សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំ «យុទ្ធនាការលើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំ «យុទ្ធនាការលើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ដែលរង​គ្រោះ​ពីការឈ្លានពានពីយោធាថៃ» នៅខេត្តបន្ទាយមានជ័យ

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងរៀបចំ «យុទ្ធនាការ​លើកទី៣ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹកដែលរង​គ្រោះដោយសារការឈ្លានពានពីយោធាថៃ» នៅតាមបណ្ដាខេត្តជាប់​ព្រំដែន។

សូមជម្រាបថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាកាលពីអំឡុង​ខែកក្កដា ឆ្នាំ២០២៥ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្ត​ដល់​ជនភៀសសឹកបានចំនួន២លើករួចមកហើយ នៅក្នុងភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ។ សម្រាប់យុទ្ធនាការលើកទី៣ សមាគមននឹងបង្វែរទិសដៅ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជាខេត្តជាប់ព្រំដែនប្រទេសថៃដែលមានចំនួនជន​ភៀស​សឹកច្រើនជាងគេបង្អស់ គឺជាង៥ម៉ឺនគ្រួសារ ស្មើនឹងជាង​១៧ម៉ឺននាក់ និងកំពុងបន្តរង​ការ​ឈ្លានពាន និងបាញ់សង្រ្គប់ទាំងផ្លូវអាកាស និងផ្លូវគោកពី​សំណាក់​យោធាថៃជារៀងរាលថ្ងៃ។

លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានគូសបញ្ជាក់ថា ការឈ្លានពានដោយកម្រោល និងឥតរើសមុខពីសំណាក់យោធាថៃ នៅតាមខេត្តជាប់បណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឲ្យ​ប្រជាជន​ច្រើនជាងកន្លះលាននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួនមករស់​នៅ​ទីតាំងមានសុវត្ថិភាព ក្រោមជំនួយរបស់អាជ្ញាធរ​មាន​សមត្ថ​កិច្ច។ ក្រៅពីតម្រូវការជំនួយជាស្បៀង និងសម្ភារៈបរិក្ខា បម្រើដល់​ការ​រស់នៅប្រចាំថ្ងៃ បងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសស្ដ្រី និងកុមារ ទទួលរងនូវការប៉ះពាល់ផ្លូវចិត្ត បន្ទាប់ពីត្រូវជម្លៀសចេញ​ពីផ្ទះ​សម្បែង និងមួយចំនួនត្រូវព្រាត់ប្រាស ឬបាត់បង់គ្រួសារ​ជាដើម។

បើតាមលោកជំទាវ អ៊ឹម រចនា តាមរយៈយុទ្ធនាការនេះ សមាគមនឹងចុះជួយបងប្អូនភៀសសឹក ដោយ​រៀប​ចំសកម្មភាពមួយចំនួនដូចជា៖ ១. ផ្តល់វិធីសាស្ត្រអប់រំផ្លូវចិត្ត ២. លើក​កម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ៣. ផ្តល់ការ​ឧបត្ថម្ភសម្ភារៈផ្សេងៗ ៤. រៀបចំកម្មវិធីលេងកម្សាន្តដល់កុមារ​មក​ពីតំបន់រងគ្រោះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមអំពាវនាវដល់អតីត​ប្រតិភូគ្រប់ជំនាន់ និងសាធារណជនទូទៅ សូមចូលរួមយុទ្ធនាការ​គាំពារសុខភាពផ្លូវចិត្តជនភៀសសឹក តាមរយៈការបរិច្ចាគថវិកា ឬសម្ភារៈ និងចូលរួមដោយផ្ទាល់ ដើម្បីផ្តល់ការគាំទ្រ ផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ ដល់​បងប្អូន​ជន​ភៀសសឹក ដែលកំពុងទទួលរងផលប៉ះពាល់សុខភាពផ្លូវចិត្ត។ ការចូលរួមក្នុងបេសកកម្មនេះ ទោះតិចឬច្រើន ពិតជាមានសារៈ​សំខាន់ និងចាំបាច់បំផុត ក្នុងពេលដែលជនភៀសសឹករបស់យើង បានកើនឡើងដល់ជាងកន្លះលាននាក់ នៅតាមបណ្ដាខេត្តនានា​ទាំងនៅជា​ប់ព្រំដែនប្រទេសថៃ និងខេត្តដទៃទៀត។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបរិច្ចាគក្ដី​ ទាក់ទងនឹងការចូលរួមដោយផ្ទាល់ជាមួយសមាគមក្ដី សូមទាក់ទងក្រុមការងារតាមរយៈលេខទូរសព្ទ ៖ 093 719 013 ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *