អ្នកជំនាញអប់រំ ចែករំលែកពីកម្មវិធីសិក្សា និងមុខជំនាញដែលត្រូវនឹងនិន្នាការទីផ្សារការងារបច្ចុប្បន្ន

ភ្នំពេញ៖ អ្នកជំនាញវិស័យអប់រំ និងបណ្តុះបណ្តាលមកពីវិស័យឯកជន និងរដ្ឋាភិបាល បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងជំនាញដែលកំពុងពេញនិយម ត្រូវនឹងទីផ្សារការងារបច្ចុប្បន្ន ដល់និស្សិតដែលកំពុងចាប់ផ្តើមសិក្សា កំពុងសិក្សា និងនិស្សិតជិតបញ្ចប់ការសិក្សា ។

កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងប្រគល់សញ្ញាបត្រជូនសិក្ខាកាមប្រឡងជាប់ជំនាញគណនេយ្យ ATQ នេះ បានត្រូវរៀបចំឡើងដោយវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC )។

លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) បានមានប្រសាសន៍ថា៖ កម្មវិធីនេះ គឺដើម្បីអបអរសាទរដល់និស្សិតឆ្នើមនៃវិទ្យាស្ថាន IFA ទាំងអស់ដែលទទួលបានជ័យលាភីលើការសិក្សារបស់ខ្លួន និងដើម្បីលើកទឹកចិត្តដល់និស្សិតឆ្នើមគ្រប់កម្រិត ជាពិសេសចែករំលែកពីកម្មវិធីសិក្សាដែលកំពុងធ្វើកំណែប្រែឱ្យត្រូវទីផ្សារការងារបច្ចុប្បន្ន។

កម្មវិធីនេះ បានចែករំលែកបទបង្ហាញពីរបៀបរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការបំប្លែងការងារហិរញ្ញវត្ថុបែបស្វ័យប្រវត្តិក្នុងសម័យឌីជីថល បទបង្ហាញពីសារៈសំខាន់នៃវិក្កយបត្រឌីជីថលក្នុងការធ្វើអាជីវកម្មសាមញ្ញនិងត្រឹមត្រូវ រួមទាំងរបៀបប្រើប្រាស់ AI និងBLOCKCHAIN ក្នុងការប្រែលម្អប្រព័ន្ធហិរញ្ញវត្ថុ និងអាជីវកម្មបែបច្នៃប្រឌិត។

លោកបានបញ្ជាក់ថា៖វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានធ្វើកំណែទម្រង់ថ្មីនិងបន្ថែមមុខវិជ្ជាថ្មីៗចាំបាច់មួយចំនួនដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ននិងសង្គមឌីជីថល។វិទ្យាស្ថានបានបន្ថែមជំនាញថ្មីមួយចំនួន រួមមានទី១- បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិនន័យ(AI & Data Science) ជាជំនាញថ្មីលើកទឹកចិត្តឱ្យនិស្សិតចាប់អារម្មណ៍ព្រោះកំពុងពេញនិយមនៅក្នុងពិភពលោកដោយអាចយកទៅប្រើប្រាស់នៅក្នុងគ្រប់វិស័យដូចជាផ្នែកគណនេយ្យ ពន្ធដារ ហិរញ្ញវត្ថុជាដើម,ទី២- ធនាគារឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ(Digital Banking $ Fintech) ,ទី៣- ពាណិជ្ជកម្ម និង បច្ចេកវិទ្យាពត៌មាន(Business and IT) ដែលបង្រួមមុខវិទ្យា៣ចូលគ្នាគឺ ការគ្រប់គ្រងពាណិជ្ជកម្ម ការគ្រប់គ្រងធនធានមនុស្ស និងទីផ្សារទី៤-សន្តិសុខ សាយប៊័រ និងវិស្វកម្មសូហ្វវែរ( Cyber Security and Software engineering)ដែលជំនាញនេះក្រសួងប្រៃសណីយនិងទូរគមនាគមន៍កំពុងជំរុញខ្លាំងព្រោះសម័យនេះពួក Hacke r និងមេរោគ(Virus)កំពុងលុកលុយខ្លាំងព្រមទាំងជំនាញមួយចំនួនទៀតដូចជាRobotic Process Automation , Digital Tax System& E- Filing, Fintech Flatform  Cloud Computing ,Data Analytics & Business Intelligence ,AI Bookkeeper ជាដើម។

លោកស្រី សាវុធ  ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា​(KICPAA) បានចែករម្លែកពីគន្លឹះខ្លីៗស្តីពី “ការវិវត្តន៍នៃវិស័យគណនេយ្យ និងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ដោយបញ្ជាក់ថា ជំនាញគណនេយ្យ ងាយស្រួលរកការងារធ្វើដោយសារស្ថាប័ននីមួយៗត្រូវការគណនេយ្យករចាំបាច់ ហើយជំនាញនេះកំពុងពេញនិយម។

លោក សុខ សុភមង្គល ស្ថាបនិកនៃក្រុមហ៊ុន Codingate Technology Co., Ltd និងGatemaster.ai បានចូលរួមធ្វើបទបង្ហាញទាក់ទងនឹងការអប់រំនិងការងារដោយប្រើAI ។លោកក៏បានលើកឡើងអំពីបញ្ហាប្រឈមរបស់អាជីវកម្ម និងអាជីពនៅកម្ពុជា ការប្រើប្រាស់AI សម្រាប់ការគ្រប់គ្រងអាជីវកម្មសហគ្រាសធនតូចនិងមធ្យម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *