ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកសំដៅបម្រើដល់ផលប្រយោជន៍នៃធនាគារកណ្តាលទាំងពីរ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលបារាំង (BDF) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅប្រទេសសិង្ហបុរី។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការអនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈ ដែលធនាគារកណ្តាលទាំងពីរបានចុះចាប់តាំងពីឆ្នាំ២០០៦ កន្លងមក។ អនុស្សរណៈថ្មីនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុបន្ថែមទៀត។ អនុស្សរណៈនេះក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកសំដៅបម្រើដល់ផលប្រយោជន៍នៃធនាគារកណ្តាលទាំងពីរ។
ឯកឧត្តម François Villeroy de Galhau បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលបារាំង និងធនាគារជាតិនៃកម្ពុជានាពេលនេះ គឺជាសមិទ្ធផលថ្មីមួយក្នុងការពង្រីកទំនាក់ទំនងឱ្យកាន់តែទូលំទូលាយនិងយូរអង្វែងរវាងធនាគារកណ្តាលទាំងពីរ។
ឯកឧត្តម François Villeroy de Galhau បានថ្លែងដូច្នេះថា ៖
“ខ្ញុំជឿជាក់ថា ការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំងនៅអាស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្តលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ កាន់តែមានភាពពេញលេញសម្រាប់ជាប្រយោជន៍ដល់ធនាគារកណ្តាលទាំងពីរ”
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង បានបង្កើតទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំលើភាពជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្ត។
ឯកឧត្តម បានថ្លែងថា ៖
“ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ឱ្យកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ។ ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយចំពោះវត្តមាននៃការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំងប្រចាំតំបន់អាស៊ី ដែលនឹងសម្រួលដល់ការអនុវត្តអនុស្សរណៈនេះឱ្យទទួលបានផ្លែផ្កាស្របតាមគោលដៅដែលរំពឹងទុក៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content