ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅក្នុងសប្ដាហ៍នេះបានបញ្ជាក់ថា ទិន្នផលផ្លែពោតប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ពោលគឺភាគីចិនបានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញដំណាំពោតពីកម្ពុជាជាផ្លូវការក្នុងឆ្នាំ២០២២ ដែលជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញក្នុងឆ្នាំ២០២២នេះ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។

តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ៖
“កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជាទៅកាន់ប្រទេសចិន មានន័យថា ដំណាំពោតនៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ ដែលខុសពីគ្រាមុន កសិផលទាំងនេះត្រូវនាំចូលទៅប្រទេសទី៣សិន បន្ទាប់មកទើបនាំចេញបន្តទៅប្រទេសចិន”

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាដែលនាំចេញទៅ ប្រទេសចិនរួមមាន អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ ។ ដោយឡែក ពោតក្រហមដែលទើបទទួលបានការអនុញ្ញាតនេះ គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ផ្អែកតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសសម្ពោធការដ្ឋានសង់ស្ពានអាកាសថ្មីចំនួន២បន្ថែមទៀតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២បានឱ្យដឹងថា បច្ចុប្បន្ន សម្រាប់ផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណ ១៦៤ ៦២៨ ហិកតា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ ប្រទេសចិន (តៃ-វ៉ាន់) និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាងក្នុងបរិមាណជាង ២០ ម៉ឺនតោន និងមួយចំនួនសម្រាប់បម្រើការផលិតចំណីសត្វនៅក្នុងស្រុក ខណៈដែលកម្ពុជាអាចផលិតពោតចំនួនជាង ១ លានតោន ក្នុង ១ឆ្នាំ។
ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ដោយក្រុមហ៊ុននឹងដាក់ការបញ្ជាទិញពោតក្រហម ជាច្រើនរយពាន់ហិកតាដែលត្រូវបានប្រជាកសិករត្រៀមដាំដុះក្នុងតម្លៃតម្លៃ ៦៣៦.៦៤រៀល/គក្រ (៥.៧បាត/គ្រក) សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧.៨១រៀល/គ្រក (៥.៨បាត/គ្រក) សម្រាប់ពោតស្នូលសំណើម ២៩%។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យថា កន្លងមក HN OUTSOURCES TRADING AND TECHNOLOGY ជាក្រុមហ៊ុនតែ ១ គត់ បានមកចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីអាចនាំចេញផលិតផលពោតជាផ្លូវការទៅកាន់ប្រទេសចិន។ កាលពីឆ្នាំ ២០២១កន្លងមក ប្រទេសកម្ពុជាបាននាំចេញពោតក្រហមមានបរិមាណជិត ៧០ ម៉ឺនតោនថយចុះជិត ៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានជាង ៧៣ ម៉ឺនតោន។ ប៉ុន្តែបើគិតជាទំហំទឹកប្រាក់នាំចេញវិញ គឺមានចំនួនជិត ៥៣ លានដុល្លារកើនឡើងជាង ៨ ភាគរយ។ តាមរបាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះ កម្ពុជាបាននាំចេញគ្រាប់ពោតទៅទីផ្សារក្រៅប្រទេសបានចំនួនជាង ១៣ ម៉ឺនតោន ថយចុះ ៨.៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២១។ ក្នុងនោះនាំចេញទៅវៀតណាមជាង ៨,៥ ម៉ឺនតោន ថៃ ជាង ៤,៧ ម៉ឺនតោន កោះតៃ វ៉ាន់ជាង ៨៤៦ តោន និងកូរ៉េខាងត្បូងជាង ១២ តោន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content