អជ្ញាធរនៃប្រទេសឈីលីកាលពីពេលថ្មីៗកន្លងមកនេះបានចាប់បើកការស៊ើបអង្កេតមួយក្រោយបាតុភូតធម្មជាតិដ៏ចម្លែកដែលបានបាក់ស្រុតដីបង្កើតបានទៅជាប្រហោងដ៏ធំមួយទំហំដល់ទៅ២៥ម៉ែត្រ និងជម្រៅដល់ទៅជាង២០០ម៉ែត្រស្ថិតនៅក្បែរទីតាំងជីកយករ៉ែមួយកន្លែងនៅភាគខាងជើងនៃប្រទេសឈីលី។

ហេតុការណ៍ដែលបានកើតឡើងតាំងតែពីចុងសប្តាហ៍កន្លងទៅ និងត្រូវបានក្រុមអ្នកលេងបណ្តាញសង្គម រួមទាំងសារព័ត៌មានជាច្រើនយកមកបង្ហោះ និងចេញផ្សាយព្រោងព្រាត។ ទីតាំងកើតហេតុត្រូវបានគេស្គាល់ថាស្ថិតនៅក្នុងតំបន់មួយមានចំងាយប្រមាណជា៦៦៥គីឡូម៉ែត្រពីរដ្ឋធានី Santiago និងជាតំបន់ជីកយករ៉ែដោយក្រុមហ៊ុនកាណាដា Lundin Mining ។

នាយកទីភ្នាក់ងារជាតិនៃភូគព្ភសាស្ត្រ និងរ៉ែ (Sernageomin) លោក David Montenegro បានបញ្ជាក់ថា ក្រុមការងារបានទទួលដំណឹងនេះកាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ហើយបានបញ្ជូនបុគ្គលិកជំនាញទៅកាន់តំបន់នេះ ដើម្បីធ្វើការស្រាវជ្រាវ ដែលមកដល់ពេលនេះគេអាចកំណត់បានត្រឹមថាប្រហោងយក្សនេះមានជម្រៅប្រមាណជាង២០០ម៉ែត្រ ហើយនៅពីខាងក្រោមគឺមានតែទឹកប៉ុណ្ណោះ ខណៈដែលទីតាំងនេះត្រូវបានផ្អាកដំណើរការងារទាំងស្រុងជាបណ្តោះអាសន្ន ។ ទោះបីជាយ៉ាងណាក្តី វាមានទីតាំងស្ថិតនៅក្បែរទៅនឹងផ្ទះប្រជាពលរដ្ឋប្រមាណតែជា៦០០ម៉ែត្រ ហើយមានចំងាយពីសេវាកម្មសាធារណៈជិតមួយគីឡូម៉ែត្រប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាតំបន់ជីកយករ៉ែនេះគឺជាកម្មសិទ្ធិ ៨០ភាគរយនៃក្រុមហ៊ុនកាណាដា Lundin Mining ហើយនៅសេសសល់ភាគរយផ្សេងទៀតជាចំណែករបស់ក្រុមហ៊ុនជប៉ុន Sumitomo Corporation៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content