ចិន សម្រេចបានកំណើនសេដ្ឋកិច្ច ៥ភាគរយក្នុងឆ្នាំ២០២៤ ស្របតាមគោលដៅដែលកំណត់ដោយរដ្ឋាភិបាល

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា សេដ្ឋកិច្ចរបស់ចិនបានកើនឡើង ៥ ភាគរយកាលពីឆ្នាំ២០២៤ ស្របតាមគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាល ប៉ុន្តែវាគឺជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ១៩៩០ ដោយមិនរាប់បញ្ចូលឆ្នាំមានការរាតត្បាតជំងឺកូវីដ-១៩នោះឡើយ។

យោងតាមការិយាល័យស្ថិតិជាតិរបស់ទីក្រុងប៉េកាំងបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចបានកើនឡើងលឿនពេញមួយឆ្នាំ ដោយកើនឡើងពី ៤,៦ ភាគរយក្នុងត្រីមាសទី៣ ដល់ ៥,៤ ភាគរយ ក្នុងត្រីមាសចុងក្រោយ។ ជាលទ្ធផល កំណើនសេដ្ឋកិច្ចចិនសម្រេចបានក្នុងអត្រាប្រចាំឆ្នាំ ៥​ ភាគរយក្នុងឆ្នាំ២០២៤។ លើសពីនេះ សេដ្ឋកិច្ចបានងើបឡើងវិញគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនៃឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីវិធានការជំរុញជាបន្តបន្ទាប់រួមមាន ការកាត់បន្ថយអត្រាការប្រាក់ គម្រោងពាណិជ្ជកម្មសម្រាប់ទំនិញប្រើប្រាស់ និងការលើកទឹកចិត្តពន្ធសម្រាប់ការទិញអចលនទ្រព្យ។ នៅក្នុងពេញមួយឆ្នាំ២០២៤ ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,៨ ភាគរយពីឆ្នាំ២០២៣ ជំរុញដោយដំណើរការក្នុងការផលិតដ៏រឹងមាំ ប៉ុន្តែការលក់រាយបានកើនឡើងត្រឹមតែ ៣,៥ ភាគរយប៉ុណ្ណោះ បើទោះបីជាគោលនយោបាយមានគោលបំណងជំរុញតម្រូវការក្នុងស្រុកក៏ដោយ។

លោក Sam Jochim សេដ្ឋវិទូនៅក្រុមហ៊ុន EFG Asset Management បានលើកឡើងថា កំណើនការនាំចេញមានភាពរឹងមាំនៅក្នុងត្រីមាសទី ៤ ជំរុញដោយការបញ្ជាទិញពីសហរដ្ឋអាម៉េរិក មុនពេល Trump អនុម័តពន្ធ។

The busy streets of HongKong

ទីក្រុងប៉េកាំងបានខិតខំព្យាយាមធ្វើឱ្យមានតុល្យភាពកំណើនឡើងវិញ ដោយកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ហើយងាកមកជំរុញការប្រើប្រាស់ក្នុងស្រុកវិញ។ យ៉ាងណាមិញ ​បរិយាកាសសេដ្ឋកិច្ចនៅតែមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ ជាមួយនឹងការកើនឡើងសម្ពាធពីខាងក្រៅ និងការលំបាកខាងក្នុង។​ ការធ្លាក់ចុះនៃអចលនទ្រព្យ និងផលប៉ះពាល់ក្រោយការរាតត្បាតនៅតែមានឥទ្ធិពលលើសេដ្ឋកិច្ចចិន ជាពិសេសការប្រើប្រាស់ក្នុងស្រុកកាន់តែធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ មានការសង្ស័យមួយចំនួនលើកឡើង ទិន្នន័យសេដ្ឋកិច្ចរបស់ចិនមានភាពមិនពិតប្រាកដ។ គេព្យាករណ៍ថា ចិន​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ពន្ធ​ដែល​គំរាម​កំហែង​ដោយ​ លោក Donald Trump ដែលមានបំណង​​ដំឡើង​ពន្ធ ៦០ ភាគរយលើ​ការ​នាំ​ចូល​របស់​ចិន​ទាំង​អស់។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនអាម៉េរិកមួយចំនួនកំពុងបង្កើនការនាំចូលពីចិនអោយបានច្រើនមុនពេលមានការអនុម័តលើពន្ធ ទោះបីជាមិនច្បាស់ថា តើផែនការរបស់លោក Trump នឹងត្រូវបានដាក់ឱ្យអនុវត្តពេលណាក៏ដោយ។ លើសពីនេះ រដ្ឋបាល Biden បានដាក់ការរឹតបន្តឹងបន្ថែមទៀតលើការនាំចេញឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបទៅកាន់ចិន ដើម្បីរារាំងចិនពីការចូលប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ទាំងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *