ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសាកលវិទ្យាល័យមេគង្គកម្ពុជា(MCU) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី “កម្មវិធីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា” ក្នុងគោលបំណងបង្កើនឱកាសអភិវឌ្ឍអាជីពវិជ្ជាជីវៈ កសាងធនធានមនុស្ស និងផ្តល់ឱកាសការងារដល់ប្អូនៗនិស្សិត ដើម្បីចូលរួមអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកបដោយនិរន្តរភាព។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការអប់រំ និងមូលនិធិអភិវឌ្ឍបុគ្គលិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ៖
“ការរៀបចំពិធីចុះអនុស្សរណៈនេះគឺជា ការកសាងភាពជាដៃគូ ដែលជាយន្តការតភ្ជាប់សម្ព័ន្ធភាពទំនាក់ទំនងទ្វេរភាគី រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យមេគង្គកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការសហការរវាងសមាគម និងសាកលវិទ្យាល័យ ដើម្បីជួយជំរុញ និងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ ជាពិសេសឱកាសអភិវឌ្ឍអាជីពវិជ្ជាជីវៈរបស់ប្អូនៗសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សានាពេលខាងមុខ”

ឯកឧត្តម បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា ៖
“ការចុះអនុស្សារណៈយោគយល់នាថ្ងៃនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ស្ថាប័នយើងទាំងពីរ ហើយជាពិសេសបានជួយតម្រង់ទិសនៃការបណ្តុះបណ្តាលនិស្សិតតាមរយៈការសហការរៀបចំវគ្គសិក្សា ឬសិក្ខាសាលា ជំនាញឯកទេស ជំនាញការងារ ការចុះកម្មសិក្សាស្រាវជ្រាវ និងការហាត់ការ ដើម្បីជាមូលដ្ឋាន សម្រាប់និស្សិតរៀបចំលក្ខណៈសម្បត្តិ និងការត្រៀមខ្លួនឆ្ពោះទៅអាជីពការងារទាំងក្នុងអំឡុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា ក៏ដូចជាឆ្លើយតប និងបំពេញតម្រូវការធនធានមនុស្សដែលមានសមត្ថភាពវិជ្ជាជីវៈ សម្រាប់បម្រើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ”

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាកលវិទ្យាល័យមេគង្គកម្ពុជា ក្រោមប្រធានបទ «កម្មវិធីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា» មានគោលបំណងចំនួនបី គឺ ១. ស្វែងរកលទ្ធភាពធ្វើការរួមគ្នាដើម្បីផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពីជំនាញការងាររបស់វិស័យមីក្រូហិរញ្ញវត្ថុ ២. ជំរុញលើកទឹកចិត្តសិស្ស-និស្សិតឱ្យចូលរួមក្នុងកម្មវិធីសិក្សាផ្សេងៗដែលរៀបចំដោយសមាគម និងសាកលវិទ្យាល័យដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ប្អូនៗសិស្សនិស្សិតដែលជាទំពាំងស្នងឫស្សី និង ៣. សម្របសម្រួលក្នុងការផ្តល់ឱកាសចុះកម្មសិក្សា ឱកាសចូលបម្រើការងារ ក៏ដូចជាឱកាសអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១២២ នៅទូទាំងប្រទេសដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលជាសមាជិករបស់សមាគម បន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជា ចំនួនជិត ២លាននាក់ ទទួលបានឥណទានសរុប ជាង ៨ ៣៥៥ លានដុល្លារ ខណៈអតិថិជនបញ្ញើសរុបមានចំនួនជិត ២,៧លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ៤.៤០៣ លានដុល្លារ តាមរយៈការិយាល័យតំណាងចំនួនប្រមាណ ១ ៩៤៥ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ២៩ ៤២៥ នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យនេះមិនបានរាប់បញ្ចូលទិន្នន័យពីធនាគារទាំង៥ ដែលជាសមាជិកនោះទេ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវសង្គម និងមានភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content