ប្រទេសចិនអនុញ្ញាតឱ្យនាំចូលពោតដែលជាកសិផលកម្ពុជាទីពីរក្នុងទីផ្សាររបស់ខ្លួន

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅក្នុងសប្ដាហ៍នេះបានបញ្ជាក់ថា ទិន្នផលផ្លែពោតប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ពោលគឺភាគីចិនបានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញដំណាំពោតពីកម្ពុជាជាផ្លូវការក្នុងឆ្នាំ២០២២ ដែលជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុ​ញ្ញាតឱ្យនាំចេញក្នុងឆ្នាំ២០២២នេះ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។

តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ៖

“កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជាទៅកាន់ប្រទេសចិន មានន័យថា ដំណាំពោតនៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ ដែលខុសពីគ្រាមុន កសិផលទាំងនេះត្រូវនាំចូលទៅប្រទេសទី៣សិន បន្ទាប់មកទើបនាំចេញបន្តទៅប្រទេសចិន”

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បច្ចុប្បន្នផលិត​ផល​កសិកម្មរបស់កម្ពុជាដែលនាំចេញទៅ ប្រទេសចិនរួមមាន អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ ។ ដោយឡែក ពោតក្រហមដែលទើបទទួលបានការអនុញ្ញាតនេះ គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ផ្អែកតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសសម្ពោធការដ្ឋានសង់ស្ពានអាកាសថ្មីចំនួន២បន្ថែមទៀតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២​បានឱ្យដឹងថា បច្ចុប្បន្ន សម្រាប់ផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណ ១៦៤ ៦២៨ ហិក​តា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ ប្រទេសចិន (តៃ-វ៉ាន់) និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាងក្នុងបរិមាណជាង ២០ ម៉ឺនតោន និងមួយចំនួនសម្រាប់បម្រើការផលិតចំណីសត្វនៅក្នុងស្រុក ខណៈដែលកម្ពុជាអាចផលិតពោតចំនួនជាង ១ លានតោន ក្នុង ១ឆ្នាំ។

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ដោយក្រុមហ៊ុននឹងដាក់ការបញ្ជាទិញពោតក្រហម ជាច្រើនរយពាន់ហិកតាដែលត្រូវបានប្រជាកសិករត្រៀមដាំដុះក្នុងតម្លៃតម្លៃ ៦៣៦.៦៤រៀល/គក្រ (៥.៧បាត/គ្រក) សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧.៨១រៀល/គ្រក (៥.៨បាត/គ្រក) សម្រាប់ពោតស្នូលសំណើម ២៩%។​

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យ​​ថា កន្លងមក HN OUTSOURCES TRADING AND TECHNOLOGY ជា​ក្រុមហ៊ុន​តែ​ ១​ គត់ បានមក​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​អាច​នាំចេញ​ផលិតផល​ពោត​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​។​ កាលពី​ឆ្នាំ ២០២១​កន្លងមក ប្រទេស​កម្ពុជា​បាន​នាំចេញ​ពោតក្រហម​មាន​បរិមាណ​ជិត ៧០ ម៉ឺន​តោន​ថយចុះ​ជិត ៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ដែលមាន​ជាង ៧៣ ម៉ឺន​តោន​។ ប៉ុន្តែ​បើ​គិត​ជា​ទំហំ​ទឹកប្រាក់​នាំចេញ​វិញ គឺមាន​ចំនួន​ជិត ៥៣ លាន​ដុល្លារ​កើនឡើង​ជាង ៨ ភាគរយ​។ តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​បានបង្ហាញ​ថា នៅក្នុង​រយៈពេល​ ៧​ខែ ឆ្នាំ២០២២ ​នេះ កម្ពុជា​បាន​នាំចេញ​គ្រាប់ពោតទៅទីផ្សារ​ក្រៅប្រទេស​បាន​ចំនួន​ជាង ​១៣ ​ម៉ឺន​តោន ថយចុះ​ ៨.៥​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០២១​។ ក្នុងនោះ​នាំចេញទៅ​វៀតណាមជាង ៨,៥​ ម៉ឺន​តោន​ ថៃ ជាង ​៤,៧ ​ម៉ឺន​តោន​ កោះ​​តៃ  វ៉ាន់​ជាង ​៨៤៦ ​តោន និង​កូរ៉េខាងត្បូង​ជាង ​១២ ​តោន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ