តូក្យូ ៖ រដ្ឋាភិបាលប្រទេសជប៉ុនកំពុងតែធ្វើការពិចារណាក្នុងការលុបចោលនូវតម្រូវការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង់ពេញលេញមកពីប្រទេសដែលមិនសូវមានការផ្ទុះរាលដាលនូវជំងឺកូវីដ-១៩ខ្លាំង ខណៈដែលវិធានការថ្មីនេះអាចនឹងចាប់ផ្ដើមអនុវត្តនៅខែក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុននីកេ (asia.nikkei)។

ចាប់តាំងពីផ្ទុះវ៉ារ្យង់អូមីក្រុងនៅខែវិច្ឆិកា ឆ្នាំ២០២១មក ប្រទេសជប៉ុនបានរឹតបន្តឹងវិធានការសុខាភិបាលតាមព្រំដែនរបស់ខ្លួន ដោយតម្រូវឱ្យអ្នកធ្វើដំណើរទាំងអស់មិនថាជាជនជាតិជប៉ុន ឬបរទេសនោះទេ ត្រូវធ្វើចត្តាឡីស័កយ៉ាងតិច ៧ថ្ងៃ។ បន្ថែមពីនេះទៅទៀត ជប៉ុនក៏កម្រិតឱ្យអ្នកដំណើរចូលមកស្រុកខ្លួនត្រឹមចំនួន ៣ ៥០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

យ៉ាងណាមិញ ចំពោះវិធានការថ្មី ដែលនឹងប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា នៅពេលខាងមុខនេះ នឹងលុបចោលភាពតឹងរឹងទៅវិញសម្រាប់អ្នកដែលបានចាក់វ់ាក់គ្រប់គ្រាន់ ដោយតម្រូវការវិធានការសុខាភិបាលចំពោះតែអ្នកចាក់វ៉ាក់សាំងមិនបានពេញលេញ ហើយនៅតែរឹតបន្តឹងចំពោះប្រទេសមួយចំនួនដែលមានការផ្ទុះជំងឺរាលដាលតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ប្រទេសអាស៊ីខាងកើតមួយនេះគ្រោងបង្កើនចំនួនអ្នកដំណើរប្រចាំថ្ងៃឡើងទៅដល់ ៥ពាន់នាក់ ខណៈដែលកាលពីឆ្នាំ២០១៩ ជប៉ុនទទួលអ្នកដំណើរមួយថ្ងៃៗប្រមាណ ៨ម៉ឺននាក់ឯណោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content