ភ្នំពេញ ៖ ធនាគារកណ្តាលនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បាន និងកំពុងសហការគ្នាក្នុងកិច្ចអភិវឌ្ឍន៍ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដើម្បីសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ក៏ដូចជាការទូទាត់នានានៅតាមព្រំដែន។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នធនាគារកណ្តាលនៃប្រទេសទាំងពីរកំពុងបង្កើតប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជួយសម្រួលពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងការទូទាត់ឆ្លងប្រទេសផងដែរ។
ឯកឧត្តមបានបន្តឲ្យដឹងថា ក្រោមការគាំទ្រពីរដ្ឋាភិបាល និងស្ថានទូតវៀតណាម កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរត្រូវបានពង្រឹងលើចំណុចសំខាន់ចំនួន៣ រួមមានការអភិវឌ្ឍន៍ធនធានមនុស្ស សមាហរណកម្មវិស័យធនាគារ និងការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ ជាពិសេសការលើកកម្ពស់ការទូទាត់តាមអេឡិចត្រូនិក។

ធនាគារជាតិនៃកម្ពុជាក៏បានបន្តអនុវត្តគោលនយោបាយគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចផងដែរ។ ម៉្យាងទៀត ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់មេដាយដល់អតីតជំនាញការវៀតណាម (Commission K) ដែលបានរួមចំណែកក្នុងការស្តារនិងអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឡើងវិញក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ទេសាភិបាល ដែលបានគាំទ្រធនាគារពាណិជ្ជវៀតណាមនៅកម្ពុជា និងបានរួមចំណែកពង្រឹងសហប្រតិបត្តិការនៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដែលរួមចំណែកគាំទ្រដល់ការរីកចម្រើនផ្នែកពាណិជ្ជកម្មនិងការវិយោគទ្វេភាគី។
លោកក៏បានកត់សម្គាល់ផងដែរថា វិស័យធនាគារពិតជាបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ហើយទោះបីជាស្ថិតក្នុងអំឡុងពេលកូវីដ-១៩ ក៏ដោយ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានបន្តកើនឡើងជិត ១០ ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថាមកដល់ពេលនេះ មន្ត្រីធនាគារជាតិនៃកម្ពុជាចំនួន ២៣នាក់ បានបញ្ចប់ការសិក្សាពីប្រទេសវៀតណាមដោយឡែក ធនាគារពាណិជ្ជវៀតណាមចំនួន៥ និងការិយាល័យតំណាងចំនួន១ កំពុងដំណើរការនៅកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content