧ខ្នង ស្ថិតនៅក្នុង​ក្រុងតាខ្មៅ ខេត្តកណ្ដាល, ទី២.គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន B&BM Development មានគម្រោង​ផ្ទះ​សរុប​ចំនួន ៧០០ខ្នង​ ក៏ស្ថិតនៅក្នុងខេត្តកណ្ដាល​, ទី៣. គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Arakawa អភិវឌ្ឍន៍លំនៅឋាន​ចំនួន ១ ៩២៨ចំណែក​ឯកជន( អគារសហកម្មសិទ្ធិ ) ស្ថិតនៅក្នុងសង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង​ ទី៤ . គម្រោង​អភិវឌ្ឍន៍របស់ Grand Park មានគម្រោងលំនៅឋាន​ចំនួន ២០០​ ស្ថិតនៅក្នុង​រាជធានីភ្នំពេញ ។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ជាសេនាធិការ បានលើកទឹកចិត្ត​ និងជំរុញឱ្យវិនិយោគិន​បណ្ដាក់ទុនវិនិយោគ​លើ​គម្រោង​លំនៅឋានតម្លៃសមរម្យ​ ដើម្បីរួ​ម​ចំណែក​ដល់​ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពទិញលំនៅឋានតម្លៃខ្ពស់​ស្នាក់​នៅបាន ជាពិសេស​មន្ត្រីរាជការ ។​

​ក្រៅពីការ​ជំរុញឱ្យមានក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានតម្លៃសមរម្យហើយនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងស្វះស្វែងរក​ដៃគូធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការផ្ដល់​កម្ចីដែលមានអត្រាកា​រប្រាក់ទាបដល់​ប្រជាពលរដ្ឋ​សម្រាប់ទិញលំនៅឋាន​ស្នាក់នៅឱ្យបានសមរម្យ ស្រប​តាម​ចក្ខុវិស័យ​លំនៅឋានរបស់​ក្រសួង គឺ ប្រជាជនគ្រប់រូបមានលំនៅឋាន​សមរ​ម្យសម្រាប់រស់នៅ ប្រកបដោយ​សុភមង្គ​ល សុវត្ថិភាព និង​សេចក្ដីថ្លៃថ្នូរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


Leave a Reply

Your email address will not be published.Required fields are marked *