ក្រសួងពាណិជ្ជកម្ម ជ្រើសរើសសហគ្រាសធុនតូច និងមធ្យមនៅជនបទ សម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងមូលនិធិពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ បានអនុវត្តគម្រោង «ពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ» (Rural Empowerment Project – REEP) ក្រោមជំនួយបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ការអនុវត្តន៍នេះ គឺដើម្បីជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម នៅតាមជនបទទៅក្នុងពាណិជ្ជកម្មឌីជីថល និងទីផ្សារសាកល ដែលអនុវត្តចាប់ពីថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

តាមរយៈគម្រោង REEP ក្រសួងពាណិជ្ជកម្ម នឹងជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅតាមជនបទចំនួន១០ ដើម្បីជួយពង្រឹងគុណភាពផលិតផល និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេស តាមរយៈទីផ្សារឌីជីថល ខេមបូឌាត្រេដ (cambodiatrade.com)។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម គោល​បំណង​ចម្បង​របស់គម្រោង REEP នៃ​ការ​ជ្រើសរើស​នេះ គឺដើម្បីរៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ចូលរួម​ធ្វើ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ និងផ្តល់​ឱកាស​ដល់​សហគ្រាស​ធុនតូច និងមធ្យម ជាពិសេសហគ្រាសដែលដំណើរការដោយស្ត្រី យុវជន និងសិប្បករខ្នាតតូចឱ្យក្លាយ​ជាតួអង្គ​សំខាន់​ក្នុង​ផ្សារអេឡិចត្រូនិក។

សហគ្រាសដែលបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាល ការ​ជ្រោមជ្រែង​លើការវេចខ្ចប់ ការផ្សព្វផ្សាយយីហោ ម៉ាកសញ្ញា និងការចូលទៅក្នុងទីផ្សារ ដើម្បី​ឱ្យផលិតផល​ជនបទ​ដែល​មាន​គុណភាព អាច​ដាក់​លក់​នៅ​លើផ្សារពាណិជ្ជកម្ម អេឡិចត្រូនិកជាតិ CambodiaTrade.com។

ក្រសួងពាណិជ្ជកម្ម ក៏បានគូសរំលេចថា​ សហគ្រាសធុនតូច និងមធ្យម ដែលបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

១- ការគាំទ្រ​ក្នុងការ​ពង្រឹង​យីហោ​ពាណិជ្ជកម្ម (Branding) និងការវេចខ្ចប់ទៅតាមតម្រូវការ និងស្តង់ដា,  ២-ការថតរូបតាមស្តង់ដានៃផលិតផល, ៣-យុទ្ធសាស្ត្រកំណត់តម្លៃ និងផ្សព្វផ្សាយផលិតផល, ៤-​ ការប្រឹក្សាយោបល់ និងបង្វឹកបង្ហាត់លើការលក់នៅលើផ្សារ CambodiaTrade.com, ៥- ការគាំទ្រក្នុងការធ្វើមាតិកាទីផ្សារ, ៦- ការគាំទ្រដើម្បីចូលធ្វើពាណិជ្ជកម្មនៅលើផ្សារ CambodiaTrade.com និង​ការ​ចូលរួមយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិដែលក្រសួង និងដៃគូសហការរៀបចំ។

ជា​មួយ​គ្នា​នោះ សម្រាប់​លក្ខខណ្ឌក្នុងការចូលរួម សហគ្រាសធុនតូច និងមធ្យម ត្រូវមានលក្ខណៈសម្បត្តិដូចជា ៖ ជាអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានទីតាំងនៅតាមជនបទ បានចុះបញ្ជីពាណិជ្ជកម្ម ឬមានបំណងចុះបញ្ជីពាណិជ្ជកម្ម មានបញ្ជីការបញ្ជាក់អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ ឬឯកសារបញ្ជាក់សុវត្ថិភាពជាផ្លូវការផ្សេងៗដែលមានតម្លៃស្មើ មានលទ្ធភាពផលិតផលិតផល និងបង្ហាញឆន្ទះក្នុងការពង្រឹងផលិតកម្ម មានមូលដ្ឋានចំណេះដឹងផ្នែកឌីជីថលក្នុងការ​ត្រៀមខ្លួន​ចូលរួម​ជា​មួយ​ផ្សារ CambodiaTrade.com (ទូរស័ព្ទឆ្លាតវៃ និងតំណភ្ជាប់អ៊ុនធឺណិត) ហើយ​សម្រាប់​សហគ្រិនស្ត្រី ក្រុមយុវជន និងជនមានពិការភាព ឬមានកម្រិតផ្នែកកាយសម្បទា ត្រូវបានលើកទឹកចិត្ត ក្នុងការដាក់ពាក្យ។ ហេតុ​ដូច​នេះ​ ក្រោយពេលសហគ្រាស​បំពេញពាក្យ និងដាក់ពាក្យស្នើសុំ ក្រុមការងារ​គម្រោងនឹងចុះទៅដល់ទីតាំងផ្ទាល់ (ប្រសិនមានតម្រូវការ) ហើយសហគ្រាសទាំង ១០ ដែលមានផលិតផលលេចធ្លោ នឹងទទួលបាន​ការបណ្តុះបណ្តាល និងគាំទ្របន្ថែម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬអាជីវករនៅជនបទទាំងអស់ដែលមានផលិតផល និងមាន​បំណង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ខ្លួន​តាមបែបឌីជីថល អាចដាក់ពាក្យស្នើសុំចូលរួមក្នុងគម្រោង «ពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ» ឱ្យបានទាន់​ពេលវេលា។ អ្នកចូលរួមទាំងអស់ត្រូវបំពេញពាក្យស្នើសុំដែលអាចទាញយកពី QR Code ខាងក្រោម ហើយដាក់ពាក្យមកកាន់ក្រុមការងារក្រសួងពាណិជ្ជកម្ម តាមរយៈ លោកស្រី ម៉ៅ កញ្ញា អ៊ីម៉ែល kannha_​19@​ya​hoo.com ឬតាមតេឡេក្រាមលេខ ០១៧ ៩៣៥ ៨៥២ ។

សម្រាប់​កាលបរិច្ឆេទ​ ក្រសួង​ពាណិជ្ជកម្ម​ នឹង​បិទទទួលពាក្យស្នើសុំត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ សហគ្រាស​ធុនតូច និងមធ្យម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជ្រើសរើស និងត្រូវប្រកាសឈ្មោះជាផ្លូវការ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *