កម្ពុជា ទទួលចំណូល ២៧៨លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈ៨ខែ ខណៈនាំចេញស្រូវបានចំណូលជាង ៨០០លានដុល្លារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញ​របាយការណ៍របស់ខ្លួនដោយបញ្ជាក់ថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៤០១ ៦៩៩ តោន ដែលបង្កើតប្រាក់ចំណូលបានជាង២៧៨ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៩២៩ ០៤៣ តោនដែលគិតជាទឹកប្រាក់បានប្រមាណជា ៨១៤.១៧ លានដុល្លារ ដែលក្នុងនោះជាង ៥៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។

យោងតាមរបាយការណ៍នេះ អង្ករកម្ពុជាត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ប្រទេស ទាំងក្នុងតំបន់ និងលើពិភពលោក ដែលការនាំចេញគិតចាប់់់់ពីខែមករាដល់ខែសីហា មានចំនួន ៥៨ ភាគរយនៃបរិមាណនាំចេញដែលបានគ្រោងទុក ៧០០ ០០០ តោននៅឆ្នាំ២០២៣នេះ។

ប្រទេសចិន និងហុងកុង បាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន ១៤៣ ៨១៨ តោន គិតជាទឹកប្រាក់​បានចំនួន ៩១.៦៤ លានដុល្លារ ខណៈនាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ១៦៤ ៦៨២ តោន គិតជាទឹកប្រាក់បានចំនួន ១១៣.៧៣ លានដុល្លារ, នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ ប្រទេស បានបរិមាណចំនួន ៣៦ ៦៩២ តោន គិតជាទឹកប្រាក់ចំនួន ២៣.៦៤ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន ២២ ប្រទេសបានចំនួន ៥៦ ៥០៧ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤៩.៥៨ លានដុល្លារ។

អង្ករដែលបាននាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គ។ ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨១.៩៣% អង្ករស ចំនួនជិត ១២.៩៩% អង្ករចំហ៊ុយ ៣.៣៣ % អង្ករសរីរាង្គចំនួន ១.៧៣% និងអង្ករសគ្រាប់ខ្លីចំនួន ០.០២% ។ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់មួយលានតោននៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករជាង ៦៣ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៥៩ ដែលរកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមានប្រមាណ ៨៤១លានដុល្លារអាមេរិក។

ថ្មីៗនេះសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវដល់កសិករយោគយល់លើការប្រែប្រួលតម្លៃស្រូវ ខណៈតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ក៏មានស្ថានភាព វិលមករកភាពប្រក្រតីវិញហើយ ដែលធ្វើឱ្យតម្លៃស្រូវនៅកម្ពុជា​មានការធ្លាក់ចុះបន្តិចវិញ ប៉ុន្តែនៅតែស្ថិតក្នុងតម្លៃមួយ ដែលកសិករទទួលបានផលចំណេញ ​។

សហព័ន្ធស្រូវអង្ករកម្ពុជា ​បានលើកឡើងថា បើប្រៀបធៀបនឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ ៤០% គឺពីមុនតម្លៃមធ្យម ៩០០ រៀលក្នុងមួយគីឡូក្រាម ឡើងទៅដល់ ១ ៣០០ រៀលក្នុងមួយគីឡូក្រាមនៅវាលស្រែ និងតម្លៃ ១៥០០រៀលក្នុងមួយគីឡូក្រាមនៅព្រំដែនប្រទេសវៀតណាម។

ការឡើងថ្លៃស្រូវនេះ គឺដោយសារការផ្អាកនាំអង្ករសចេញរបស់ប្រទេសឥណ្ឌា និងប្រទេសភូមាជាដើម ដើម្បីសិក្សាឱ្យច្បាស់ពីផលប៉ះពាល់បណ្តាលមកពីឥទ្ធិពលនៃកម្តៅ រាំងស្ងួត អ៊ែលនីនូ (El nino) លើផលិតកម្មស្រូវ និងសន្តិសុខស្បៀងរបស់ប្រទេសខ្លួន។ ប្រទេសដែលពឹងផ្អែកលើការនាំចូលអង្ករ ភ័យខ្លាចពីឥទ្ធិពល អ៊ែលនីនូ (El nino) នេះ ក៏សម្រុកទិញស្រូវអង្ករធ្វើឱ្យតម្លៃស្រូវ និងអង្ករ លើទីផ្សារតំបន់អាស៊ីកើនឡើង ពោលគឺកើនពីតម្លៃជាង ៥០០ដុល្លារ ទៅជាង ៧០០ដុល្លារក្នុងមួយតោន ស្របពេលដែលកម្ពុជាចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវវស្សាមុនប្រទេសក្បែរ​ខាងកម្ពុជាផងដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១ ០៩០ ដល់ ១ ២៥០ រៀលក្នុងគីឡូក្រាមទៅតាមប្រភេទស្រូវ ដែលតម្លៃនេះកសិ​ករនៅមានផលចំណេញបង្គួរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈសមាជិកទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ បាននឹងកំពុងខិតខំប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសនិយម ធ្វើវិទ្ធង្សនាលើតម្លៃដែលធ្វើឱ្យបងប្អូនកសិករយល់ច្រឡំ និងខូចប្រយោជន៍យូរអង្វែងរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់