កំណើនដ៏ខ្លាំងក្លានៃការផ្លាស់ប្តូរអត្តចរិតអ្នកប្រើប្រាស់ និងទទួលទានប្រភេទអាហារផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ដែលមានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់នាពេលបច្ចុប្បន្ន បានធ្វើឲ្យប្រភេទអាហារបែបសម្រន់ដូចជាគ្រាប់ស្វាយចន្ទីមានតម្រូវការទីផ្សារខ្ពស់ទាំងនៅក្នុងស្រុក ក្នុងតំបន់ និងនៅលើពិភពលោក។

បើគេនៅចាំមិនភ្លេចនោះទេ កាលពីប្រមាណ៤-៥ឆ្នាំមុន កសិផលនៃដំណាំគ្រាប់ស្វាយចន្ទីកម្ពុជាបានជួបឱនភាពទីផ្សារដោយសារការប្រកួតប្រជែងតម្លៃពីសំណាក់បណ្តាប្រទេសជិតខាង រហូតធ្វើឲ្យគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះការនាំចេញរហូតធ្វើឲ្យប្រជាកសិករដែលជាអ្នកបង្ករបង្កើនផលមួយចំនួនធ្លាក់ទឹកចិត្ត។

ផ្ទុយពីអ្វីដែលបានលើកឡើងខាងលើនេះ ជាការគួរឲ្យកត់សម្គាល់ ចាប់តាំងពីដើមឆ្នាំ២០២០ ជាពិសេសនៅក្នុងឆ្នាំ២០២១នេះ ទំហំនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទទួលបានកំណើនរហូតទៅដល់៣០០ភាគរយ ឬត្រូវជា៩១តោន នេះបើយោងតាមរបាយការណ៍ដែលធ្វើឡើងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទគិតត្រឹមរយៈពេល១០ខែប៉ុណ្ណោះ ខណៈដែលទីផ្សារធំរបស់កម្ពុជានៅតែជាវៀតណាម ហើយបន្តបន្ទាប់មានដូចជាប្រទេសចិន, ឥណ្ឌា,ជប៉ុន និងកូរ៉េជាដើម។

ជាមួយគ្នានេះ ស្របទៅនឹងកំណើននៃការនាំចេញ បច្ចុប្បន្ននេះគ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានគេមើលឃើញថា សិប្បករខ្នាតតូច និងមធ្យម ក៏ដូចជាអ្នកប្រកបអាជីវកម្មលក្ខណៈគ្រួសារក្នុងស្រុកចាប់ផ្តើមធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីឲ្យក្លាយជាផលិតផលសម្រេចដាក់លក់នៅលើទីផ្សារកម្ពុជា និងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនក្នុងស្រុកដោយផ្ទាល់តែម្ដង។ ដូច្នេះមានន័យថា តម្រូវការគ្រាប់ស្វាយចន្ទីកំពុងមានការកើនឡើងទាំងនៅក្នុងក្នុងស្រុក ក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។ គួរកត់សម្គាល់ផងដែរថា រហូតមកដល់ពេលនេះ ស្ថិរភាពទីផ្សារ និងតម្រូវការគ្រាប់ស្វាយចន្ទីរបស់សកលលោកនៅមិនទាន់មានសញ្ញាណាមួយបង្ហាញពីភាពថមថយនៅឡើយ ហើយក៏ជាសញ្ញាមួយដ៏ល្អសម្រាប់អ្នកដាំដុះក៏ដូចជាអ្នកផលិតពង្រឹងលទ្ធភាព ត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីអាចក្លាយទៅជាអ្នកផ្គត់ផ្គង់ ដែលអាចប្រកួតប្រជែង និងទាញយកចំណែកទីផ្សារអន្តរជាតិបាន។ ទីផ្សារធំបំផុតរបស់ពិភពលោកបច្ចុប្បន្ននេះគឺតំបន់អឺរ៉ុប ដែលកំពុងតែកាន់កាប់ចំណែកទីផ្សារប្រមាណ ៣៥ – ៤០ភាគរយនៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី និងបានបន្តកើនឡើងក្នុងអត្រាប្រមាណ ៦ភាគរយជារៀងរាល់ឆ្នាំ គិតចាប់តាំងតែពីឆ្នាំ២០១៦រហូតមក។ នេះបើយោងតាមទិន្នន័យចុងក្រោយដែលបង្ហាញដោយ CBI.eu ដែលជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងលើកកម្ពស់ការនាំចេញរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content